ក្រុងវៀងចន្ទន៍ : អ្នកភូមិ បានកែច្នៃក្បាលគ្រាប់បែកសល់ពីសម័យសង្គ្រាមវៀតណាមទៅជាទូកដ៏រឹងមាំអស្ចារ្យ។
បើការរស់នៅអ្នកមានភាពស្រដៀងគ្នានឹងភូមិឋានប្រទេសឡាវទាំងនេះ ភូមិ ថាបាក់ ក៏អត់មានអ្វីខុសប្លែកនោះទេ។ ប៉ុន្ដែបើអ្នកចំណាយទៅកម្សាន្ដនៅស្ពានឆ្លងទន្លេ ណាមកាឌីង និង គយគន់ជុំវិញ អ្នកអាចប្រទះឃើញទូករាងដូចមីស៊ីលលើដងទន្លេមិនខាន។
តាមពិត វាមិនមែនជាមីស៊ីលអីទេ តែរូបភាពរបស់វា ពិតជាធ្វើឲ្យច្រឡំមែន សម្រាប់អ្នកធ្លាប់រស់ក្នុងសម័យគ្រាប់ផ្លោង B-52 របស់អាមេរិក ដែលត្រូវបានទម្លាក់ជ្រំសុះដីលើតំបន់ជាច្រើនក្នុងទសវត្សរ៍ ៦០ និង ៧០ នៃសម័យសង្គ្រាមវៀតណាម។
ដែកគ្រាប់ផ្លោងគុណភាពខ្ពស់ទាំងនេះហាក់មិនត្រូវបានព្រងើយកន្តើយនោះទេ ហើយអ្នកភូមិ ថាបាក់ ចាប់ផ្ដើមកែច្នៃគ្រឿងសព្វាវុធទាំងនេះទៅជាទូក ដែលអាចប្រើប្រាស់យូរអង្វែង។
កុំភ្លេចភ្លក្សរសជាតិទូកគ្រាប់បែក ដោយការជួលទូកជិះកម្សាន្ដឲ្យសោះ។
ភាគពាយព្យ ថាបាក់ ជាឧទ្យានជាតិជីវចម្រុះណាមកាឌីន និងទន្លេណាមកាឌីន ជាចំណុចចេញដំណើរចម្បង។ ទូកគ្រាប់ផ្លោងនឹងមិនអាចមានល្បឿនលឿនដូចកាលគ្រាអាមេរិកទម្លាក់ពីលើយន្ដហោះជ្រំពេញទឹកពេញដីនោះទេ តែវាអាចផ្ដល់ការកម្សាន្ដ និងលម្ហែកាយលេងៗបាន៕ HR
ប្រភព Atlas Obscura