ក្រុងហុងកុង: ស្ថិត នៅ លើ​ដង​វិថី​ក្រុង​ហុងកុង​ដ៏​មមាញឹក ដែល​ហាង​នានា​ព្យួរ​តាំង​ផលិត​ផល​ក្រៀមៗ ជា​គ្រឿងផ្សំ​ថ្នាំ​ចិន​សែ​ដ៏​មាន​តម្លៃ​នៅ​បន្ដ​ដាក់​លក់ ទោះបី​ជាប់​បម្រាម​អន្ដរជាតិ​ដែល​ជា​ស្រកាព​ង្រូល​កម្រ​លីង​កម្លោច​ជាដើម។

ពង្រូល​ស្រកា​ក្រាស់​បានក្លាយ​ជាស​ត្វ​ជួញដូរ​ច្រើន​បំផុត​លើ​ផែនដី ដោយ​សារ​តែ​តម្រូវការ​ដ៏​ខ្ពស់​នៅ​ប្រទេស​ចិន និង​វៀតណាម។ ខណៈ​ស្រកា​របស់​វា​មាន​តម្លៃ​ខ្ពស់​សម្រាប់​ប្រើ​ជា​ឱសថ​បុរាណ​ក្នុងការ​ព្យាបាល​ជំងឺ​ជាច្រើន ចាប់​ពី​មុន​រហូត​ដល់​ជំងឺ​ថ្លើម និង​មហារីក សាច់​របស់​វា​ក៏មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ។

ទោះជា​អន្តរជាតិ​ដាក់​បម្រាម​ជួញ​ដូរ តែ​ហាង​លក់​ថ្នាំចិនសែ ក្នុង​ក្រុង​ហុងកុង នៅ​តែ​បន្ដ​ដាក់​លក់​ស្រកាព​ង្រូល និង​ខ្លះ​ក្នុង​សណ្ឋាន​លីង​កម្លោច​តម្លៃ​ចាប់​ពី ៦៥ ទៅ ៨០ ដុល្លារ​ក្នុង​បរិមាណ​តែ ៤០ ក្រាម។

នាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រុង​ហុងកុង អះអាងថា ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​រត់​ពន្ធ និង​ធ្វើការ​ត្រួត​ពិនិត្យ​លើ អ្នក​ដំណើរ អីវ៉ាន់ កញ្ចប់​ប្រៃ​សណីយ៍ និង​កញ្ចប់​បញ្ញើ​តាម​ប៉ុស្ដិ៍ និង​ព្រំដែន​សមុទ្រ។

ចំនួន​ស្រកាពង្រូល​ដែល​រក​ឃើញ​នៅ​ក្នុង​ក្រុង​ហុងកុង បាន​កើន​ឡើង​ពី ១,៤ តោន នៅ​ឆ្នាំ ២០១៦ ទៅ ៧,៧ តោន នៅ​ឆ្នាំ ២០១៧៕