Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រឡេក​មក​មើល​ស្នាដៃ «Penh to Paper» នៅ​កម្ពុជា

Content image - Phnom Penh Post
គំរូ​ប្លង់​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ដែល​ជា​ស្នាដៃ​របស់​លោក វណ្ណ ម៉ូលីវណ្ណ ជា​កំពូល​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​ល្បាញ ត្រូវ​បាន​រចនា​ឡើង​ជា​គំនូរ​សិល្បៈ​របស់​លោក Stuart Croxford។ រូបថត SUPPLIED

ក្រឡេក​មក​មើល​ស្នាដៃ «Penh to Paper» នៅ​កម្ពុជា

សម្រាប់​លោក Stuart Croxford ដែល​កាលពី​មុន​ជា​ស្ថាបត្យករ ហើយ​បច្ចុប្បន្ន​ជា​អ្នក​សិល្បៈ​ម្នាក់​នោះ ប្រទេស​កម្ពុជា គឺ​តែងតែ​ជា​គោលដៅ​ដ៏​ធំ​មួយ​របស់លោក​។

ក្នុងនាម​ជា​ជនបរទេស​រស់នៅ​ប្រទេស​កម្ពុជា​ជា​អចិន្រៃ្តយ៍​លោក Croxford បានបង្ហាញ​នូវ​ស្នាដៃ «Penh to Paper» ក្នុង​ពិធី​តាំងពិព័រណ៍​ថ្មីៗ​របស់​លោក​​ជា​បន្តបន្ទាប់ ដែល​បង្ហាញ​នូវ​ការ​រចនា​អគារ​ពី​សម័យ​អាណានិគម​បារាំង និង​ការ​រចនា​បែប​ខ្មែរ​ថ្មីៗ​ផងដែរ​។

លោក Croxford បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ អំពី​​អ្វីដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​រៀបចំ​ការ តាំង​ពិរ​ព័រ​ណ៍​នេះ​ឡើង ព្រម​ទាំង​ក្តី​ស្រឡាញ់​របស់លោក​ចំពោះ​អគារ​ប្រវត្តិ​សាស្ត្រ​ធំៗ​របស់​កម្ពុជា​ផងដែរ​។​

១.តើ​លោក​អាច​អធិប្បាយ​លម្អិត​នូវ​ស្នាដៃ​របស់​លោក​ពីមុនៗ ព្រម​ទាំង​ប្រវត្តិ​ការងារ​របស់​លោក​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​អ្វី​ដែល​លោក​បាន​រចនា​ក្នុង​ប្រទេស​កម្ពុជា​បានដែរ​ឬទេ​?

​ខ្ញុំ​បាន​ចាប់​ផ្តើម​អាជីព​របស់​ខ្ញុំ​កាល​ពីឆ្នាំ​២០០០ ហើយ​ក្រោយពី​បាន​រៀន​នៅ​កម្រិត​ឧ​ត្ត​ម​ផ្នែក​ជំនាញ​អភិរក្ស (Masters in Conservation) ខ្ញុំ​ក៏បាន​​​ចូលរួម​ការហ្វឹកហាត់​ក្នុង​ការងារ​ល្បី​ឈ្មោះ​មួយ​ដែលមាន​ជំនាញ​ខាង​ផ្នែក​អភិរក្ស​ការពារ ការ​ស្តារឡើងវិញ និង​ការ​ច្នៃ​រចនា​ម៉ូដ​អគារ​ប្រវត្តិសាស្រ្ត​ក្នុង​ចក្រភព​អង់គ្លេស និង​នៅ​ប្រទេស​ដទៃទៀត​ផងដែរ​។

