Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក Yunus និយាយ​ពី​ការ​ផ្តល់​កម្ចី​ខ្នាត​តូច

លោក Yunus និយាយ​ពី​ការ​ផ្តល់​កម្ចី​ខ្នាត​តូច

20140321_12
លោក Muhammad Yunus ដែលមកកម្ពុជាកាលពីដើមខែនេះ soszynska

ភ្នំពេញៈ លោក​សាស្ដ្រាចារ្យ Muhammad Yunus ដែល​បាន​ឈ្នះ​ពាន់​រង្វាន់​ណូបែល​កាល​ពី ឆ្នាំ​២០០៦ សម្រាប់​ការ​បង្កើត​តួនាទី​ដ៏​សំខាន់​មួយ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ដោយ​បាន​បង្កើត​ធនាគារ Grameen Bank ដែល​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​តិច​តួច​ឲ្យ​អ្នក​ក្រីក្រ​បំផុត​នៅ​ក្នុង ប្រទេស​បង់ក្លាដេស។ ការ​អនុវត្ត​នេះ​ត្រូវ​បាន គេ​ហៅ​ថា ជា​មីក្រូ​ហិរញ្ញវត្ថុ​ឥណទាន​ខ្នាត​តូច ឬ​ការ​ផ្ដល់​កម្ចី​ខា្នត​តូច ដែល​ពេល​នេះ​មាន​នៅ​ទូទាំង​ពិភពលោក។ លោក Yunus បាន​ផ្តល់​បទ​សម្ភាស​ជាមួយ Joe Freeman អ្នក​យក​ព័ត៌មាន ភ្នំពេញ ប៉ុស្ដិ៍។

ប្រជាជន​ជាច្រើន​នៅ​ទី​នេះ​ក្លាយ​ជា​អ្នក​ជំពាក់​បំណុល​នៅ​ក្នុង​រដូវ​វស្សា​ដោយ​សារ​តែ​មាន​ផល​ប៉ះពាល់​លើ​ដំណាំ​កសិផល​របស់​ខ្លួន។ តើ​នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​កើត​មាន​ឥណទាន​ខ្នាត​តូច​នេះ​ដោយ​សារ​តែ​កសិករ​ជំពាក់​បំណុល​តាម​រយៈ​ការ​ខ្ចី​ប្រាក់​កាន់​តែ​ច្រើន​នោះ?

នៅ​ក្នុង​ប្រទេស​ធ្វើ​កសិកម្ម​វា​មាន​បញ្ហា​ដូច​គ្នា។ ខ្ញុំ​ចង់​និយាយ​ថា នោះ​គឺជា​ឥណទាន​ខ្នាត​តូច​មាន​គុណភាព​អន់។ ឥណទាន​ខ្នាត​តូច​ប្រជាជន​គួរ​ដឹង​ពី​របៀប​ថា តើ​មាន​ភាព​សមរម្យ​ល្អ​ជាមួយ​ជីវិត​របស់​អតិថិជន​ដែរ​ឬ​អត់? ពួក​គេ​គួរ​តែ​យល់​ថា ខ្លួន​អាច​បង់​ប្រាក់​ឲ្យ​អ្នក​វិញ ហើយ​អ្នក​គួរ​តែ​មាន​អារម្មណ៍​ល្អ​ធ្វើការ​ជាមួយ​ពួក​គេ។ ប្រសិន​បើ​វា​គឺជា​ការ​ឈឺ​ក្បាល​ជា​ប្រចាំ​អ្នក​ឲ្យ​ប្រាក់​ខ្ចី​ហើយ​ពួកគេ​មិន​សង​វិញ នេះ​មិន​មែន​ជា​ការ​ចាប់​ផ្ដើម​នោះ​ទេ។ វា​នឹង​មិន​មាន​ដំណើរការ​បាន​យូរ​ឡើយ។

នៅ​ពេល​កម្រិត​ជីវភាព​រស់​នៅ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា ប្រទេស​បង់ក្លាដេស ឬ​កម្ពុជា តើ​មីក្រូ​ហិរញ្ញវត្ថុ​នឹង​នៅ​តែ​មាន​ការ​ពាក់ព័ន្ធ​ដែរ​ឬ​ទេ?

