Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពាន​រង្វាន់​ចំនួន ​៣ ​ក្នុង​រយៈពេល​ត្រឹម​តែ ​២ ឆ្នាំ Urbanland ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​ដំបូង​របស់​ខ្លួន

Content image - Phnom Penh Post

ពាន​រង្វាន់​ចំនួន ​៣ ​ក្នុង​រយៈពេល​ត្រឹម​តែ ​២ ឆ្នាំ Urbanland ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​ដំបូង​របស់​ខ្លួន

នៅក្នុង​ទីផ្សារ​ដែល​កំពុង​តែមាន​ការ​​ប្រកួតប្រជែង​ខ្លាំង​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការបង្កើត និង​បង្ហាញ​នូវ​ភាព​លេចធ្លោ​ខុស​ប្លែក​ពី​អ្នក​ដទៃ​របស់​ខ្លូន​។

ចាប់តាំងពី​ពេលដែល​ក្រុមហ៊ុន ​Urbanland​ ចាប់កំណើត​មក ជា​មួយ​នឹង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ឥត​ឈប់​ឈរ​របស់​អតិថិជន​របស់​ពួក​យើង​ ការបង្កើត​នូវ​ភាព​លេចធ្លោ​ខុស​ប្លែក​ពី​អ្នក​ដទៃ​គឺជា​គោលដៅ​តែមួយគត់​របស់​ក្រុមហ៊ុន Urbanland។

អ្វីដែល​បង្កើត​នូវ​ចំណាប់អារម្មណ៍ និង​ការ​ខិតខំ​ប្រឹង​ប្រែង​​របស់ពួក​​យើង​លើ​វិស័យ​ស្ថាបត្យកម្មនិង​ការ​រចនាម៉ូត​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​សមិទ្ធផល​ហាង​កាហ្វេដែល​មាន​ការ​​រចនា​លំដាប់​​អន្តរជាតិ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជាគឺ​ហាង​កាហ្វេ​ប្រោ​ន។ ចាប់តាំងពី​ពេលនោះ​មក​យើង​បាន និង​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​ក្រសែភ្នែក​វិនិយោគិន​ជាតិនិង​អន្តរជាតិជា​ច្រើន​ហើយ​ចំណុច​នេះ​បាន​ជំរុញ​ឲ្យ​យើង​ឈានទៅដល់ការ​អភិវឌ្ឍ​គម្រោង​ខុន​ដូនិង​អគារ​ពាណិជ្ជកម្ម​​ដំបូងរបស់​ពូក​យើង​​ផងដែរ។

ឆ្នាំ ២០១៧​ នេះ​ក្រុមហ៊ុន Urbanland បានឈាន​ជើង​ទៅ​មុខ​មួយ​កំរិត​ទៀត​និង​​កំពុងតែ​បង្កើន​កេរ្តិ៍ឈ្មោះ​ឲ្យប្រទេស​​កម្ពុជានៅ​​លើ​ឆាក​អន្តរជាតិ​ដោយ​ទទួលបាន​ពានរង្វាន់ការ​អភិវឌ្ឍគម្រោង​អគារ​ការិយាល័យ​ល្អផ្តាច់គេ (Best Office Development) នៅ​ក្នុង​កម្មវិធី​​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (International Property Awards Asia Pacific Region) សម្រាប់អគារ​ការិយាល័យបែប​ប៊ូទិក ​​Raintree ​របស់ពួក​​យើង​។

ភាព​ជោគជ័យ​នេះបាន​កើត​ឡើង​បន្ទាប់ពីយើង​​ទើប​តែ​ទទួលបាន​ពានរង្វាន់ការ​អភិវឌ្ឍន៍​ខុនដូ​ល្អផ្តាច់​គេ ​(Best Condominium Development) សម្រាប់​​គម្រោង Embassy Residences ក៏​ដូច​ជាពានរង្វាន់​ការ​រចនា​ម៉ូដ​ស្ថាបត្យកម្ម​សម្រាប់​គេហដ្ឋាន​ល្អផ្តាច់គេ(Best Residential Architectural Design) សម្រាប់​គម្រោង Embassy Central​នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា (Cambodian Property Awards) កាល​ពីឆ្មាំ​ ២០១៦​ កន្លង​ទៅ​ថ្មីៗ​នេះ​​។

