ភ្នំពេញ ប៉ុស្ដិ៍ | ​រដ្ឋាភិបាល​ទិញ​យក​ស្ពាន​កោះកុង​មក​គ្រប់គ្រង

រដ្ឋាភិបាល​ទិញ​យក​ស្ពាន​កោះកុង​មក​គ្រប់គ្រង

ប៉ុស្តិ៍ អចលនទ្រព្យ

កាលបរិច្ឆេទផ្សាយ:
០២ វិច្ឆិកា ២០១៧ | ០៨:៥៧

អ្នកយកព័ត៌មាន:
មឿន ញាណ

ប្រធានបទផ្សេងៗ

កាលពី​ព្រឹក​ម្សិលមិញ​ថ្ងៃទី​១ ខែវិច្ឆិកា​នេះ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ប្រកាស​សម្រេច​ទិញ​យក​ស្ពាន​កោះកុង ដែល​ជា​អតីត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន YLP Group ចាប់​តាំង​ពី​ក្នុង​ឆ្នាំ​២០០២(​បន្ត​រហូត​ដល់​៣០​ឆ្នាំ​ទៅមុខ​) របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ មក​គ្រប់គ្រង​ជា​ទ្រពសម្បត្តិ​របស់​រដ្ឋ​វិញ គិត​ចាប់ពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​តទៅ​។ ស្ពាន​កោះកុង មាន​ប្រវែង ១៩០០​ម៉ែត្រ ជា​ស្ពាន​វែង​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​សាងសង់​ឆ្លងកាត់​ដៃសមុទ្រ ពី​ក្រុង​ខេមរៈភូមិន្ទ​(ក្រុង​កោះកុង)​ ឆ្ពោះទៅ​ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះកុង ជាប់​ព្រំដែន​ប្រទេស​ថៃ​៕ ​រូបថត មឿន ញាណ

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com