យើង​មាន​សាខា​ចំនួន ៦ នៅ ទីក្រុង​ញូវយ៉ក ហើយ​ខ្ញុំ​ទើប​នឹង​មក​ពី ទីក្រុង Los Angeles។ យើង​បាន​បើក​ដំណើរការ​សាខា​ថ្មី​ពីរ​នៅ​ទី​នោះ។ នេះ​គឺ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ប៉ុន្តែ​នៅ​តែ​មាន​សេចក្ដី​ត្រូវ​ការ​យ៉ាង​ធំ។ យើង​មាន​សាខា​នៅ​ក្នុង ទីក្រុង Omaha ទីក្រុង Charlotte ទីក្រុង Indianapolis ទីក្រុង San Francisco ទីក្រុង Boston និង​ទីក្រុង Austin។ យើង​ហៅ​វា​ថា Grameen America។ បញ្ហា​ជា​មូលដ្ឋាន​គឺ​ថា ធនាគារ​មិន​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​ប្រជាជន​នៅ​ក្រោម​កម្រិត​ពិត​ប្រាកដ​មួយ​នោះ​ទេ។ តើ​អ្នក​ដូច​គ្នា​អ្នក​ចង់​ការ​ប្រាក់​ទេ? អ្នក​ចង​ការ​ប្រាក់​គឺជា​បញ្ហា​មួយ​គួរ​ឲ្យ​ខ្លាច​បំផុត។ វា​មាន​គ្រប់​ទី​កន្លែង​នៅ​ក្នុង ប្រទេស​អាមេរិក។ ហេតុ​អ្វី? ដោយ​សារ​តែ​ធនាគារ​មិន​ធ្វើ​ការងារ​ដូច្នេះ​អ្នក​បាន​បង្កើត​ប្រភេទ​ថ្មី​នៃ​កម្ចី​ដែល​គិត​ប្រាក់​ការ​ខ្ពស់។ អត្រា​ការ​ប្រាក់​គឺ ១០០ ភាគរយ ១០០០ ភាគរយ ២០០០ ភាគរយ។

តើ​មីក្រូ​ហិរញ្ញវត្ថុ​ជា​ទូទៅ​មិន​មាន​ការ​ប្រាក់​ខ្ពស់​ទេ​ឬ?

នៅ​ក្នុង ទីក្រុង​ញូវយ៉ក អត្រា​ការ​ប្រាក់​របស់​យើង​គឺ ១៥ ភាគរយ។

វា​ហាក់​ដូច​ជា​ថា នៅ​ក្នុង​ការ​អនុវត្ត​ថ្មីៗ​នៃ​ការ​ផ្ដល់​ប្រាក់​កម្ចី​ខ្នាត​តូច​ត្រូវ​បាន​រិះគន់​ដោយ​ប្រជាជន​ដែល​និយាយ​ថា វា​ពិត​ជា​មិន​ដំណើរការ​ហើយ​ថា វា​ធ្វើ​ឲ្យ​ប្រជាជន​ជំពាក់​បំណុល​វិល​ជុំ។ តើ​គឺជា​ការ​ពិត​ទេ​ចំពោះ​បញ្ហា​នោះ?

មាន​មីក្រូ​ហិរញ្ញវត្ថុ​រាប់​ពាន់​ប្រភេទ។ ដូច្នេះ​នៅ​ពេល​អ្នក​និយាយ​ថា មីក្រូ​ហិរញ្ញវត្ថុ​អាក្រក់ យើង​មិន​ប្រាកដ​ថា ជា​បញ្ហា​មួយ​ដែល​យើង​កំពុង​ពិភាក្សា​គ្នា​នោះ​ទេ។ មាន​កម្មវិធី​មីក្រូ​ហិរញ្ញវត្ថុ​មិន​សុចរិត​ជាច្រើន។ មាន​កម្មវិធី​មីក្រូ​ហិរញ្ញវត្ថុ​ពិត​ប្រាកដ។ មាន​កម្មវិធី​ឥណទាន​ខ្នាត​តូច​គ្រប់​គ្រង​តាម​របៀប​មិន​ល្អ។ ប៉ុន្តែ​វា​មិន​មែន​ជា​ទូទៅ​ទេ។

តាម​ដែល​ខ្ញុំ​ដឹង ៩៦ ភាគរយ​នៃ​អតិថិជន​នៅ​ធនាគារ Grameen Bank នៅ​ក្នុង ប្រទេស​បង់ក្លាដេស គឺជា​ស្ដ្រី​តើ​ពិត​ទេ? ហេតុ​អ្វី?

តាម​ពិត​មាន​រហូត​ដល់ ៩៧ ភាគរយ។ ស្ថានភាព​នៅ​ក្នុង​គ្រួសារ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន។ ស្ដ្រី​ថែរក្សា​ប្រាក់​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់។ បុរស​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ។ បុរស​ចង់​ចាយ​ប្រាក់ ហើយ​ទៅ​ចូល​ហាង​ផឹក​ស៊ី និង​ការ​សប្បាយ​រីក​រាយ។ ស្រ្ដី​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមួយ​អ្វី​ដែល​ពួកគេ​ធ្វើ​ហើយ​ចង់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ប្រាក់​ដែល​ពួក​គេ​ខ្ចី។ ទាំង​នេះ​គឺជា​ចរិត​លក្ខណៈ​ដូច​គ្នា​នៅ​ទូទាំង​សកលលោក វា​មិន​មែន​គ្រាន់​តែ​ប្រទេស​មួយ​នោះ​ទេ។ ប្រសិន​បើ​សម្លឹង​មើល កម្ពុជា អ្នក​នឹង​មើល​ឃើញ​បញ្ហា​ដូច​គ្នា​នេះ។

តើ​មាន​កំហុស​អ្វី​ខ្លះ​ដែល​ប្រទេស​ជាច្រើន​បាន​ចម្លង​តាម​ម៉ូដែល​នេះ?

