Search

Search form

អាមេរិក​​ រៀបចំ​ការ​ប្រកួត​ទេពកោសល្យ​ឆ្កែ​ ជាមួយ​បេក្ខភាព​ជើង ៤ ជិត ៣ ពាន់​ក្បាល

Content image - Phnom Penh Post
ព្រឹត្តិការណ៍​ប្រកួត​ទេពកោសល្យ​សត្វ​ឆ្កែ ដែល​ចំណាយ​យ៉ាង​ច្រើន​សន្ធឹក​លើគ្រូ​បង្វឹក នៅ​សហរដ្ឋអាមេរិក​ ដើម​សប្ដាហ៍​នេះ​។ AFP

អាមេរិក​​ រៀបចំ​ការ​ប្រកួត​ទេពកោសល្យ​ឆ្កែ​ ជាមួយ​បេក្ខភាព​ជើង ៤ ជិត ៣ ពាន់​ក្បាល

ក្រុងញូវយ៉ក: មក​ពី​គ្រប់​ច្រកល្ហក​នៃ​ទឹកដី​សហរដ្ឋអាមេរិក និង​ត្រាច់ចរ​តាំង​ពី​ជប៉ុន និង​រុស្ស៊ី សម្លាញ់​ជើង​បួន​ប្រមាណ ២៨០០ ក្បាល នឹង​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ ១២ កុម្ភៈ​នៅ​ពិព័រណ៍​វែសមីន​ស្ទើរ (West-minster Dog Show)។

ការប្រកួត​ទេពកោសល្យ​ឆ្កែ​លើក​ទី ១៤២ ជា​ព្រឹត្ដិការណ៍​កីឡា​អាមេរិក​ដ៏​ចំណាស់​បំផុត​នឹង​បញ្ចប់​នៅ​រាត្រី​ថ្ងៃ​អង្គារ ដោយ​ប្រកាស​ជយ​លាភី​នៅ​ឧទ្យាន Madison Square។

ប៉ុន្ដែ​មុនពេល​បង្ហាញ​បេក្ខភាព​ផ្លូវការ​ជា​សាធារណៈ នឹងមាន​ការ​សម្រិត​សម្រាំង​ជា​ហូរហែ។ លោក Bruce Schultz មក​ពី​ក្រុង​សាន់​ដាយ​ហ្គោ ជា​អ្នក​បង្វឹក​ឆ្កែ ៨ ក្បាល ចាប់​ពី​ពូជ​ឆ្កែ​តូច Cavalier King Charles Spaniel រហូតដល់​ពូជ Anatolian Shepherd និង​អា​ត្រចៀក​វែង Bloodhound ទាំង ២ ក្បាល​មាន​ទម្ងន់​ជាង ៤៥ គីឡូក្រាម។

លោក​និយាយថា៖ «យើង​ត្រូវ​ជិះ​យន្ដហោះ ៣ ជើង​ផ្សេងៗ​គ្នា ហើយ​សម្ភារ​ចាំបាច់​តាម​ខ្លួន​សុទ្ធ​តែ​ជា​របស់​ឆ្កែ»។

អ្នក​បង្វឹក​ឆ្កែ​ជំនាញ​សុទ្ធ​តែមាន​ជំនាញ​ក្នុងការ​បង្វឹក​ឆ្កែ​លេង​សៀក សម្ដែង​គ្រប់​រដូវ​កាល។ អ្នក​បង្វឹក​ខ្លះ​គិត​ប្រាក់ ៥០០ ដុល្លារ​ពី​ការ​បង្រៀន​ឆ្កែ​មួយ​ក្បាល បន្ថែម​ការ​ចំណាយ​ផ្សេងៗ ដើម្បី​បង្ហាញ​នៅ​ព្រឹត្ដិការណ៍​នេះ៕

អត្ថបទគួរចាប់អារម្មណ៍