Search

Search form

អ្នក​ប្រមាញ់​ខុស​ច្បាប់​ម្នាក់​ត្រូវបាន​ហ្វូង​តោ​ហែក​ស៊ី​ស្ទើរតែ​គ្មាន​សល់​

Content image - Phnom Penh Post

អ្នក​ប្រមាញ់​ខុស​ច្បាប់​ម្នាក់​ត្រូវបាន​ហ្វូង​តោ​ហែក​ស៊ី​ស្ទើរតែ​គ្មាន​សល់​

ក្រុង​ប្រេតូរីយ៉ា: អ្នក​ប្រមាញ់​ខុស​ច្បាស់​​​ម្នាក់ ត្រូវ​បាន​តោ​មួយ​ហ្វូង​វាយ​ប្រហារដល់​ស្លាប់ រួច​ហែកសព​ស៊ី​ជា​ចំណី​នៅ​ក្បែរ​ឧទ្យាន​ជាតិ​គ្រូជ័រ ក្នុង​ប្រទេស​អាហ្វ្រិកខាង​​ត្បូង។ នេះ​បើយោង​តាម​ប៉ូលិស​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ និង​បាន​បន្ថែម​ថា សព​ជន​រង​គ្រោះ​ស្ទើរ​តែ​គ្មាន​សេស​សល់​ឡើយ​។

សព​ត្រូវបាន​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ក្នុង​គុម្ព​ព្រៃ​នៃ​ឧទ្យាន​បរបាញ់​មួយ​ក្បែរ​ក្រុង Hoedspruit ភាគ​ខាង​ជើង​ខេត្ដ​លីមផូផូ ជា​ទី​ដែល​សត្វ​កំណាច​ទាំង​នេះ​ត្រូវបាន​ប្រមាញ់​ក្នុង​ចំនួន​ដ៏​ច្រើន​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

អ្នក​នាំពាក្យ​ប៉ូលិស​ខេត្ដ​លីម​ផូផូ Moatshe Ngoepe បាន​ប្រាប់ AFP ថា​៖ «​ទំនង​ជា ជន​រង​គ្រោះ​កំពុង​ប្រមាញ់​សត្វ​ក្នុង​ឧទ្យាន​ឯកជន​ ពេល​ត្រូវបាន​វាយ​ប្រហារ​ និង​សម្លាប់​ដោយ​ហ្វូង​តោ​។ ពួក​វា​បាន​ហែក​ជន​រង​គ្រោះ​ស៊ី​ជា​ចំណី​ ស្ទើរ​​តែ​អស់​រលីង ដោយ​សល់​តែ​ក្បាល​ និង​បំណែក​ឆ្អឹង​បន្ដិច​ប​ន្ដួច​»។

កាំភ្លើង​ប្រមាញ់​មួយ​ដើម​ត្រូវបាន​ប្រទះ​ឃើញ​នៅ​ក្បែរ​សព​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​។ ប៉ូលិស​កំពុង​ព្យាយាម​ធ្វើការ​​សន្និដ្ឋាន​ពី​អត្ដ​សញ្ញាណ​ជន​រង​គ្រោះ​។ កាល​ពី​ឆ្នាំ​មុន តោ​ជា​ច្រើន​ក្បាល​ត្រូវបាន​​បំ​ពុល​ក្បែរ​កសិដ្ឋាន​មួយ​ក្នុង​ខេត្ដ​ដដែល​នេះ​ដោយ​ពួក​វាត្រូវបាន​កាត់​ក្បាល និង​ចង្កូម​។ បំណែក​នៃ​សព​តោ​​ត្រូវបាន​ប្រើ​ជា​ឱសថ​បុរាណ​។

ក្រុម​អ្នក​ប្រមាញ់​តែងតែ​ផ្ដោត​លើ​សត្វ​រមាស​ក្នុង​ឧទ្យាន​បរបាញ់​ប្រទេស​អា​ហ្រ្វិក​ខាង​ត្បូង ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ស្នែង​រមាស​នៅ​ប្រទេស​ចិន វៀតណាម និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ ដែល​ពួកគេ​ជឿ​ថា ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​៕ HR

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