Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ចោរ​កាត់​សោ ​ចូល​លួច​សម្ភារ​ចុះ​ឈ្មោះ​បោះឆ្នោត

Content image - Phnom Penh Post
បុគ្គលិកកំពុងចុះឈ្មោះអ្នក​បោះឆ្នោត​នៅ​ក្នុង​ការិយា​ល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ។ ផា លីណា

ចោរ​កាត់​សោ ​ចូល​លួច​សម្ភារ​ចុះ​ឈ្មោះ​បោះឆ្នោត

ភ្នំពេញ: ប៉ូលិស​នៅក្នុង​ស្រុក​ព្រៃកប្បាស​ ខេត្ត​តាកែវ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​បន្ទាប់ពី​មាន​ចោរ​លួច​សម្ភារ​ចុះ​ឈ្មោះ​បោះឆ្នោត​ពី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ព្រៃល្វា​កាល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

លោក ទប់ រិទ្ធី មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឱ្យ​ដឹង​ថា​ចោរ​បាន​កាត់​សោ​ដែល​ចាក់​ទ្វារ​អគារ​ និង​បាន​លួច​យក​សម្ភារ​ទាំង​អស់​ប៉ុន្តែ​កុំព្យូទ័រ​យួរ​ដៃ​សម្រាប់​ចុះ​ឈ្មោះ​ដែល​បាន​រក្សា​ទុក​នៅ​ក្រៅ​ការិយាល័យ​មិន​បាន​បាត់បង់​ទេ​ដោយសារ​តែ​នៅ​ក្នុង​ការិយាល័យ​នេះ​មិន​មាន​ចរន្ត​អគ្គិសនី​ដើម្បី​បញ្ចូល​ថ្ម។

ដោយ​នេះ​ជា​ករណី​ដំបូង​លោក រិទ្ធី បាន​ឱ្យ​ដឹង​ថា​ចោរ​បាន​លួច​យក​ម៉ូនីទ័រ​កុំព្យូទ័រ​មួយ​គ្រឿង,កាមេរ៉ា​ឌីជីថល, ម៉ាស៊ីន​ស្កេន​ស្នាម​ក្រយៅ​ដៃ, USB, ខ្សែ Network និង ដុំ​សាក​ថ្ម​ចល័ត​មួយ​គ្រឿង​តែ​វា​មិន​ប៉ះពាល់​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ទិន្នន័យ​នៅ​ក្នុង​កុំព្យូទ័រ​គឺ​នៅ​តែ​មាន​សុវត្ថិភាព​ដដែល​ខណៈ​ដែល​ការិយាល័យ​ខេត្ត​របស់ គជប បាន​ផ្គត់ផ្គង់​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ដល់​សមភាគី​ឃុំ​របស់​ពួកគេ»។

ទាក់ទង​កាលពី​ម្សិលមិញ​អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​លោក ជុំ ជឿន ថ្លែង​ថា​ក្រុម​មន្ត្រី​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ករណី​កាត់​សោ​នេះ។ លោក​បាន​ឲ្យ​ដឹង​ថា​ជនល្មើស​បាន​រើ​កកាយ​ធុង​ជាច្រើន​នៅ​ក្នុង​ការិយាល័យ​នោះ​ដើម្បី​ស្វែងរក​របស់របរ​មាន​តម្លៃ។

លោក ជឿន បាន​ថ្លែង​ថា៖ «ក្រុម​មន្ត្រី​បាន​ដឹង​ថា​ចោរ​កាត់​សោ​លួច​នៅ​ម៉ោង ៧.៣០ នាទី​ព្រឹក​នា​ថ្ងៃ​បន្ទាប់។ សម្ភារ​ដែល​បាន​បាត់បង់​មាន​តម្លៃ​ប្រហែល ១០០ ដុល្លារ»។

«បង​ប្អូន​របស់​យើង​បាន​ចាក់​សោ​ទ្វារ​នោះ​រួច​ហើយ​ប៉ុន្តែ​នៅ​យប់​នោះ​ពួកគាត់​មិន​បាន​យាមកាម​នោះ​ទេ... ពួកគាត់​មាន​ការ​ធ្វេសប្រហែស​ដោយសារ​តែ​មាន​ភ្លៀង»។

បច្ចុប្បន្ន​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំពុង​ធ្វើការ​ចុះ​ឈ្មោះ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន ៩,៦ លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ការ​ចុះ​បញ្ជី​នោះ​គឺ​តាម​ប្រព័ន្ធ​ឌីជីថល​ថ្មី​ហើយ​ការ​ចុះ​ឈ្មោះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​ក្រោយ។

លោក រិទ្ធី មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឱ្យ​ដឹង​ថា​គណៈកម្មាធិការ​តែងតែ​រំឭក​ដល់​បុគ្គលិក​របស់​ខ្លួន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​លួច​នេះ។

លោក​បាន​ថ្លែង​ថា៖ «គជប បាន​ចេញ​ការ​ណែនាំ​ជាច្រើន​ដល់​មន្ត្រី​របស់​ខ្លួន​ និង​តែងតែ​រំឭក​ពួកគាត់​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន»។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​រៀប​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ ២០១៦ ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា​ដល់​ថ្ងៃ​ទី ២២ ខែ​តុលា​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ចុះ​ឈ្មោះ​រហូត​មក​ដល់​ពេល​នេះ​បាន​កើនឡើង​ដល់​ជាង ៦ លាន​នាក់។

កម្ពុជា​គ្រោង​រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ និង ការ​បោះឆ្នោត​សភា​តំណាង​រាស្រ្ត​ឆ្នាំ ២០១៨។

គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្លាប់​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១៣ ដែល​បាន​អះអាង​ថា​ពលរដ្ឋ​ដែល​មាន​សិទិ្ធ​បោះឆ្នោត​ប្រមាណ​ជាង​មួយ​លាន​នាក់​ត្រូវ​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​នា​ពេល​នោះ៕ NS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