Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ហេតុ​អ្វី​បាន​ជា ​នៅ​ក្នុង​សវនាការ​ចៅក្រម​តែងតែ​សួរ​បញ្ជាក់​ពី​សាវតារ​ជន​ជាប់ចោទ​?

Content image - Phnom Penh Post
លោក​មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​។ រូបថត សហការី

តើ​ហេតុ​អ្វី​បាន​ជា ​នៅ​ក្នុង​សវនាការ​ចៅក្រម​តែងតែ​សួរ​បញ្ជាក់​ពី​សាវតារ​ជន​ជាប់ចោទ​?

នៅ​រាល់​ការ​បើក​សវនាការ​ជំនុំជម្រះ​ជា​នីតិវិធី​ចៅក្រម​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តែងតែ​អាន​សាវតារ ឬ​សួរ​បញ្ជាក់​ទៅ​ជន​ជាប់ចោទ​ពី​ឈ្មោះ របស់​ជន​ជាប់ចោទ​ពី​ឈ្មោះ​ឪពុក ម្តាយ របស់​ជនជាប់ចោទ​រហូត​ដល់​ឈ្មោះ​ប្រពន្ធ​កូន​របស់​ជន​ជាប់ចោទ​ទៀត​។ តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​សួរ​ផ្ទៀងផ្ទាត់​បែប​នេះ​? តើ​ការ​សួរ​ពី​សាវតារ​បែប​នេះ​មាន​ប្រយោជន៍​អ្វី​ដល់​ជន​ជាប់ចោទ​?

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ ប៉ុស្តិ៍ បាន​ជួប​សម្ភាស​ជាមួយ​លោក​មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

នៅ​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​ម្តងៗ​គេ​ឃើញ​មាន​ការ​សួរ​ពី​សំណាក់​ចៅក្រម​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទៅ​ជន​ជាប់ចោទ ឬ​ជន​ត្រូវ​ចោទ​ពី​ឈ្មោះ​អាយុ​ទីកន្លែង​កំណើត​ឈ្មោះ​ឪពុក ម្តាយ​របស់​ជន​ជាប់ចោទ​។​ល​។ ​តើ​ការ​សួរ​ផ្ទៀងផ្ទាត់​បែប​នេះ​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ជំនុំជម្រះ​?

ករណី​ដែល​តុលាការ​សួរ​ទៅ​ជន​ជាប់ចោទ​មុន​បើក​ការ​ជំនុំ​ជម្រះ​ពី​ឈ្មោះ​អាយុ ឬ​សាវតារ​របស់​ជន​ជាប់ចោទ​នោះ​គឺជា​ការ​ផ្ទៀងផ្ទាត់​អំពី​សាវតារ​ច្បាស់លាស់ ព្រោះ​តុលាការ​ខ្លាច​មាន​អ្នក​ផ្សេង​មក​ជំនួស​។ ករណី​នេះ​ក៏​ដូច​គ្នា​នឹង​ការ​ប្រឡង​ដែរ​។

ការ​ប្រឡង​ជួនកាល​ឈ្មោះ​ដូច​គ្នា​ដែល​មាន​រហូត​តាំង​ពី​ឈ្មោះ ឪពុក ម្តាយ​ទៀត ប៉ុន្តែ​ឆ្នាំ​កំណើត​ខុស​គ្នា​។ អ៊ីចឹង​ហើយ​បាន​ជា​តុលាការ​សួរ​រហូត​ដល់​ឈ្មោះ ប្រពន្ធ កូន​នោះ​គឺ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ក្រែងលោ​មាន​មនុស្ស​ផ្សេង តែ​ឈ្មោះ​ដូច​គ្នា​។ ព្រោះ​កម្រ​មាន​មនុស្ស​ណា​មាន​ឈ្មោះ អាយុ ដូច​គ្នា​ណាស់ តែ​បើ​មនុស្ស​ឈ្មោះ​ដូច​គ្នា​គឺ​សម្បូរ​។ អ៊ីចឹង​បើ​សួរ​តែ​ឈ្មោះ​អាច​ច្រឡំ​លើស​ពី​ ៥០ ​ភាគរយ​នេះ​ទាក់ទង​នឹង​សាវតារ​។ សាវតារ​នេះ​សំខាន់​ណាស់​ព្រោះ​ខ្លាច​ច្រឡំ ឬ​ក៏​ខ្លាច​គេ​បន្លំ​ជា​ជន​ជាប់ចោទ​។ ដូច​ការ​ប្រឡង​ដែរ​។

ការ​ប្រឡង គេ​មិន​ត្រឹម​តែ​សួរ​ឈ្មោះ​ទេ តែ​ត្រូវការ​រហូត​ដល់​មាន​រូបថត ប៉ុណ្ណឹង​ហើយ​នៅ​មាន​គេ​បន្លំ​បាន​ទៀត​។ បញ្ជាក់​មក​វិញ​រឿង​ជន​ជាប់ចោទ​សំខាន់​គឺ​ឈ្មោះ អាយុ សូម្បី​តែ​ខុស​អាយុ​គ្នា​មួយ​ម៉ោង​ទៅ​​​ ២ ​ម៉ោង​គឺ​អាច​ផ្លាស់ប្តូរ​ទណ្ឌកម្ម​បាន​។ ក្នុង​ការ​សម្រេច​សេចក្តី​ណា​មួយ​គឺ​ចាំបាច់​តុលាការ​ត្រូវ​ពិនិត្យ​ពី​ឈ្មោះ អាយុ ឲ្យ​បាន​ត្រឹមត្រូវ​ព្រោះ​ខ្លាច​ច្រឡំ ឬ​គេ​បន្លំ​។

បើ​មាន​ការ​បន្លំ​អ៊ីចឹង​មែន​ជា​កំហុស​ឆ្គង​របស់​តុលាការ​ឬ​យ៉ាង​ម៉េច​?

