ភ្នំពេញ ប៉ុស្ដិ៍ | ​ទីតាំង​នៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​ក្លាយ​ទៅ​ជា​សួន​ច្បារ​តាម​ដង​ទន្លេ​សាប​?

ទីតាំង​នៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​ក្លាយ​ទៅ​ជា​សួន​ច្បារ​តាម​ដង​ទន្លេ​សាប​?

ប៉ុស្តិ៍ អចលនទ្រព្យ

កាលបរិច្ឆេទផ្សាយ:
២៦ ឧសភា ២០១៦ | ០៩:៤០

អ្នកយកព័ត៌មាន:
មឿន ញាណ

ប្រធានបទផ្សេងៗ

បរិវេណ​ទាំង​អស់​នៅ​ផ្នែក​ខាង​កើត​ចិញ្ចើម​ថ្នល់​នៃ​តិរវិថី​ព្រះស៊ីសុវត្ថិ ចាប់​ពី​ម្តុំ​ផ្សារ​ចាស់​រហូត​ដល់​គល់​ស្ពាន​ជ្រោយ​ចង្វារ ក្នុង​នោះ​រួម​ទាំង​ទីតាំង​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ផង​ដែរ នឹង​ត្រូវ​រៀបចំ​ជា​សួន​ច្បារ​សាធារណៈ​បន្ត​ពី​សួន​ច្បារ​ពី​ខាង​មុខ​ព្រះបរមរាជវាំង​ដល់​សួន​ច្បារ​ផ្សារ​ចាស់ និង​បន្ត​រហូត​ទៅ​ដល់​គល់​ស្ពាន​ជ្រោយចង្វារ តែម្តង​។ នេះ​បើតាម​ប្រភពព័ត៌មាន​ពី​ លោក ជិន ប៊ុនធឿន មន្ត្រី​អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​សាលា​រាជធានី​ភ្នំពេញ​ទទួលបាន​អនុ​សាសន៍​​របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បន្ទាប់​ពី​សម្តេច​បាន​ធ្វើ​ដំណើរ​ថ្មើ​ជើង​ដើរ​ហាត់ប្រាណ​នៅឯ​សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​សួនច្បារ​នៅ​ម្តុំ​មាត់ទន្លេ​ចតុមុខ​នា​ត្រើយ​ខាងលិច កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងមកនេះ​។ លោក ប៊ុនធឿន បញ្ជាក់ថា៖ «​សម្តេច​នាយក​រដ្ឋមន្ត្រី​ ចង់ឃើញ​សួនច្បារ​ដ៏​វែង​នេះ កើត​មាន​ឡើង​នៅ​មុនពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាងមុខ​»៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com