Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទីក្រុង​មួយ​នៅ​ហ្វីលីពីន ​មាន​ទឹក​ធ្លាក់​ដល់​ទៅ ២៣ កន្លែង​

Content image - Phnom Penh Post
ទឹក​ធ្លាក់​លាក់ខ្លួន ទីណាហ្គោ ដែល​អាច​ជិះក្បូន​លេងបាន។

ទីក្រុង​មួយ​នៅ​ហ្វីលីពីន ​មាន​ទឹក​ធ្លាក់​ដល់​ទៅ ២៣ កន្លែង​

ក្រុងម៉ានីល: ក្រុង​អ៊ីលីហ្គាន ស្ថិត​នៅ​ភាគ​ខាង​ជើង​តំបន់​មីនដាណាវ ប្រទេស​ហ្វីលីពីន គឺជា​ទីក្រុង​ធំ​មួយ​របស់​ប្រទេស​ និង​ជា​មជ្ឈម​ណ្ឌល​ឧស្សាហកម្ម​ ឯភាគ​ខាងត្បូង​ប្រទេស​ផង​ដែរ។

ក្រុង​អ៊ីលីហ្គាន មាន​ផ្ទៃ​ដី​សរុប​ ៨១៣,៣៧ គីឡូម៉ែត្រ​ការ៉េ ដែល​ធ្វើឲ្យ​វា​ក្លាយ​ជា​ទីក្រុង​ធំ​មួយ​ក្នុង​ប្រទេស​ហ្វីលីពីន ដោយ​គិត​ពី​ទំហំ​ផ្ទៃដី​។ វាមាន​ចំនួន​ប្រជាជន​រស់​នៅ ជិត ៣៥ ម៉ឺន​នាក់​ក្នុង​ពេល​ជំរឿន​នៅ​ឆ្នាំ ២០១៥​។

ប៉ុន្តែ​អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​គឺ​ទីក្រុង​ឧស្សាហកម្ម​មួយ​នេះ​ត្រូវ​បានគេ​ស្គាល់​សុសសាយ​ដោយសារ​សម្រស់​ធម្មជាតិ​សម្បូរ​ទឹក​ធ្លាក់​របស់​វា។

ទីក្រុង​មួយ​នេះ ​គឺ​ស្ថិត​នៅ​ក្បែរ​សមុទ្រ​បាហូល​ដែល​លាត​សន្ធឹង​កាច់​កុង​ទៅ​តាម​ឆ្នេរ​ភាគ​ខាងជើង​ នៃ​ដែន​កោះ​មីនដាណាវ ដោយ​បង្កើត​បាន​ជាឆក​មួយ​ឈ្មោះ អ៊ីលីហ្គានបេ។

ឆកនេះ​លាត​សន្ធឹង​ឆ្ពោះ​ទៅ​ទិស​ខាងលិច​។ ចំពោះ​ភាគ​ខាងកើត​មាន​សណ្ឋាន​ដី​ជា​ទំនាប​សម្រាប់​ទទួល​ស្វាគមន៍​ចម្រោះ​ពីភ្នំ​ភ្លើង និង​ជួរភ្នំ​ផ្សេងៗ​ទៀត។ ភ្នំ​ទាំង​នេះគឺ​សម្បូរ​ទៅ​ដោយ​តំបន់​ទឹក​ផុស​ត្រជាក់​ និង​ទឹក​ធ្លាក់​ជា​ច្រើន។

ជាផ្លូវការ មាន​ទឹក​ធ្លាក់​ចំនួន ២៣ កន្លែង​ទូទាំង​ក្រុង​ដ៏ច្រើន​គឺលើស​អស់​បណ្ដា​ទីក្រុង​នានា​ក្នុង​លោក​។ លើក​លែង​តែ​នៅ​ទីក្រុង​ហាមីលតុន ប្រទេស​កាណាដា ដែល​មាន​ទឹក​ធ្លាក់​ជាង ១៣០ ទីតាំង​។

