Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​គូ​ដណ្ដឹង នី មុនីនាថ ត្អូញ​បណ្ដឹង​ស្ងាត់​ជ្រងំ

Content image - Phnom Penh Post
លោក អ៊ឹង សូឡាង និង​កញ្ញា នី មុនីនាថ គ្រា​នៅ​ផ្អែម​ល្អែម​នឹង​គ្នា​។ ហ្វេសប៊ុក

អតីត​គូ​ដណ្ដឹង នី មុនីនាថ ត្អូញ​បណ្ដឹង​ស្ងាត់​ជ្រងំ

ភ្នំពេញ: ព្រម​នឹង​ភាព​រីក​ចម្រើន​នៃ​ការងារ​សិល្បៈ របស់​តារា​សម្ដែង នី មុន្នីនាថ និង​រូបភាព​បង្អួត​ដោយ​ដុំ​ដុល្លារ យ៉ាង​ធំ​សម្បើម ដែល​ឪពុកម្តាយ​ក៏​វេច​ទៅ​ទិញ​វីឡា​ថ្មី​បន្ថែម ដែល​កាយវិការ​នេះ ហាក់​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​គ្រួសារ​នេះ​ទាំង​មូល ក៏​មិន​ខ្វល់​ខ្វាយ​ឈឺ​ក្បាល​នឹង​បណ្តឹង​ជាង ១០ ម៉ឺន​ដុល្លារ​នោះ ដើម​បណ្តឹង លោក អ៊ឹង សូឡាង អតីត​គូ​ដណ្តឹង ស្រី​ស្រស់ នី មុនីនាថ បាន​ត្រឹម​តែ​ត្អូញត្អែរ​ពី​ចម្ងាយ​ពី​រឿង​ក្តី​ប្រែ​ជា​ស្ងាត់​ជ្រងំ។

គេ​ចាំបាន​ថា តារា​សម្តែង នី មុនីនាថ ត្រូវ​បាន​អតីត​គូ​ដណ្តឹង​លោក អ៊ឹង សូឡាង ដាក់​ពាក្យ​ប្តឹង​ទាមទារ​ប្រាក់​ប្រមាណ ១២ ម៉ឺន​ដុល្លារ ដែល​បាន​ចូល​ខ្លួន​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា​កន្លង នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃទី ២៩ ខែធ្នូ មេធាវី​តំណាង តារា​សម្ដែង​កញ្ញា នី មុនីនាថ ក៏បាន​ចូល​ខ្លួន​ជំនួស​កូនក្តី​របស់​ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ម្តង​ទៀត។

ប៉ុន្តែ​យ៉ាងណា​រហូតមក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ពី​សេចក្តី​សម្រេច​របស់​តុលាការ​នៅ​ក្នុង​រឿងក្តី​នេះ​ទេ ទាំង​កញ្ញា នី មុនីនាថ ក៏​ហាក់​មិន​ខ្វល់​ខ្វាយ​រឿងក្តី​នោះ​ដែរ ក្រៅ​ពី​មេធាវី ចេញ​មុខ​បកស្រាយ​ជំនួស​រាល់​ជំនួប​ឆ្លើយ​ឆ្លង​ព័ត៌មាន ទាំង​ឪពុកម្តាយ​របស់​នាង​ក៏​បង្អួត​ចំនួន​លុយ​ដុល្លារ​រាប់​ម៉ឺន​ដុល្លារ​ទៅ​ទិញ​វីឡា​ថ្មី។

ក្នុង​ភាព​ស្ងប់​ស្ងាត់​នេះ ក៏​ធ្វើ​ឲ្យ​បុរស​អាណិកជន​អាមេរិក ដែល​ជា​ដើម​បណ្តឹង​ក្នុង​ចំនួន​ជាង ១០ ម៉ឺន​ដុល្លារ លោក អ៊ឹង សូឡាង មិន​ស្ងប់​ក្នុង​អារម្មណ៍​នៃ​ការ​រង់ចាំ​នូវ​ចំណាត់ការ​របស់​តុលាការ ដែល​បាន​អូស​បន្លាយ​ចំពោះ​បណ្តឹង​ទាម​ទារ​ប្រាក់​ជាមួយ តារា​សម្ដែង​កញ្ញា នី មុនីនាថ នេះ។

តែ​យ៉ាងណា កំលោះ​នាយ​សមុទ្រ ខកចិត្ត​នឹង​តារា​ល្បី​លើដី​កំណើត មិន​បាន​រៀបរាប់​ការ​ខកចិត្ត​វែង​ឆ្ងាយ​នោះ​ដែរ ក្រៅ​ពី​ពាក្យ​ពេចន៍​ខ្លី​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​តុលាការ​ដែល​ទុក​រឿងក្តី​ទាមទារ​ប្រាក់​របស់​លោក​ពី​អតីត​គូ​ដណ្ដឹង​គឺ នី មុនីនាថ យូរ​បែប​នេះ ទើប​ពេល​នេះ​លោក អ៊ឹង សូឡាង បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​ក្តី​នេះ ដែល​មាន​ការ​ដោះស្រាយ​យូរ​ដូច្នេះ។ តែ​ក៏មាន​មិត្តភក្តិ​មួយ​ចំនួន​បាន​ឲ្យ​លោក​អត់​ធ្មត់​ចំពោះ​ចំណាត់ការ​តុលាការ​ផង​ដែរ។

បើ​ងា​កមក​មើល តារា​សម្ដែង​កញ្ញា នី មុនីនាថ វិញ នាង​ក៏​ហាក់​មិន​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ សព្វថ្ងៃ​នាង​កំពុង​សម្រុក​ថត​រឿង​ជា​បន្ត​បន្ទាប់​ដែល​មាន​ដូចជា​រឿង «ឃុន ឆាង ឃុន​ផែន» និង រឿង «ទាយាទ​អសុរកាយ»។ មិន​តែ​ប៉ុណ្ណោះ​គេ​សង្កេត​ឃើញ នី មុនីនាថ កាន់​តែ​ស្រស់​ស្អាត​ជាង​មុន​ទៅ​ទៀត»។

ក្នុងនោះដែរ ជុំវិញ​រឿង អតីត​គូដណ្ដឹង​សម្ដែង​អារម្មណ៍​មួ​រម៉ង​នឹង​រឿង​ក្ដី​បណ្ដឹង​អូស​បន្លាយ​ពេល​វែង​នោះ ស្រី​ស្រស់ នី មុនីនាថ​ក៏បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​មេធាវី​នាង​វិញ ដោយ​ប្រាប់​ខ្លី​ថា៖ «បង​រឿង​នេះ ដូច​ដែល​បាន​ដឹង​ហើយ ថា ខ្ញុំ​មាន​មេធាវី គាត់​ធ្វើការ​នេះ​ជំនួញ»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