តុលាការ​ជា​អ្នក​រក​យុត្តិធម៌ ហើយ​បើ​គេ​បន្លំ​គាត់ អា​នោះ​មិន​អី​ទេ​តែ​បើ​គាត់​មិន​បាន​សួរ​សាវតារ​ច្បាស់លាស់​ទៅ​ជនជាប់ចោទ ហើយ​ចេះ​តែ​កាត់​សេចក្តី​ទៅ​អា​នោះ​ជា​កំហុស​របស់​គាត់​។ តែ​បើ​សាវតារ​ជន​នោះ​គេ​ប្រឌិត​មក​ឲ្យ​តុលាការ​វិញ​អា​នោះ​មិនមែន​ជា​កំហុស​របស់​តុលាការ​ទេ ផ្ទុយ​ទៅ​វិញ​ជា​កំហុស​របស់​អ្នក​ប្រឌិត​នោះ​។

កន្លង​មក​លោក​មេធាវី​មាន​ដែល​ជួប​ប្រទះ​នឹង​ការ​ប្រឌិត​ឈ្មោះ​អាយុ​នេះ​ដែរ​ឬ​ទេ​?

តាម​បទពិសោធ​ដែល​ខ្ញុំ​ការពារ​ក្តី​ឲ្យ​ជន​ជាប់ចោទ​គឺ​ខ្ញុំ​ជួប​តែ​រឿង​អាយុ​ទេ​។ ឧទាហរណ៍​ក្មេង​ម្នាក់​ប្រព្រឹត្ត​បទល្មើស​ហើយ​ពេល​សរសេរ​របាយការណ៍​នគរបាល​ថា​ ក្មេង​នោះ​អាយុ ១៩ ឆ្នាំ​ដល់​ពេល​មក​ដល់​អយ្យការ​ដល់​ចៅក្រម​ស៊ើបសួរ និង​ពេល​សួរ​ទៅ​ក្មេង​នោះ​ទើប​ដឹង​ថា​ក្មេង​នោះ​អាយុ​ទើប​តែ​ ១៥ ឆ្នាំ​ទេ​ព្រោះ​ដោយសារ​ក្មេង​នោះ​ក្លែង​អាយុ​ដើម្បី​ចូល​ធ្វើការ​រោងចក្រ​។

ចំពោះ​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​គឺ​ដាក់​លើ​អាយុ​ពិតប្រាកដ​មិនមែន​ដាក់​នៅ​លើ​អាយុ​ប្រព្រឹត្ត​ទេ​។ អា​នេះ​សាមី​ខ្លួនឯង​គាត់​ប្រឌិត ឬ​ដំឡើង​អាយុ​ព្រោះ​ដើម្បី​ចូល​ធ្វើការ​ដើម្បី​ឲ្យ​គេ​ទទួល​យក​គាត់​ភាគ​ច្រើន​នៅ​រោងចក្រ​កាត់ដេរ​អីហ្នឹង​។

និយាយ​រួម​ជន​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​គឺ​គេ​ផ្ទៀងផ្ទាត់​កត់ត្រា​ឈ្មោះ​អាយុ​តាំង​ពី​នៅ​នគរបាល​យុត្តិធម៌ ប៉ុន្តែ​ជួន​កាល​នគរបាល​គាត់​ធ្វើការ​ប្រញាប់​ពេក គាត់​មិន​បាន​ស្រាវជ្រាវ​ព្រោះ​គាត់​មាន​ពេល​តែ ៤៨ ម៉ោង​នៃ​ការ​ឃុំ​ខ្លួន​។

ករណី​នេះ​មាន​តែ​ចៅក្រម​ស៊ើបសួរ​ទេ​ដែល​មាន​ពេលវេលា​វែង ក្នុង​ការ​ស៊ើបសួរ​។ ដើម្បី​ដាក់​ទោស​មនុស្ស​ណា​ម្នាក់​គឺ​គេ​ពិនិត្យ​ទៅ​លើ​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ដែល​ច្បាប់​ចែង​ពី​លក្ខណៈ​អាយុ និង​ស្មារតី​ដែល​ជន​នោះ​ទទួល​ខុស​ត្រូវ​។

ការ​ឃុំ​ខ្លួន​អនីតិជន​ខុស​ពី​ការ​ឃុំ​ខ្លួន​របស់​មនុស្ស​ពេញវ័យ​រហូត​ដល់​ការ​ដាក់​ទណ្ឌកម្ម​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​ការ​សួរ​ចម្លើយ​ខុស​ពី​មនុស្ស​ពេញវ័យ​ហើយ​ឪពុក ម្តាយ​ក៏​ទទួល​ខុសត្រូវ​សំណង​រដ្ឋប្បវេណី​ដែរ​។

ទោះបី​យ៉ាង​ណា ​បើ​ក្មេង​មាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​គឺ​ច្បាប់​ហាម​ឃុំ​ខ្លួន​ដាច់​ខាត​៕

0

Comments

Please, login or register to post a comment