Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​សិក្សា​រកឃើញ​ថា​ នារី​ធ្វើការ​តាម​ទីកម្សាន្ត​ ប្រើ​ស្រោម​អនាម័យ​តិចតួច

Content image - Phnom Penh Post
ក្លិបខារ៉ាអូខេមួយក្នុងរាជធានីភ្នំពេញ ខណៈដែលការ​សិក្សា​រកឃើញ​ថា​ នារី​ធ្វើការ​តាម​ទីកម្សាន្ត​ ប្រើ​ស្រោម​អនាម័យ​តិចតួច។

ការ​សិក្សា​រកឃើញ​ថា​ នារី​ធ្វើការ​តាម​ទីកម្សាន្ត​ ប្រើ​ស្រោម​អនាម័យ​តិចតួច

ភ្នំពេញៈ បើ​ទោះបី​​ជា​មាន​គំនិត​ផ្តួចផ្តើម​ជាច្រើន​​​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​​ស្រោម​អនាម័យ​ក្ដី តែ​ក្នុង​ចំណោម​នារី​រកស៊ី​ផ្លូវភេទ​នារី​​ធ្វើការ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​​ជាច្រើន​ដែល​នៅ​លីវ​មិន​បាន​​ប្រើ​ស្រោម​អនាម័យ​​ទេ​នៅពេល​ដេក​ជាមួយ​ដៃគូ​​ទៀងទាត់​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​​របស់​ BioMed Central បាន​បង្ហាញ។

បន្ទាប់ពី​​បទសម្ភាស​ជាមួយ​​នារី​ធ្វើការ​តាម​កន្លែង​កម្សាន្ត​​នៅ​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​ក្រុម​អ្នក​ស្រាវជ្រាវ​​​បាន​រកឃើញ​​ថា​មាន​តែ​ ៣១,៤ ​ភាគរយ​នៃ​​អ្នក​​ឆ្លើយ​សំណួរ​​បាន​ប្រើ​​​ស្រោម​អនាម័យ​ជាមួយ​​ដៃគូ​​ទៀងទាត់​របស់​ពួកគេ​​ដែល​មិនមែន​ជា​ដៃគូ​ឲ្យ​លុយ​។

ការ​ស្រាវជ្រាវ​នេះ​បាន​រកឃើញ​ថា​អាជីវកម្ម​ផ្លូវភេទ​​​​នៅ​កម្ពុជា​​​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ចាប់ពី​ឆ្នាំ​ ២០០៨ ​​ពេល​ច្បាប់​ស្តីពី​​​បង្ក្រាប​​ការ​ជួញដូរ​មនុស្ស​ និង​​កេងប្រវ័ញ្ច​​ផ្លូវភេទ​​​​​​បាន​បិទ​បនស្រី​ជាច្រើន។

នារី​រកស៊ី​ផ្លូវភេទ​ឥឡូវ​នេះ​​បែរ​ទៅ​រក​អាជីវកម្ម​ដូច​ជា ខារ៉ាអូខេ បៀរហ្គាដិន និង​ហាង​ម៉ាស្សា​។

ការសិក្សា​នៅ​ឆ្នាំ​ ២០១៥ ​​ក្នុង​ទិនានុប្បវត្តិ​សុខភាព​បន្ត​ពូជ​​បាន​បង្ហាញ​ថា​ ៦០ ​ភាគរយ​នៃ​​​នារី​​​ទាំងនោះ​​បាន​រួមភេទ​មួយ​​ ឬ​ច្រើន​​ជាង​នេះ​​ក្នុង​មួយ​​​ឆ្នាំៗ។

ការ​សិក្សា​នេះ​បាន​កត់សម្គាល់​ថា​៖ «​​បែបបទ​ជីវិត​​របស់​នារី​​​ធ្វើការ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​​មាន​លក្ខណ​ពិសេស​ដោយ​ឡែក​ក្នុង​បរិបទ​​កម្ពុជា​ហើយ​សកម្មភាព​ផ្លូវភេទ​មាន​លក្ខណៈ​ស្មុគស្មាញ​​ជាង​ប្រទេស​ដទៃៗ​»។

ទន្ទឹម​នេះ​ប្រហែល​ ៩,៨ ​ភាគរយ​នៃ​ពួកគេ​ផ្ទុក​មេរោគអេដស៍​ខណៈ​ប្រជាជន​​ដទៃ​ទៀត​គឺ​មាន​ ០,៦ ​ភាគរយ​​​។ ​នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​ពី​មជ្ឈមណ្ឌល​ជាតិ​ដើម្បី​​ព័ត៌មាន​ជីវ​បច្ចេកវិទ្យា​​​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក។

អ្នក​និពន្ធ​បាន​ផ្តល់​អនុសាសន៍​ថា​វិធីសាស្រ្ត​​​​ផ្សព្វផ្សាយ​ថ្មី​​​គួរ​​ប្រើ​​ដើម្បី​​​បង្កើន​អត្រា​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​​ក្នុង​ចំណោម​​​នារី​​​ធ្វើការ​នៅ​ក្នុង​កន្លែង​កម្សាន្ត​​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​​មេរោគ​អេដស៍​។

លោក Siyan Yi ប្រធាន​មជ្ឈមណ្ឌល KHANA សម្រាប់​ការ​ស្រាវជ្រាវ​សុខភាព​ប្រជាជន និង​ជា​អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​​​នៃ​ការ​សិក្សា​​​នេះ​បាន​ថ្លែង​ថា​៖ «​​​យើង​កំពុង​​ព្យាយាម​ស្វែងរក​គំរូ​ប្រសិទ្ធភាព​​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ដល់​ស្រ្តី​ទាំង​នេះ​​តាមរយៈ​​បច្ចេកវិទ្យា​ច្នៃប្រឌិត​​ដូចជា​ហ្វេសប៊ុក វេបសាយ សេវាទូរស័ព្ទ​ទាន់​ហេតុការណ៍​ជាដើម​»។

លោក Yi បាន​កត់សម្គាល់​ថា KHANA ក៏​បាន​និង​កំពុង​ធ្វើការ​ផង​ដែរ​​ជាមួយ​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​​​តាម​សហគមន៍​​ដើម្បី​ផ្តល់​​​សេវា​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្ត​ពូជ​​តាមរយៈ​បណ្តាញ​ធំ​មួយ​​​​។ ប៉ុន្តែ​​គំនិត​​ផ្តួចផ្តើម​ជាច្រើន​បាន​បរាជ័យ​​​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​​​​អត្រា​​ប្រើ​ស្រោម​អនាម័យ​​​៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