អ៊ីលីហ្គាន ត្រូវបាន​ស្គាល់​ថា​ជា «​ទីក្រុង​ទឹក​ធ្លាក់​ដ៏​អស្ចារ្យ» ដោយ​ល្បី​បំផុត​ គឺ​ទឹក​ធ្លាក់​ម៉ារីយ៉ា គ្រីស្ទីណា លើ​ដង​ទន្លេ​អាហ្គូស។ ជួន​កាល ទឹក​ធ្លាក់​ទាំង​នោះ ​ក៏ត្រូវ​បាន​ហៅ​ថា «ទឹកធ្លាក់​ភ្លោះ​» ផង​ដែរ ព្រោះ​វា​មាន​ផ្លូវ​ទឹកហូរ​ពីរ​បំណែក​។

Content image - Phnom Penh Post
ទឹកធ្លាក់ ម៉ារីយ៉ា គ្រីស្ទីណា និង​ទឹក​លីមូនស៊ូដាន កម្ពស់​ ២៦០ ម៉ែត្រ​។

ខ្សែ​ទឹក​ខាង​លើ​ មាន​រោងចក្រ​វារី​អគ្គិសនី​មួយ​ និង​ទំនប់​ទឹក​មួយ​លើ​ដង​ទន្លេ​ដើម្បី​គ្រប់គ្រង​លំហូរ​ទឹក​។ ដូច្នេះ​ហើយ​កម្រិត​បរិមាណ​ទឹក​ក្នុង​ទឹក​ជ្រោះ​នេះ​មាន​ចរន្ដ​ហូរ​ប្រែប្រួល​មិន​ទៀង​ទាត់។​ ទឹក​ធ្លាក់​ភ្លោះ​រំលេច​ទស្សនីយភាព​ត្រកាល​បំផុត​នៅ​ថ្ងៃ​អាទិត្យ​ពេល​​ដែល​វាហូរ​ពេញ​កម្លាំង​។

ទឹក​ធ្លាក់​ដែល​ភ្ញៀវ​មិន​គួរ​រំលង​មួយ​ទៀត​គឺ​ស្ថិត​នៅ​តំបន់​ បារ៉ាងហ្គេ រ៉ូហ្គូនហ្គូន ចម្ងាយ​ប្រមាណ​ជាង ៥០ គីឡូម៉ែត្រ​ពី​ទីក្រុង​។ ទឹកធ្លាក់​ហ្វីលីពីន​ខ្ពស់​បំផុត​គឺ ទឹក​ជ្រោះ​លីមូនស៊ូដាន កម្ពស់ ២៦៥ ម៉ែត្រ​។

ភ្ញៀវទេសចរ​ជា​ច្រើន​បាន​ឃើញ​សម្រស់​ទឹក​ធ្លាក់​នេះ​ផ្ទាល់​នឹង​ភ្នែក​ក្រោយ​ពីដើរ និង​ដេក​ក្នុង​ព្រៃ​ពីរ​ឬ​បីថ្ងៃ។ វាជា​កិច្ចការ​ដ៏លំបាក​ចំពោះ​មនុស្ស​ភាគ​ច្រើន។ សម្រាប់​អ្នកនិយម​ដើរ​ព្រៃ និង​ចូលចិត្ដ​គយគន់​ធម្មជាតិ ពួកគេ​ប្រាកដ​ជាត្រូវ​ពុះពារ​ជម្នះបន្តិ​ចហើយ។

កុំភ្លេច​ប្រមាញ់​សម្បត្ដិ​លាក់​កាយ ទឹក​ធ្លាក់​ទីណាហ្គោ​ ដោយ​ការជិះ​ក្បូន​លម្ហែ​ទៅ​ជ្រក​ក្រោម​ទឹក​ធ្លាក់​តែម្ដង៕HR

Content image - Phnom Penh Post
ទឹកធ្លាក់ ដូឌីអ៊ុងហ្គាន ដែល​ហូរធ្លាក់​ជាខ្សែ​ទឹក​ត្រង់ពី​លើ​ផ្ទាំង​ថ្ម​ធំខ្ពស់​។​

0

Comments

Please, login or register to post a comment