ខ្ញុំ​បានទទួល​នូវ​ឱកាស​ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្តារ និង​អភិរក្ស​អគារ​ប្រវត្តិសាស្ត្រ​ដូចជា​ព្រះវិហារ St. Paul’s Cathedral សង់​ដោយ​លោក Sir Christopher Wren នៅ Christchurch និង​ព្រះវិហារ Christchurch នៅ Spitalfields នាទី​ក្រុង​ឡុង​ដ៍ ដោយ Wren’s protégé Sir Nicholas Hawksmoor និង​ប្រាសាទ Middle Temple, Kensington Palace ព្រមទាំង Westminster Abbey និង​អគារ​ផ្សេងៗ​ទៀត​។​ វា​គឺជា​ការងារ​មួយ​ដ៏​អសច្ចារ្យ​ដែល​រួមមាន​ទាំង​វត្តមាន​អ្នក​អភិរក្ស ហើយ​ខ្ញុំ​បាន​រៀន​នូវ​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​ពី​អគារ​ទាំងនេះ​។

​ក្នុង​ឆ្នាំ​២០០៨ ក្រុម​ស្ថាបត្យករ និង​វិស័យ​សំណង់​ក្នុង​ចក្រភព​អង់គ្លេស បាន​ជួប​នូវ​បញ្ហា​យ៉ាង​ធំ​មួយ ហើយ​ខ្ញុំ​បាន​ផ្លាស់​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ ២០១១​។

ខ្ញុំ​បាន​ចំណាយពេល​ដល់​ទៅ​៤​ឆ្នាំ នៅ​ទីនោះជាមួយនឹង​ក្រុមហ៊ុន​មួយចំនួន​ដែល​សាង់សង់​ផ្លូវ​ល្បឿន​លឿន សណ្ឋាគារ​សហ​សម័យកាល គម្រោង​អគារ​រដ្ឋាភិបាល និង​អគារ​ពាណិជ្ជកម្មដែល​កាល​ពី​ដំបូង​ឡើយ​ដោយ​សារ​តែ​ប្រវត្តិ​ការងារ​ដ៏​ធំ​របស់ខ្ញុំ​ជាមួយនឹង​អគារ​ប្រវត្តិសាស្ត្រ​នោះ គឺជា​បញ្ហា​មួយ​ដែរ​សម្រាប់​ពួក​គេ ប៉ុន្តែ​ខ្ញុំ​ក៏បាន​ទទួល​រៀន​ច្រើន​ពី​ការងារ​នោះ​​ផង​ដែរ​។​

​ខ្ញុំ​តែងតែមាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​អគារ​ប្រវត្តិសាស្ត្រ ដែលមាន​អាយុ​កាល​​ច្រើន​ជំនាន់ ហើយ​មិនដែល​ចាប់​អារម្មណ៍​អ្វី​ជាង​ប្រាសាទ​នៅ​តំបន់​អង្គរ​ទេ​។ ខ្ញុំ​គិតថា​វា​ស្ថិតនៅក្នុង​បញ្ជី​សំណង់​ស្ថាបត្យកម្ម «​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​»​។

ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ​បាន​ទៅលេង​កម្ពុជា យ៉ាង​ទៀងទាត់​ក្នុង​ឆ្នាំ​២០១២ ហើយ​មាន​អារម្មណ៍​ស្ញប់ស្ញែង​យ៉ាងខ្លាំង ដែល​មិន​ត្រឹមតែ​ប្រាសាទពី​ជំនាន់​អង្គរ​ទេ ប៉ុន្តែ​សំណង់​ស្ថាបត្យកម្ម​ថ្មីៗ​ក្នុងប្រទេស​កម្ពុជា និង​ផ្ទះ​វីឡា​ចាស់ៗ​នៅ​ខេត្ត​កែប និង​ក្រុង​ព្រះសីហនុ ផងដែរ​។

​ចាប់ផ្តើម​ធ្វើ​ការ​ជា​អ្នកសិល្បៈ​ពេញ​ម៉ោង​​តាំងពី​ឆ្នាំ​២០១៦ ខ្ញុំ​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​នៅទីនេះ​ជា​អចិន្រៃ្តយ៍​តែ​ម្តង​ដោយសារតែ​សិល្បៈ និង​ស្នាដៃ​ដ៏​ល្អ​នៅក្នុង​ប្រទេស​នេះ​។​

២. តើ​អ្វី​ទៅ​ដែល​ជំរុញ​ទឹក​ចិត្ត​លោក​អំពី​ការតាំង​ពិរព័រណ៍ «Penh to Paper»? ហើយ​តើ​លោក​ត្រូវ​ចំណាយ​រយៈពេល​ប៉ុន្មាន​?

