ក្រុងហែលស៊ិនគី: ប្រជាជនហ្វាំងឡង់ រមែងត្រូវបានស្គាល់ជាមនុស្សនិយាយតិច និងខ្មាសអៀន ក្នុងប្រទេសដែលមានអាកាសធាតុត្រជាក់ស្រៀវដល់ឆ្អឹងខ្នង និងអត្រាអត្ដឃាតខ្ពស់។ បច្ចុប្បន្ន ពួកគេក៏ត្រូវបានចាត់ទុកពលរដ្ឋរីករាយបំផុតក្នុងលោកផងដែរ។
ក្នុងរបាយការណ៍សប្បាយរីករាយពិភពលោករបស់អង្គការសហប្រជាជាតិឆ្នាំ ២០១៨ ទើបចេញផ្សាយ ហ្វាំងឡង់ ស្ថិតក្នុងលំដាប់កំពូល និងតាមពីក្រោយដោយប្រទេសក្បែររបង នៃប្រទេសស្កង់ឌីណាវី ស្វ៊ីស ហូឡង់ កាណាដា នូវែលសេឡង់ និងអូស្ដ្រាលី។ នៅក្នុងតារាងដដែលនេះ កម្ពុជាឈរលើលេខរៀងទី ១២០។
របាយការណ៍ UN បានរកឃើញថា ហ្វាំងឡង់ និងបណ្ដាប្រទេសដទៃ ស្ថិតនៅកំពូលតារាងគ្រប់វិស័យទាំងអស់ដែលស្ទួយភាពរីករាយនោះ គឺ ប្រាក់ចំណូល អាយុយឺនយូរ ការឧបត្ថម្ភផ្នែកសង្គម សេរីភាព ជំនឿចិត្ដ និងទឹកចិត្ដជ្រះថ្លា។
ប្រាក់ខែមធ្យមប្រចាំឆ្នាំគឺ ៣១៥៧៥ ដុល្លារ ជាមួយគម្លាតជីវភាពតិចតួច។ ពលរដ្ឋហ្វាំងឡង់ ៥,៥ លាននាក់ ទៅកន្លែងសោណា យ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍។
ប៉ុន្ដែអត្រាអត្ដឃាតនៅទឹកដី ហ្វាំងឡង់ ១៤,១ ក្នុងចំណោម ១០ ម៉ឺននាក់ក្នុងឆ្នាំ ២០១៤។
ការប្រើប្រាស់គ្រឿងស្រវឹង និងឱសថប្រឆាំងជំងឺធ្លាក់ទឹកចិត្ដឯហ្វាំងឡង់ នៅតែមានចំនួនខ្ពស់៕