ប្រធានាធិបតី​ចិន លោក Xi Jinping បាន​ដាក់​ចេញ​នូវ​វិធានការ​ដ៏​ធំ​មួយ​ក្នុង​គោល​បំណង​ដើម្បី​តម្រង់​ទិស​ទៅ​រក​ការ​បង្ក្រាប​តម្លៃ​អចលនទ្រព្យ​ដែល​មិន មាន​ភាព​ស្ថិតស្ថេរ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

លោក Shen Jianguang ប្រធាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​នៃ​ក្រុមហ៊ុន Mizuho Securities Asia ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហុងកុង បាន​និយាយ​ថា​ ៖ “​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​ចិន​ជិត​ទទួល​រង​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​។ នោះ​គឺ​ទាក់ទង​នឹង​ការ​ជួល​អចលនទ្រព្យ​»​។

បច្ចុប្បន្ន លោក Xi កំពុង​ប្រើប្រាស់​អំណាច​ដ៏​ខ្លាំងក្លា​របស់​គាត់​ក្នុង​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​អ្នក បង្កើត​គោល​នយោបាយ​ជុំវិញ​ពិភពលោក​មិន​អាច​សម្រេច​បាន​នោះ គឺ​កំណើន​នៃ​តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​ក្រុង​ធំៗ ដែល​បង្កើន​នូវ​ជម្លោះ​ទាក់ទិន​នឹង​វិសមភាព​។ គោល​បំណង​របស់​លោក Xi ទំនង​ជា​ទាក់ទិន​នឹង​គំរូ​ទីផ្សារ​ថ្មី​មួយ​ដែល​ស្ថិតនៅ​ចន្លោះ​រវាង​ភាព​ចលាចល​បែប​មូលធន​និយម ដែល​ធ្វើឱ្យ​តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ស៊ាង​ហៃ និង​ប៉េកាំង កើន ឡើង​ខ្ពស់​ខ្លាំង​។

លោក Xi Jinping ក៏​កំពុង​តែ​ព្យាយាម​កែប្រែ​នូវ​ជំនឿ​ដ៏​ពេញ​និយម​មួយ​ដែល​ថា អចលនទ្រព្យ​គឺជា​ការ​ភ្នាល់​ដែល​មាន​តែ​ឈ្នះ​ប៉ុណ្ណោះ ដោយ​ហេតុ​ថា​ការ​ថយ​ចុះ​នៃ​តម្លៃ​នៅ​ក្នុង​រយៈពេល​ខ្លី​ណា​មួយ​គឺ​ចៀស​មិន​ផុត តែ​វា​នឹង​កើន​ឡើង​យ៉ាង​លឿន​បន្ទាប់​ពី​នោះ​។

ការ​បង្កើត​នូវ​ទីផ្សារ​អចលនទ្រព្យ​ជួល​ដ៏​រស់​រវើក​មួយ នឹង​ជួយ​កាត់​បន្ថយ​នូវ​ភាព​តានតឹង និង​ហានិភ័យ​ពី​តម្លៃ​អចលនទ្រព្យ​។ នេះ​បើ​តាម​លោក Yongheng នៃ​សាកល​វិទ្យាល័យ Wisconsin​។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​បង្ហាញ​ថា អចលនទ្រព្យ​នៅ​ទីក្រុង​ប៉េកាំង បាន​កើន​ឡើង​យ៉ាង​ច្រើន​ចន្លោះ​ពី​ឆ្នាំ​ ២០០៤ ដល់​ឆ្នាំ ​២០១៦​។

នៅ​ទូទាំង​ប្រទេស​ចិន ការ​សាងសង់​នូវ​អគារ​ដ៏​ធំៗ​សម្រាប់​ដាក់​ជួល​បាន​ផ្តុំ​គ្នា​ជាច្រើន​ទាំង​អគារ​ដែល​សាងសង់​រួចរាល់ កំពុង​សាងសង់ និង​ស្ថិត​ក្នុង​គម្រោង​សាងសង់​។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​រង្គោះរង្គើ​ដល់​ចំណូល​រដ្ឋ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា វា​អាច​នឹង​ត្រូវ​ការ​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ឲ្យ​ការ​ផ្លាស់​ប្តូរ​នេះ​អាច​ធ្វើ​ទៅ​បាន​៕