Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កំណើន​ចាស់​ជរា​ចោទ​ជា​បញ្ហា «​ដីធ្លី​គ្មាន​ម្ចាស់​កម្មសិទ្ធិ​» កាន់​តែ​ធ្ងន់ធ្ងរ

Content image - Phnom Penh Post
គ្រឿង​យន្ត​កំពុង​ឈូស​ឆាយ​ផ្ទៃ​ដី​មួយ​កន្លែង​ដែល​ពុំ​ម្ចាស់​កម្ម​សិទ្ធិ​នៅ​ប្រទេស​ជប៉ុន។ រូបថត សហការី

កំណើន​ចាស់​ជរា​ចោទ​ជា​បញ្ហា «​ដីធ្លី​គ្មាន​ម្ចាស់​កម្មសិទ្ធិ​» កាន់​តែ​ធ្ងន់ធ្ងរ

អ្នក​ជំនាញ​មួយ​ក្រុម​បាន​សិក្សា និង​សន្មត​ទាយ​ទុក​ថា ធី​ធ្លី​សរុប​ទំហំ ៧,២០​ លាន​ហិកតា នៅក្នុង​ប្រទេស​ជប៉ុន​នឹងមិន​អាច​ស្វែងរក​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ ឬជាក់​លាក់​បានទេ បើ​គិត​ត្រឹម​ឆ្នាំ​ ២០៤០ ដោយ​សារតែ​កង្វះ​ការ​ចុះ​បញ្ជី​អ្នក​ស្នង​កេរ​មរតក​បន្ត​។

ទំហំ​ដី​នេះ​ស្ទើរ​តែ​ស្មើនឹង​ទំហំ​កោះ​ហុក​កៃ​ដូ​ទៅ​ហើយ​។ តើ​មាន​រឿង​អ្វី​កំពុងតែ​កើត​ឡើង​ជាមួយ​បញ្ហា​ដី​ធ្លី​នៅ​ប្រទេស​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​នេះ?

ក្រុម​ឯកជន​ដែល​មាន​សមាជិក​ជា​បញ្ញវ័ន្ត ដឹកនាំ​ដោយ​អតីត​មន្ត្រី​ផ្នែក​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្ទៃ​ប្រទេស គឺ​លោក Hiroya Masuda នោះ កំពុង​តែ​សិក្សា​អំពី​បញ្ហា​ដែល​កើន​កម្ដៅ​ដោយ​សារ​តែ​មិន​អាច​រក​ឃើញ​ម្ចាស់​ដីធ្លី​។

តើ​រក​មិន​ឃើញ​ម្ចាស់​ដី​ដោយ​របៀប​ណា​ទៅ​? ឈ្មោះ និង​អាសយដ្ឋាន​របស់​ម្ចាស់​ដី​មាន​អធិប្បាយ​ក្នុង​បញ្ជី​អចលន​ទ្រព្យ ដែល​មាន​សិទ្ធិ​កាន់​កាប់​ក្បាល​ដី​នោះ​។

ក្រោយ​ពេល​ដែល​ម្ចាស់​ដី​ទទួល​អនិច្ចកម្ម​ទៅ​ម្ចាស់​ថ្មី​ត្រូវ​ចាប់​ផ្តើម​ចុះបញ្ជី​ជា​អ្នក​ស្នង​កេរ​មរតក​បន្ត​។ យ៉ាង​ណា​មិញ ចំណុច​នេះ​មិន​មែន​ជា​កាតព្វកិច្ច​ផ្លូវ​ច្បាប់​នោះ​ទេ ដូច្នេះហើយ​ភាគ​ច្រើន​មិន​មាន​អ្នក​ទៅ​ចុះ​បញ្ជី​ទទួល​កម្មសិទ្ធិ​បន្ត​នោះ​ទេ​។ ប្រជាជនមាន​សិទ្ធិ​ទៅ​ចុះ​ក៏បាន ឬ​មិន​ចុះ​ក៏បាន​។ ដោយ​សារ​តែ​បែប​នេះហើយ​ទើប​ចោទ​ជា​បញ្ហា​ដែល​មិន​អាច​ស្វែងរក​ម្ចាស់​ដី​ថ្មីៗ​បាន​។