«Penh to Paper» កើត​ចេញ​ពី​ក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​សិល្បៈ និង​ស្ថាបត្យកម្មពិសេស​គឺ​សំណង់​អគារ​ប្រវត្តិសាស្ត្រ រួម​ផ្សំ​ជាមួយ​នឹង​ការ​រក​ឃើញ​នូវ «​ស្ថាបត្យកម្ម​ខ្មែរ​ថ្មីៗ​» ដែល​មួយ​ភាគ​ធំ គឺ​ស្គាល់​តាមរយៈ​វីដេអូ​ឯកសារ​របស់​លោក Christopher Rompre ដែល​មាន​ឈ្មោះថា «The Man Who Built Cambodia»​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែន​ទែនដែល​ការ​រចនា​បែបនេះ​បែរជា​មិនមាន​នៅក្នុង​វិស័យ​អប់រំ​របស់​ប្រទេស​លោក​ខាងលិច នេះហើយ​ទើប​វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​មែន​ទែន​។

អគារ​មួយចំនួន​គួរតែ​ត្រូវ​ចាត់​ទុកថា ជា​ស្នាដៃ​ដ៏​លេចធ្លោ​។ ខ្ញុំ​តែងមាន​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅលើ​ការ​រចនា​ស្ថាបត្យកម្ម​ដោយ​លោក Charles Rennie Mackintosh, Frank Lloyd Wright និង Paul Rudolph ដែលបាន​​ជួយ​បង្កើន​ស្នាដៃ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​។​

​អគារ​គឺ​វា​បង្ហាញ​នូវ​សិល្បៈ​របស់​វា​ផ្ទាល់​តែម្តងហើយ​ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អគារ​ទាំងនេះ​បញ្ចេញ​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ​របស់ខ្លួន​។ ការតាំង​ពិរ​ព័រ​ណ៍​នេះត្រូវ​ចំណាយ​អស់​ពេល​ប្រហែល​៦​ខែ​។ ខ្ញុំ​បាន​​ចំណាយពេល​ស្រាវជ្រាវ ថតរូប បន្ទាប់​មក​រចនា​ម៉ូដ​។ ខ្ញុំ​តែងតែ​រកឃើញ​អគារ​ថ្មីៗ​ជានិច្ច ហើ​យ​ធ្លាប់​រំពឹងថា នឹង​អាច​ប្រមូល​ផ្តុំ​អគារ​ទាំងនេះ​បាន​ក្នុង​ការ​តាំង​ពិរ​ព័រ​ណ៍​នេះ។ ប៉ុន្តែ​ខ្ញុំ​នឹង​គូរ​សម្រាប់​ពិធី​តាំង​ពិ​ព័រ​ណ៍​វគ្គ​ពីរ «Penh to Paper II»​។​

៣.តើ​ពិធី​តាំង​ពិរ​ព័រ​ណ៍​របស់​លោក​មានន័យ​សង្ខេប​ចង់​បង្ហាញ​ពីអ្វី ហើយ​តើ​​លោក​សង្ឃឹមថា អ្នកចូលរួម​ទស្សនា​របស់​លោក​នឹង​ទទួល​ការ​យល់​ឃើញ​ដូចម្តេច​ដែរ​?

