ភ្នំពេញៈ ជន​សង្ស័យ​សរុប​ចំនួន ៣៦​ នាក់ ដែល​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​បង្ក្រាបនៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្តព្រះ​សីហនុ​ ​ទាក់​ទង​នឹង​ការ​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែត កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​នៅ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​ត្រៀម​បញ្ជូន​ទៅ​កាន់​តុលាការ​នា​ថ្ងៃ​ស្អែក​នេះ។

លោក សៅ សុខា មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួកគេ​ នឹង​​ត្រូវ​បញ្ជូន​ទៅ​តុលាការស្អែកនេះ​។

ជន​សង្ស័យ​​ទាំង ៣៦ នាក់ មាន​ជនជាតិថៃ ២៦ នាក់ ជនជាតិចិនតៃវ៉ាន់ ៦ នាក់ និង​ជន​ជាតិ​ខ្មែរ ៤ នាក់ ត្រូវ​បាន​កម្លាំង​បង្ក្រាបនៅ​ទីតាំង​ ២ កន្លែង ក្នុង​រាជ​ធានី​ភ្នំពេញ និង​ ១ កន្លែង ខេត្ត​​ព្រះសីហនុ កាលពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨។

កង​រាជ​អាវុធហត្ថ​ ក៏​កំពុង​តាមស្វែង​រក​ ប្តី​ប្រពន្ធ ២ នាក់ ជា​ជន​ជាតិ​ចិន​តៃ​វ៉ាន់​ ដែល​ជា​មេក្លោង​នៃ​ក្រុម​ចាប់​ជំរិត​ តាម​ប្រព័ន្ធ​អ៊ីនធឺណែត នេះ​ផងដែរ ព្រោះ​ពួកគេ មាន​ដីកា​តាម​ចាប់​ខ្លួន​ពី​ប្រទេស​ថៃ៕