Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ពាន​ថ្មី​ចំនួន​ ២ ចាប់ផ្តើម​សាងសង់​ដំណាល​គ្នា​ ដើម្បី​​ឆ្លង​កាត់​ទន្លេសាប

Content image - Phnom Penh Post

ស្ពាន​ថ្មី​ចំនួន​ ២ ចាប់ផ្តើម​សាងសង់​ដំណាល​គ្នា​ ដើម្បី​​ឆ្លង​កាត់​ទន្លេសាប

កាល​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ក្រុមហ៊ុន OCIC ជា​ម្ចាស់​គម្រោង​ទីក្រុង​រណប​ជ្រោយចង្វារ​បាន​សម្ពោធ​ការដ្ឋាន​ចាប់ផ្តើម​សាងសង់​ស្ពាន​ចំនួន ២ ឆ្លង​កាត់​ទន្លេសាប​ពី​ត្រើយ​ខាង​លិច​ចំណុច​ក្បែរ​ឃ្លាំង​ស្តុក​សាំង​របស់​ក្រុមហ៊ុន​សូគីម៉ិច នៅ​តាម​បណ្តោយ​ជាតិ​លេខ​ ៥ ឆ្លង​ទៅ​ត្រើយ​ខាង​កើត​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ក្នុង​ខណ្ឌ​ប្ញស្សីកែវ​។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិលមិញ​​ថា​៖ «​ការ​សាងសង់​ស្ពាន​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​ដំណាល​គ្នា​។ វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រួល​ចរាចរណ៍​នៅ​តំបន់​នេះ​ពិសេស​ចរាចរណ៍​ចូល-ចេញ​ទីក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ការ​ធ្វើ​ចរាចរ​មក​ប្រមូលផ្តុំ​តែ​នៅ​តំបន់​រង្វង់​មូល​ជ្រោយចង្វារ​»​។

ស្ពាន​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន CSCC ដោយ​ស្ពាន​ទី​ ១ ជា​ប្រភេទ​ស្ពានដែក​បេឡេត៍​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់ ១០ ​លាន​ដុល្លារ និង​ស្ពាន​ទី​ ២ ជា​ស្ពាន​បេតុង​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់ ៣៥ ​លាន​ដុល្លារ ដែល​ជា​ថវិការដ្ឋ​បាន​មកពី​ការ​ជួល​ដី​នៅ​តំបន់​ជ្រោយចង្វារ​ឲ្យ​ទៅ​ក្រុមហ៊ុន OCIC៕ រូបថត សហការី

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