​ខ្ញុំ​គិតថា រឿង​ជាច្រើន​កំពុង​តែ​សាប​រលាប​ដោយ​សារ​តែ​វត្តមាន​របស់​សម័យ​ឌីជីថល ដែល​កំពុង​វិ​វ​ឌ្ឍ​ទៅមុខ​លឿន​ពេក ហើយ​ខ្ញុំ​ចង់បង្ហាញ​នូវ​អគារ​ទាំងនេះ​តាម​វិធី​ចាស់ៗ​ដើម្បី​ឲ្យ​គេ​យល់​ពី​តម្លៃ និង​សារៈសំខាន់​នៃ​អគារ​ទាំងនេះ​។

តាម​រយៈ​គំនូរ​អគារ​ដែល​ខ្ញុំ​បានធ្វើ ខ្ញុំ​អាច​បង្ហាញ​នូវ​ការ​រចនា​កាលពី​ដំបូង​ឡើយ ហើយ​ខ្ញុំ​គិតថា ស្ទីល​នៃ​ការ​គូរ​របស់ខ្ញុំ​អាច​បង្ហាញ​នូវ​ភាពច្បាស់​ដែល​ធ្វើ​ឲ្យ​អគារទាំងនេះ​មានការ​ទាក់ទាញ​ខ្លាំង​។

ជា​ញឹក​ញាប់ខ្ញុំ​តែងមាន​ភាព​ភ្ញាក់ផ្អើល​ដោយសារតែ​ស្នាដៃ​នៃ​ការ​រចនា​ម៉ូដ​អគារ បើទោះជា​ការ​រចនា​ខ្លះ​មាន​ភាពសាមញ្ញ​ក្តី ប៉ុន្តែ​តាមពិត​អគារ​ទាំងនេះ​មិន​សាមញ្ញ​នោះ​ទេ​។

Content image - Phnom Penh Post
ស្ថាបត្យករ លោក Stuart Croxford។ រូបថត SUPPLIED

​អគារ​បណ្ណាល័យ​ជាតិ​កម្ពុជា និង​អគារ​ការិយាល័យ​អង្គការ​យូណេស្កូ ធ្វើ​ឲ្យ​​ខ្ញុំ​មាន​អារម្មណ៍​បែបនេះ​។ វា​គឺជា​មធ្យោបាយ​ល្អ​មួយ​ដែល​បង្ហាញ​នូវ​ស្តង់ដារ​របស់​ស្ថាបត្យករ ដែល​បាន​លើក​សម្រស់​ទីក្រុង​ភ្នំពេញ និង​អ្នក​ដែល​បាន​ចូលរួម​ដល់​ការលើកតម្កើង​នេះ​។ ប៉ុន្តែ​ទីបំផុត​ទៅ គឺ​ស្ថាបត្យករ​បានបង្ហាញ​នូវ​ការព្យាយាម និង​សមិទ្ធផល ហើយ​ខ្ញុំ​ទើបតែ​បាន​គូររូប​អគារ​បង្ហាញ​នៅក្នុង​ពិធី​តាំង​ពិព័រណ៍​របស់​ខ្ញុំ​។

៤.ទីក្រុង​ភ្នំពេញ​កំពុងតែ​ក្លាយ​ជា​ទីក្រុង​ទំនើប​មួយ​យ៉ាង​ឆាប់រហ័ស ដែល​មាន​សំណង់​អគារ​ខ្ពស់ៗ ដែល​ធ្វើ​ឲ្យ​សម្រស់​អគារ​ប្រវត្តិសាស្ត្រ និង​ការ​រចនា​បែប​ខ្មែរ​មានការ​សាបរលាប​។ បើ​មើ​លពី​ក្រសែ​ភ្នែក​របស់​ស្ថាបត្យករ តើ​ទីក្រុង​នេះ​នឹង​រក្សា​នូវ​តម្លៃ​រចនាប័ទ្ម​ខ្មែរ​យ៉ាង​ដូចម្តេច ខណៈ​ពេល​ដែល​សំណង់​សម័យ​​ទំនើប​កំពុងតែ​ផុស​ឡើងជា​ច្រើន​ដូច្នេះ​?

