Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កញ្ញា​ ធី សុវណ្ណថា ​មាន​បំណង​ប្ដឹង​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​បក្ស​ប្រឆាំង

Content image - Phnom Penh Post
កញ្ញា​ ធី សុវណ្ណថា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ឆ្នាំ​នេះ។ ហុង មិនា

កញ្ញា​ ធី សុវណ្ណថា ​មាន​បំណង​ប្ដឹង​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​បក្ស​ប្រឆាំង

ភ្នំពេញៈ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​ជា​សកម្មជន​នយោបាយ​ល្បី​ក្នុង​បណ្តាញ​ហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​នាង​មាន​បំណង​ប្ដឹង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​ ៥ ​ពាន់​នាក់​នៃ​គណបក្ស​ប្រឆាំង​ដែល​កំពុង​កាន់​តំណែង​ពី​បទ​សមគំនិត​នឹង ​«​អំពើ​ក្បត់​ជាតិ​» ​របស់​លោក កឹម សុខា​។

កញ្ញា ធី សុវណ្ណថា កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ក្រុម​មេធាវី​ត្រូវ​បាន​ស្នើសុំ​ឲ្យ​សិក្សា​ទិដ្ឋភាព​ច្បាប់​ថា​តើ​អាច​ដាក់​ពាក្យ​បណ្តឹង​ពី​បទ​សមគំនិត​ប្រឆាំង​នឹង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រឆាំង​បាន​ឬ​អត់ ប៉ុន្តែ​កញ្ញា​បាន​ថ្លែង​ថា​កញ្ញា​នឹង​រង់​ចាំ​មើល​លទ្ធផល​សវនាការ​ស្តីពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​ករណី​លោក កឹម សុខា ពី​ «​បទ​ក្បត់ជាតិ​»​មុន​ពេល​ដាក់​បណ្តឹង​។

កញ្ញា​ថ្លែង​ថា​៖ «​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​បន្ត​ចូលរួម​ជាមួយ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​យ៉ាង​ច្បាស់​ថា មន្ត្រី​ឃុំ​សង្កាត់​ជាង​ ៥ ​ពាន់​នាក់​កំពុង​ចូលរួម​ និង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។

ខណៈ​ស្ទាក់ស្ទើរ​មិន​ឆ្លើយ​បន្ថែម កញ្ញា ធី សុវណ្ណថា បាន​យក​ហ្វេសប៊ុក​ដើម្បី​ប្រៀបធៀប​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នោះ​ទៅ​នឹង​ជនសង្ស័យ​ក្នុង​ផែនការ​ក្បត់​នៅ​តួកគី​ដែល​​ប្រធានាធិបតី Tayyip Erdogan បាន​ប្រមូល​ទាហាន នគរបាល ចៅក្រម មន្ត្រីរាជការ និង​គ្រូបង្រៀន​ជិត​ ៦ ​ពាន់​នាក់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​យោធា​បរាជ័យ​។

កញ្ញា ធី សុវណ្ណថា ដំបូង​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​បាន​មាន​បញ្ហា បន្ទាប់ពី​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ថា​ជា​ចារកម្ម​គណបក្ស​ប្រជាជន​។

ការ​គំរាម​ប្តឹង​នេះ​គឺជា​ក្តីបារម្ភ​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កញ្ញា ស៊ិន រ៉ូហ្សិត ចៅសង្កាត់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ឃុំ​អូរចារ ខេត្ត​បាត់ដំបង​។

កញ្ញា បាន​ថ្លែង​ថា​៖ «​យើង​មិន​ចង់​ឆ្លើយតប​នឹង​អ្វី​ដដែលៗ​។ ប្រសិន​បើ​គេ​ចង់​ប្តឹង ប្តឹង​ទៅ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​លោក ជិន សុខង៉េង ចៅសង្កាត់​សាលា​កំរើក​ក្នុង​ខេត្ត​សៀមរាប​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដែល​​ឃើញ​សារ​នយោបាយ​ដែល​គំរាម​ប្តឹង អ្នក​មិន​ចុះ​ចូល​ជាមួយ​ពួកគេ​។ ​វា​មិន​ដែល​មាន​ក្នុង​លោក​នេះ​»៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