កំហុស​រួម​មួយ​គឺ​ពួក​គេ​ទើប​នឹង​អាន​សៀវភៅ​រួច​ហើយ​និយាយ។ «អូ! នោះ​គឺ​ស្រួល​ណាស់!» ហើយ​ពួក​គេ​ធ្វើ​វា ហើយ​បរាជ័យ​ភា្លម។ ពួក​គេ​មិន​មាន​ភាព​អត់ធ្មត់​រៀន​ពី​របៀប​ធ្វើ​វា​ទេ។ គំនិត​នេះ​គឺ​សាមញ្ញ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ទៅ​ធ្វើ វា​អ្នក​ចាំបាច់​ត្រូវ​យល់​ពី​បញ្ហា​នីតិវិធី​ឲ្យ​បាន​ច្បាស់។ តើ​អ្នក​ធ្វើ​វា​ដោយ​របៀប​ណា? តើ​អ្នក​និយាយ​ដូចម្ដេច? តើ​អ្នក​កសាង​ទំនុក​ចិត្ត​ដោយ​របៀប​ណា? បញ្ហា​ជាច្រើន​យើង​ត្រូវ​សិក្សា​លម្អិត​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ។ ដូច្នេះ​អ្នក​គួរ​តែ​ចំណាយ​ពេល​វេលា​មួយ​ចំនួន​ជាមួយ​ពួក​យើង ឬ​ជាមួយ​នរណា​ម្នាក់​ដែល​ត្រូវ​ធ្វើ​វា​មួយ​រយៈ​ពេល​មក​ហើយ។

តើ​វា​បាន​បរាជ័យ​នៅ​កន្លែង​ណា?

ប្រជាជន​ដែល​មិន​យល់​ពី​វា សម្រាប់​នរណា​ម្នាក់ ឬ​អ្នក​ដែល​កាត់​យល់​ខុស ដែល​និយាយ​ថា «អា! នេះ​គឺ​អស្ចារ្យ ខ្ញុំ​អាច​រក​ប្រាក់​បាន​ច្រើន​ដោយ​ឲ្យ​ប្រាក់​កម្ចី​ទៅ​ប្រជាជន​ក្រីក្រ»។

ឥណទាន​ខ្នាត​តូច​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក​ប្រាក់​សម្រាប់​អ្នក​មាន​នោះ​ទេ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ប្រជាជន​ឲ្យ​ផុត​ពី​ភាព​ក្រីក្រ។ ដូច្នេះ​ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ប្រាស់​ឧបករណ៍​នេះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ប្រាក់​ច្រើន នោះ​គឺ​ជា​គំនិត​មួយ​ដែល​ខុស ជា​រឿង​ខុស។ ខ្ញុំ​បាន​ឃើញ​កម្មវិធី​ឥណទាន​ខ្នាត​តូច​ធំៗ​ដែល​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង ១០០ ភាគរយ​វា​គួរ​តែ​តិច​ជាង ២០ ភាគរយ។ អ្នក​ដែល​ធ្វើ​របៀប​នេះ​យើង​បាន​រិះគន់​យ៉ាង​ខ្លាំង។

តើ​រដ្ឋាភិបាល​គួរ​តែ​ពាក់ព័ន្ធ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះ​ដែរ​ឬ​ទេ?

យើង​ព្យាយាម​ក្នុង​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​ពាក់ព័ន្ធ​ជាមួយ​វា​ទេ ដោយ​សារ​តែ​រដ្ឋាភិបាល និង​ឥណទាន​ខ្នាត​តូច​មិន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​នោះ​ទេ។

នៅ​ពេល​អ្នក​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាជន​ក្រីក្រ​តាម​រយៈ​រដ្ឋាភិបាល​វា​ត្រូវ​ជាប់​ពាក់​ព័ន្ធ​បញ្ហា​នយោបាយ។

ពេល​បញ្ហា​នយោបាយ និង​ប្រាក់​ត្រូវ​បាន​លាយ​ចូល​គ្នា ដំណើរការ​ហិរញ្ញវត្ថុ​ទទួល​រង​ផល​ប៉ះពាល់​ដែល​អ្នក​ខ្ចី​ប្រាក់​ដឹង​ថា អ្នក​កំពុង​ផ្ដល់​ប្រាក់​ដោយ​សារ​តែ​អ្នក​ចង់​បាន​សន្លឹក​ឆ្នោត៕ PB

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