​ខ្ញុំ​សូម​និយាយ​ថា សំណង់​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ និង​សំណង់​ទំនើប​មិន​គួរត្រូវបាន​មើលឃើញ​ជា​ដៃគូ​ប្រកួត​គ្នា​នោះទេ​។ ការ​រក្សា​នូវ​អគារ​ប្រវត្តិសាស្ត្រ គឺជា​រឿង​សំខាន់​ក្នុង​ការរក្សា និង​បង្កើន​តម្លៃសង្គម ព្រមទាំង​វប្បធម៌​ចម្រុះ​នៃ​ទីក្រុង​នេះ​។

​ខ្ញុំ​គិតថា ការច្នៃ​យក​ការ​រចនា​សំណង់​អគារ​ប្រវត្តិសាស្ត្រ​មក​ប្រើ​ក្នុង​សំណង់​សម័យ​ទំនើប​នេះ គឺជា​ចំណុច​សំខាន់​មួយ​អម​គ្នា​នឹង​ការកម្រិត​ស្តង់ដារ​ខ្ពស់​ចាប់ពី Grade I ទៅ Grade II ឬ​ខ្ពស់​ជាង​នេះដែល​អគារ​ប្រវត្តិសាស្ត្រ​អាច ឬ​មិនអាច​កែច្នៃ​ឡើងវិញ​ក្រោម​ច្បាប់​តឹងរុឹង​។ បើ​និយាយ គឺ​ស្រួល​ជាង​ធ្វើ ដោយ​សារតែ​បញ្ហា​ហិរញ្ញវត្ថុ ប៉ុន្តែ​ការច្នៃ​យក​ការ​រចនា​ធ្វើឡើង​ដោយ​វិនិយោគិន និង​អតិថិជន​អាច​នឹង​ផ្តល់នូវ​ផល​វិជ្ជមាន​ដល់​កេ​រិ៍្ត​ឈ្មោះ និង​ប្រជាប្រិយភាព​របស់​សំណង់​អគារ​មួយ​បាន​។

​មនុស្ស​ចូលចិត្ត​ទៅ​ទស្សនា និង​សម្រាកលម្ហែ​នៅ​កន្លែង​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​បរិស្ថាន​ប្រវត្តិសាស្ត្រ​ហើយ​ពួក​គេ​តែង​យល់ថា ពួកគេ​អាច​រៀនសូត្រ​បាន​ច្រើន​ពី​បរិស្ថាន​បែបនេះ​។ ឧទាហរណ៍​ល្អ​មួយ គឺ​ដូចជា​ភោជនីយដ្ឋាន Van និង​សណ្ឋាគារ Plantation ហើយ​ពិតជា​រឿង​​មួយ​ដែល​ស្រស់ស្រាយ​ដែល​បាន​ឃើញ​សណ្ឋាគារ Hyatt Regency នៅ​ទីក្រុង​ភ្នំពេញ​រក្សា​បាន​នូវ​វីឡា​រ៉ូ​យ៉ា​ល់​ចាស់​មួយ​នៅ​ផ្លូវ​លេខ១៧៨ដែលជា​ផ្នែក​មួយ​នៃ​ការកែច្នៃ​ទៅជា​សណ្ឋាគារ​។​

​កាលពី​អតីតកាល ខ្ញុំ​បាន​ធ្វើការ​លើ​គម្រោង​ជាច្រើន​ដែល​សំណង់​អគារ​ប្រវត្តិសាស្ត្រ​ក្រោម​ច្បាប់​តឹងរ៉ឹង ត្រូវបាន​កែច្នៃ​បើកទ្វារ​ឡើង​វិញ ក្នុងសម័យ​ទំនើប​តាមរយៈ​ការបន្ថែម​នូវ​ការតុបតែង​ថ្មីៗ ការ​រចនា​ល្អ​ប្រណីត និង​បំពាក់​គ្រឿង​បរិក្ខារ​ថ្មីព្រមទាំង​ការកែច្នៃ​ផ្សេងៗ​ទៀត​ផង​ដែរ​។

ទីក្រុង​ភ្នំពេញកំពុងមាន​សេដ្ឋកិច្ច​លូតលាស់​ល្អ ហើយ​ដើម្បី​រក្សា​និរន្តរភាព​នេះវា​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ទាក់ទាញ​វិនិយោគិន​ថ្មីៗ និង​បង្កើន​ការងារ​​បន្ថែមទៀត​។ ទន្ទឹមនឹង​នេះដែរ ទីក្រុង​នេះ​ត្រូវ​រក្សា​នូវ​សំណង់ និង​ការ​រចនា​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ភាពខុសប្លែក​។