បើ​យោង​តាម​ការ​សិក្សា​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌ អំពី​ព័ត៌មាន​ចុះបញ្ជី​ទទួល​កេរ​មរតក​បន្ត​ប្រមាណ​២៦,៦០​ភាគរយ រួមមាន​ទាំង​នៅ​តាម​ទីក្រុង​តូចៗ និង​ខ្នាត​មធ្យម ព្រម​ទាំង​បណ្តា​តំបន់​ភ្នំ​ផង​នោះ គឺ​មិនមាន​អ្នក​ទៅ​ចុះបញ្ជី​ទទួល​កេរ​មរតក​បន្ត​អស់​រយៈ​ពេល​យូរ​ជាង​៥០​ឆ្នាំ​មក​ហើយ​។ បញ្ហា​ដែល​អាច​នឹង​ចោទ​ជា​ចម្បង​នោះ គឺ​ដោយ​សារ​តែ​មិន​មាន​អ្នក​ទៅ​ចុះបញ្ជី​ទទួល​សិទ្ធិ​កាន់កាប់​បន្ត​លើ​ក្បាលដី​ទាំងនោះ​។

ក្បាល​ដី​ទាំង​នេះ​ភាគច្រើន​ស្ថិត​នៅ​តំបន់​ភ្នំ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ ឬ​តំបន់​ផ្សេង​ទៀត​ដែល​ត្រូវ​បង់ពន្ធ​ឋេរ​។ ការ​ដែល​មិន​ទៅ​ចុះបញ្ជី​នេះ គឺ​កម្រ​នឹង​បង្ក​ជា​បញ្ហា​ដល់​ម្ចាស់​ដី​បំផុត​។

លើស​ពី​នេះ នៅ​ពេល​ដែល​ម្ចាស់​ដី​រើ​ទៅ​នៅ​កន្លែង​ផ្សេង ឬ​មាន​អ្នក​ស្នង​កេរ​មរតក​ច្រើន ការ​ទាក់ទង​ទៅ​រក​ពួក​គាត់​សម្រាប់​ការ​ចុះ​បញ្ជី​ទទួល​ក្បាល​ដី​នេះ គឺ​រឹតតែ​ពិបាក និង​ចំណាយ​ពេល​វេលា​ច្រើន​​ថែម​ទៀតផង​។

ក្រុម​អ្នក​សិក្សា​បាន​ចាត់​ទុក​ក្បាល​ដី​ទាំង​នេះ​ជា «​ដី​គ្មាន​ម្ចាស់​ជាក់​លាក់​» គឺ​មិន​ត្រឹម​តែ​នៅ​ពេល​ស្វែងរក​ម្ចាស់​មិន​ឃើញ​ភ្លាមៗ​នោះទេ ប៉ុន្តែ​ក៏​នៅមាន​ករណី គ្មាន​មធ្យោបាយ​ងាយ​ស្រួល​ក្នុងការ​ទាក់ទង​ទៅ​ម្ចាស់​ដី​ក្នុង​បញ្ជី​នោះ​ផងដែរ​។ ក្នុង​ករណី​ទាំង​នេះ អាជ្ញាធរ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ស្នើ​សុំ​ដី​សម្រាប់​ការងារ​សាធារណៈ​។

«​ដី​គ្មាន​ម្ចាស់​» គឺជា​ក្បាល​ដី​ដែល​ងាយ​សម្រាប់​ការធ្វើ​កសិដ្ឋាន និង​សម្បូរ​ព្រៃឈើ​។ បញ្ហា​នេះ​ក៏​ចោទ​ជា​បញ្ហ​នៅ​ពេល​ប្រមូល​ពន្ធ​លើ​ក្បាល​ដី​ផង​ដែរ​។