លោក ហុក​ កាំង​ដែល​ជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Urbanland បានលើក​ឡើង​ថា៖«នេះ​គឺជា​​ឱកាស​ដ៏​ធំ​មួយ​សម្រាប់ក្រុម​ហ៊ុន​ Urbanland ហើយវា​ក៏​ជា​កិត្តិយស​យ៉ាង​ធំធេង​មួយ​ដែលក្រុម​ហ៊ុន​យើង​​ទទួលបាន​ពានរង្វាន់​ទី៣របស់ខ្លួន​មិនមែន​សម្រាប់តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ប៉ុណ្ណោះ​ទេតែ​ក៏​សម្រាប់ក្រុម​ការងារ​របស់​​ក្រុមហ៊ុន Urbanland ទាំងមូល​ផងដែរ។ ដោយសារ​តែមាន​ក្រុមការងារ​ដែលមាន​សម​ត្ថ​ភាពខ្ពស់​និង​ទេពកោសល្យ​ប្លែក​ៗ​ពី​គ្នា​ ទើប​​យើង​អាច​​ចូលរួម​លើកកម្ពស់​ដល់​វិស័យ​ស្ថាបត្យកម្មនិង​សំណង់​នៅ​កម្ពុជាឲ្យ​​ឈាន​ឡើង​មួយកម្រិត​ទៀត​នាពេល​បច្ចុប្បន្នជាមួយ​នឹង​​ពានរង្វាន់​ដែល​មានការ​ទទួលស្គាល់នៅ​​លើ​ឆាក​អន្តរជាតិ​ផង​ដែរ»។

Content image - Phnom Penh Post

អស់​រយៈពេលជាង​ ២០ ​ឆ្នាំ​មកហើយ ដែល​កម្មវិធី​​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិបាន​ និង​កំពុង​ដើរ​តួរ​យ៉ាង​សំខាន់​ជា​ស្ថាប័ន​ទទួលស្គាល់​ស្តង់ដារលំដាប់​​ពិភពលោក​ទៅ​លើ​​ការ​អភិវឌ្ឍ​​គម្រោង​សំណង់​ស្ថាបត្យកម្មនិង​ការ​រចនា​ម៉ូត​ដោយមាន​ការសហការ​ជាមួយ​កាសែត Telegraph UK និង​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines។ យើង​តែងតែ​ផ្តោត​សំខាន់​ទៅ​លើ​គ្រប់​ជ្រុង​គ្រប់​មុំ​ទាំង​អស់នៃ​គម្រោង​អគារ​ដែល​យើងបាន​សាងសង់​ហើយ​យើង​ពិតជា​​រីករាយ​យ៉ាងខ្លាំងដែល​អគារ Raintree ត្រូវបាន​គណៈកម្មការ​ចាត់ទុកថា​ជា«អគារ​ដែល​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​សម្រាប់​សហគមន៍ក្នុង​តំបន់និង​មានការ​រចនា​ប្លង់​ដែល​មាន​ភាព​​ស៊ីចង្វាក់​គ្នា​ទៅនឹង​បរិស្ថានជុំវិញ​​ខ្លួន​​»។

ក្រុមហ៊ុន​ Urbanland ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ​ដល់​អតិថិជនមកពី​វិស័យ​ជាច្រើនដែលមាន​ការិយាល័យ​នៅ​ក្នុង​​អគារ Raintree​ របស់ពួក​​យើង​ក្នុងការ​ចូលរួមចំណែក​​ជួយ​ឲ្យ​ពួកយើង​អាច​សម្រេចបាន​សមិទ្ធផលដ៏​​ធំ​មួយដោយមាន​អ្នក​ជួលរហូត​​ដល់​ទៅច្រើន​ជាង​៨០ភាគរយក្នុង​រយៈពេល​តិចជាង១ឆ្នាំ​ប៉ុណ្ណោះក៏​ដូច​ជា​​សម្រាប់​ការទទួល​ស្គាល់​​អគារ Raintree ថាជាការ​អភិវឌ្ឍ​អគារការិយាល័យ​​មួយ​ដែល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិតនិង​ទាក់ទាញបំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

អគារ​នេះ​ដែរ​ក៏​​ជា​កន្លែង​មួយ​ដែលប្រមូល​ផ្តុំ​ដោយ​ក្រុមហ៊ុន​យ៉ាង​សម្បូរបែបជា​ច្រើន​រាប់​តាំងពី​ក្រុមហ៊ុន​រចនា​ម៉ូដក្រុមហ៊ុន​បច្ចេកវិទ្យាស្ថាប័ន​មិន​គិត​ផលចំណេញនិង​ក្រុមហ៊ុនអន្តរជាតិ​ធំៗជាច្រើន​រួមមាន​ទាំង Microsoft, Imperial Tobacco, Havas Media ព្រម​ទាំង​​ក្រុមហ៊ុនដែល​ទើប​តែ​ដំណើរការ​ដូចជា Alchemy និង 3E Advisory ជាដើម។

គម្រោង​លំនៅដ្ឋាន​ដំបូង​គេ​របស់ក្រុមហ៊ុន ​Urban land គឺខុនដូ Embassy Residences ដែល​​ទទួលបាន​​ពានរង្វាន់​ផងដែរ។ ក្រោយពី​ទទួលបាន​ពានរង្វាន់ការ​អភិវឌ្ឍន៍ខុនដូល្អផ្តាច់គេនៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជាកាលពី​ឆ្នាំ២០១៦កន្លងទៅ​ថ្មីៗ​នេះម្ចាស់​លំនៅដ្ឋាន​តំណាក់​កាល​​ទី ១ បានចាប់ផ្តើម​ចូល​ស្នាក់នៅ​ខុន​ដូ​នោះ​ហើយហើយ​អ្នក​ដែល​ស្នាក់នៅ​រួមមាន​ទាំង​ជនជាតិខ្មែរអឺរ៉ុបអាស៊ីនិង​អ្នកដែល​ត្រលប់​​ពី​បរទេសមកកាន់​ប្រទេស​កម្ពុជា​វិញដោយ​បច្ចុប្បន្ន​ពួកគេ​កំពុងតែ​បង្កើត​ជីវិត​ថ្មី​របស់ខ្លួន​នៅ​អគារខុនដូ​​ក្នុង​សង្កាត់​ទន្លេបាសាក់​មួយ​នេះ។ លោកហុក​ កាំង​មាន​ប្រសាសន៍​បន្តថា៖«អ្នកស្នាក់នៅ​ទីនេះ​បាន​កោតសរសើរ​ពួកយើង​យ៉ាងខ្លាំង។

Content image - Phnom Penh Post

យើងពិត​ជា​​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​​ដែល​បានឮ​គូស្នេហ៍​ជនជាតិខ្មែរនិង​បារាំងមួយគូនិយាយ​ថាអគារ​ខុនដូ​នេះ​មិន​ត្រឹមតែ​ជា​ជម្រើស​ដំបូង​របស់​ពួកគេ​ក្នុងចំណោម​គម្រោង​ផ្សេងៗទៀត​ដែល​ពួកគេ​បាន​ទៅ​មើល​នោះទេប៉ុន្តែ​ពួកគេ​ក៏មាន«ភាព​ភ្ញាក់​ផ្អើល​​​ដោយសារតែ​អគារមួយ​​នេះត្រូវ​បាន​​​រចនានិង​សាងសង់​ដោយ​ក្រុមហ៊ុន​ខ្មែរពិត​ៗ​ហើយ​វា​បានធ្វើ​ឲ្យ​ពួកគេ​មាន​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា​យ៉ាងខ្លាំង»។

គម្រោង​លំនៅដ្ឋាន​ទីពីររបស់ក្រុមហ៊ុន ​Urbanland ដែលមាន​ឈ្មោះថា Embassy Central កំពុងតែ​ស្ថិតក្រោម​ដំណើរការ​សាងសង់។ដោយបាន​ទទួលពានរង្វាន់​ការ​រចនា​ម៉ូដ​ស្ថាបត្យកម្ម​សម្រាប់​គេហដ្ឋាន​ល្អផ្តាច់គេនៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជាគម្រោង​ខុនដូ​ Embassy Central បានដើរ​តាម​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​​ Urbanland ក្នុង​ការ​ជ្រើសរើស​ទីតាំង​ដ៏​ល្អ​បំផុតនិង​បង្កើន​គុណភាព​ថែម​មួយកម្រិត​ថែមទៀត។

Embassy Central មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹង​កេងកង១ដ៏​ល្បីល្បាញ ដែល​ជា​បេះ​ដូង​នៃ​​រាជធានី​ភ្នំពេញនិង​ជា​តំបន់​ដែល​ពោរពេញ​ទៅដោយ​អាហា​រដ្ឋា​ននិង​ហាង​លក់ទំនិញ​​សម្បូរបែបជាច្រើន។ ទីតាំង​ដ៏​ល្អឥតខ្ចោះ​របស់អគារ​ខុនដូ​នេះ ត្រូវ​បាន​​​រួមផ្សំ​បន្ថែម​ដោយ​ភាព​ធំ​ទូលាយ​នៃ​​ទីធ្លា​សាធារណៈព្រម​ទាំង​​ការ​រចនា​ម៉ូតផ្នែក​ខាងក្នុង​​​នៃ​បន្ទប់​​អា​ផាត​ម៉ិ​ននីមួយ​ៗ​ ដែល​ត្រូវ​បាន​បំពាក់​ដោយ​គ្រឿង​បរិក្ខា​ដ៏​ទាន់​សម័យ​មក​ពី​អ៊ឺរ៉ុប​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ urbanlandasia.com

Content image - Phnom Penh Post

0

Comments

Please, login or register to post a comment