ការកែច្នៃ​អគារ​ប្រវត្តិសាស្ត្រ​មក​ប្រើ​ជាថ្មី គឺ​ជួយ​សម្រេច​បាន​ទាំង​គោលដៅ​ក្នុងការ​ថែរក្សា​ការពារ និង​អនាគត​នៃ​អគារ​ផ្ទាល់​។​

៥.តើ​ប្រាសាទពី​សម័យអង្គរ និង​សហ​សម័យកាល​ណាខ្លះ​ដែល​លោក​ស្រឡាញ់​ចូលចិត្ត​បំផុត​នៅ​កម្ពុជា​? ហើយ​ហេតុអ្វី​បានជា​លោក​គិតថា សំណង់​ទាំងនេះ​ពិសេស​សម្រាប់​លោក​?

​ខ្ញុំ​ពិតជា​មាន​ភាព​ស្ញប់ស្ញែង​ចំពោះ​សំណង់​ពី​សម័យ​អាណាចក្រ​អង្គរ​មែន​ទែន​។ ខ្ញុំ​ស្រឡាញ់​ប្រាសាទបាពួន ដែល​ស្ថិត​លើ​ទឹកដី​ខេត្តសៀមរាប​។ រឿងរ៉ាវ​នៃ​ការស្តារ​ឡើងវិញ​របស់​ប្រាសាទ​នេះ គឺជា​បង្គុំ​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ (​ដូច​អ្នកដទៃ​ធ្លាប់​និយាយ​ដែរ​) ដែលមាន​ភាព​អស្ចារ្យ​​យ៉ាងខ្លាំង​។

​ខ្ញុំ​គិតថា ខ្ញុំ​និង​ភរិយា​ពិតជា​មានសំណាង​ដែល​បាន​ឡើងទៅ​កំពូល និង​មើល​ទេសភាព​ពីលើ​នោះមក​ក្រោម ដែល​មាន​បារាយ​ណ៍​នៅ​ខាងក្រោម​មានទឹក​ពេញ​ប្រៀប ដែល​បង្ហាញ​នូវសម្រស់​ល្អ​ឥតខ្ចោះ​តាំង​ពី​សម័យមុន​​មក​នោះ​។​

​ភ្នំ​ជី​សូរ​នៅ​ខាងក្រៅ​ទីក្រុង​ភ្នំពេញ ក៏​ជា​កន្លែង​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​មាន​ហេតុផល​ស្រដៀង​នេះដែរ​។ វិទ្យាស្ថាន​ភាសារ​បរទេស គឺជា​អគារ​សាលា​មួយ​ដ៏​អស្ចារ្យ​ផងដែរ​។

ខ្ញុំ​ចូលចិត្ត​ទីនោះ​ដោយសារតែ​ស្ពាន​ឆ្លងទៅ​អគារ​ដូច​ប្រាសាទ​នៅ​តំបន់​អង្គរវត្ត​ដែរ ហើយ​ការ​រចនា​នេះ​បង្កប់​នូវ​ភាសា​ស្ថាបត្យកម្ម​សហ​សម័យកាល ហើយ​មូល​ហេតុដែល​សំណង់​នេះ​រឹងមាំ​ជាប់​មកដល់​សព្វថ្ងៃ ហើយ​នៅតែ​អាច​ប្រើការ​បាន​នេះ គឺ​ត្រូវបាន​គេ​កំណត់​ជា​គោលដៅ​មួយ​ចាប់តាំងពី​ពេល​សង់​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៧១​។

​ពិធី​ពិ​ព័រ​ណ៍ Penh to Paper នឹង​ប្រ​ព្រឹ​ត្ត​ទៅ​នៅ Lotus Pond Gallery ពីថ្ងៃ​ទី​២១ ខែមិថុនា រហូតដល់​ថ្ងៃទី​២ ខែសីហា​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