បញ្ហា​ដែល​ចោទឡើង​តាំងពី​អំឡុង​ទសវត្ស​រ៍ឆ្នាំ ​១៩៩០ ​មក​នោះ ឥឡូវនេះ​បាន​ក្លាយ​ជា​បញ្ហា​មួយ​កាន់តែ​ធ្ងន់ធ្ងរ​។

បញ្ហា​កាន់តែ​អាក្រក់​ដំបូង គឺ​ក្រោយពេល​រលក​យក្ស​ ស៊ូណាមិ ​ភាគ​ខាងកើត​ដ៏​រន្ធត់​ កាលពី​ឆ្នាំ ​២០១១ ដែល​ធ្វើ​ឲ្យ​ការស្វែងរក​ម្ចាស់​ដី​មាន​ភាពលំបាក​ខ្លាំង និង​ពន្យា​រ​ពេល​យ៉ាងយូរ​សម្រាប់​ការស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឡើងវិញ​នោះ​។ ទន្ទឹម​នឹង​នេះ ផ្ទះ​ដែល​បាន​បោះបង់ចោល​ទូទាំង​ផ្ទៃ​ប្រទេស​នោះ​ក៏​ជា​បញ្ហា​ផងដែរ​។ ប្រសិន​បើ​មិន​អាច​រក​ម្ចាស់ផ្ទះ​ឃើញ​ទេនោះ មិនមាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទៅ​វាយ​ផ្ទះ​នោះ​​ចោល​បាន​ទេ​។

ក្នុង​ករណី​ដែល​ឪពុកម្តាយ​ចាស់ជរា​នៅតែ​បន្ត​រស់​នៅ​តាម​ទីជនបទ ខណៈ​កូនៗ​មក​រស់​នៅ​ទីក្រុង​នោះ ដីធ្លី ឬ​សំណង់​នៅ​ទីនោះ​មិន​សូវ​មាន​សារៈ​ប្រយោជន៍​នោះ​ទេ ដោយ​សារ​តែ​តម្លៃ​ដី​ទាប។ ចំនួន​អ្នក​ស្នង​កេរ​មរតក​បន្ត​នឹង​ធ្លាក់ចុះ​ខណៈ​ចំនួន​ចាស់​ជរា​នឹង​បន្ត​កើន​ឡើង​។ បញ្ហា​នេះ​នឹង​កាន់តែ​អាក្រក់​ថែម​ទៀត​ប្រសិន​បើ​ក្បាល​ដី​នៅ​តែ​មិនមាន​អ្នក​​ទៅ​ចុះបញ្ជី​ទទួល​កេរ​មរតក​បន្ត ទន្ទឹម​នឹង​តួលេខ​ដ៏​ធ្ងន់ធ្ងរ​ទៅ​ហើយ​នោះ​។

នៅ​ពេល​ដែល​ចាស់​ជរា​ឈាន​ចូល​ដល់​វ័យ​៨០​ឆ្នាំ​ប្លាយ ចាប់ពី​ឆ្នាំ​២០៣០​ទៅ​នោះ អត្រា​មរណៈ​នៅ​ប្រទេស​ជប៉ុន​នឹង​កើន​ឡើង​បន្ថែម ៣​សែន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។

«​ធី​ធ្លី​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ ប៉ុន្តែ​ប្រជាជន​កាន់​តែ​ច្រើន​កាន់​តែ​មើល​មិន​ឃើញ​អំពី​អត្ថ​ប្រយោជន៍​ក្នុង​ការ​បន្ត​កាន់​កាប់​ក្បាលដី​របស់​ខ្លួន​» នេះ​បើ​យោងតាម​សម្តី​លោក Masuda ដែល​ជា​ប្រធាន​សិក្សា​ផ្នែក​នេះ​។ «​ដី​គឺជា​ទ្រព្យ​សម្បត្តិ​របស់​ប្រជាជន​គ្រប់រូប ហើយ​យើង​ត្រូវ​ស្វែងរក​ម្ចាស់​ដី​ដែលមាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការបន្ត​កម្មសិទ្ធិ​របស់​ក្បាល​ដី​ទាំង​នេះ​»៕

Fumihiko Abe
The Japan News/ANN

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