Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - The Bridge បញ្ចុះ​បឋម​សិលា​សាងសង់​ជា​អគារ​កម្ពស់​៤៥​ជាន់

គណៈអធិបតី​ចូលរួម​កាត់​ខ្សែបូ ដើម្បី​បើក​ដំណើរការ​សាងសង់​អគារ​ភ្លោះ​ចំនួន​២ ដែល​មាន​កម្ពស់​៤៥​ជាន់។
គណៈអធិបតី​ចូលរួម​កាត់​ខ្សែបូ ដើម្បី​បើក​ដំណើរការ​សាងសង់​អគារ​ភ្លោះ​ចំនួន​២ ដែល​មាន​កម្ពស់​៤៥​ជាន់។ ហុង មិនា

The Bridge បញ្ចុះ​បឋម​សិលា​សាងសង់​ជា​អគារ​កម្ពស់​៤៥​ជាន់

វិនិយោគ​ប្រកប​ដោយ​សក្តានុពល The Bridge បាន​បើក​ការដ្ឋាន​សាងសង់​អគារ​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក ខណៈ​ការ​សាងសង់​អគារ​ទាំង​មូល​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៨។

លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​ថា សំណង់​ដ៏ធំ និង​ទំនើប​នេះ​នឹង​ចូលរួម​ចំណែក ជួយ​លើកស្ទួយ​កិត្យានុភាព​វិស័យ​សំណង់ និង​ស្ថាបត្យកម្ម នៅ​រាជធានី​ភ្នំពញ ហើយ​នឹង​ក្លាយ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត ក្នុង​ចំណោម​សមិទ្ធផល​ថ្មីៗ ជាច្រើន​ទៀត​នៅ​កម្ពុជា។

The Bridge ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មកពី​ប្រទេស​សិង្ហបុរី Oxley Holdings Limited ជាមួយ​ក្រុមហ៊ុន Worldbridge Land របស់​លោក សៀ ឫទ្ធី ក្រោម​ទឹកប្រាក់​វិនិយោគ​៣០០​លាន​ដុល្លារ​អាមេរិក។ គម្រោង​សាងសង់​អគារ​ការិយាល័យ និង​កន្លែង​ស្នាក់នៅ​រួម​ដ៏ធំ​មួយ​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី​ចំនួន​១០០៩០​ម៉ែត្រការ៉េ ដោយ​មាន​អគារ​ភ្លោះ​ចំនួន​២ ដែល​មាន​កម្ពស់​៤៥​ជាន់ ស្ថិត​នៅ​តាម​បណ្តោយ​វិថី​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕

0

Comments

Please, login or register to post a comment