អគារ​ថ្មី​សន្លាង Oval Office Tower រចនា​ឡើង​យ៉ាង​ប្លែក​ពី​គេ​ដោយ​ជញ្ជាំង​កញ្ចក់​មាន​រាង​កោង​មូល​ពងក្រពើ​នេះ​គឺជា​អគារ​សម្រាប់​ការិយាល័យ​ធ្វើការ​កម្រិត B+ មាន​ទំហំ​ ១៥ ០០០ ​ម៉ែត្រការ៉េ និង​ជា​អគារ​ការិយាល័យ​ដំបូង​បំផុត​នៅ​តំបន់​បឹងកេងកង​​ ១​។

អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា៖ «​ទីផ្សារ​អគារ​ការិយាល័យ​ធ្វើការ​នៅ​កម្ពុជា មាន​សភាព​ល្អ​ជាពិសេស​សម្រាប់​អគារ​ការិយាល័យ​កម្រិត B និង A គឺ​កំពុង​មាន​ភាព​ទាក់ទាញ​»​។

កាលពី​ឆ្នាំ​ ២០១៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​អគារ​ការិយាល័យ​ធ្វើការ​កម្រិត A, B និង C សរុប​មាន​ទំហំ​ ១៣៥ ០០០ ​ម៉ែត្រការ៉េ និង​មាន​អត្រា​ជួល​ប្រមាណ​ ៧៧ ​ភាគរយ​។