ភ្នំពេញ ប៉ុស្ដិ៍ | ​ជនរងគ្រោះ​ដីធ្លី​ព្រមាន ​ហែញត្តិ​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ​ជួយ

ជនរងគ្រោះ​ដីធ្លី​ព្រមាន ​ហែញត្តិ​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ​ជួយ

ព័ត៌មានជាតិ

កាលបរិច្ឆេទផ្សាយ:
២៧ ធ្នូ ២០១៦ | ០៩:២៦

អ្នកយកព័ត៌មាន:
ឡាយ សាមាន

ប្រធានបទផ្សេងៗ

ប្រជាពលរដ្ឋ​កោះកុង​ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គ័រ និង​ក្រុមហ៊ុន ហេង ហ៊ុយ ថែ្លង​ក្នុង​សន្និសីទ​កាសែត​ដែល​បាន​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ។ ពួកគេ​ព្រមាន​ហែ​ញត្តិ​ទៅ​ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​សប្ដាហ៍​នេះ។

ភ្នំពេញ: ប្រជាពលរដ្ឋ​ជិត ២០០ នាក់​តំណាង​ឱ្យ ១៤៧ គ្រួសារ​មកពី​ខេត្ត​កោះកុង​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គ័ររបស់ លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន ហេង ហ៊ុយ ខាល់ឆ័រគ្រុប កំពុង​ស្នាក់នៅ​វត្ត​សាមគ្គីរង្ស៊ី រាជធានី​ភ្នំពេញ​បាន​ព្រមាន​ហែ​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ជិត ១០ ឆ្នាំ​ខណៈ​មន្ត្រី​ដោះស្រាយ​ការងារ​នេះ​ស្នើ​ពលរដ្ឋ​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ដែល​កំពុង​ធ្វើ​លើ​រឿង​នេះ។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com