Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តម្រូវការ​អាវ​ខ្មៅ​ខ្លាំង​នៅ​​ ថៃ​ ដើម្បី​កាន់​ទុក្ខ​ការ​ចូល​ទិវង្គត​របស់​ស្តេច​ថៃ ​នាំ​ឲ្យ​មាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​ពី​កម្ពុជា

Content image - Phnom Penh Post
កម្មករ-កម្មការិនី នៅ​រោងចក្រ​កាត់ដេរ KB-Cambodia ដែល​មាន​ទីតាំង​ស្ថិត​​នៅ​ខេត្ត​កណ្ដាល ដេរ​អាវ​ខ្មៅ​​កាលពី​ថ្ងៃ​ម្សិលមិញ​។ ហេង ជីវ័ន

តម្រូវការ​អាវ​ខ្មៅ​ខ្លាំង​នៅ​​ ថៃ​ ដើម្បី​កាន់​ទុក្ខ​ការ​ចូល​ទិវង្គត​របស់​ស្តេច​ថៃ ​នាំ​ឲ្យ​មាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​ពី​កម្ពុជា

ភ្នំពេញៈ ខណៈ​ប្រទេស​ថៃ​​រៀបចំ​​កាន់​ទុក្ខ​​រយៈពេល​មួយ​ឆ្នាំ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្ស ភូមិបុល អាឌុលយ៉ាដេត ​ពាណិជ្ជករ​កម្ពុជា រឿន បញ្ញា កំពុង​​ស្វែងរក​​រោងចក្រ​​ក្នុង​ប្រទេស​កម្ពុជា​​ដើម្បី​ផលិត​​​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​។

ខណៈ​ប្រជាជន​ថៃ​​រំពឹង​​ស្លៀក​ពាក់​ពណ៌​​ខ្មៅ​​​​ដើម្បី​​បង្ហាញ​អំពី​​​ការ​ស្រឡាញ់​​ព្រះមហាក្សត្រ​ដែល​បាន​សោយទិវង្គត​កាលពី​ថ្ងៃ​ទី​​ ១៣ ខែ តុលា​បន្ទាប់ពី​​ការ​សោយរាជ្យ​​ ៧០​ ឆ្នាំ​។ ​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា​ពួកគេ​ភ័យ​ខ្លាច​​​ខ្វះ​​សម្លៀកបំពាក់​ខ្មៅ​សមស្រប​ខណៈ​ប្រជាពលរដ្ឋ​កំពុង​មាន​តម្រូវការ​ខ្លាំង។

បញ្ញា ដែល​ដើរតួ​ជា​អ្នក​​គួកជេ​​​​សម្រាប់​អ្នក​ទិញ​ និង​អ្នក​ផ្គត់ផ្គង់​​ប្រហែល​ ១០០០​ អាវ​ក្នុង​មួយ​ថ្ងៃ​បាន​ថ្លែង​ថា​ខណៈ​​ប្រជាជន​ថៃ​​មួយ​ចំនួន​កំពុង​យក​ខោ​អាវ​របស់​ពួកគេ​​ទៅ​កន្លែង​ជ្រលក់​ពណ៌​​នៅ​តាម​ផ្លូវ​ប្រជាពលរដ្ឋ​​ខ្លះ​​កំពុង​ស្វែងរក​​ទិញ​សម្លៀក​បំពាក់​កាន់​ទុក្ខ​នៅ​ក្រៅ​ប្រទេស​។

បញ្ញា បន្ថែម​​ថា៖ ​«​​​ពាណិជ្ជករ​ថៃ​កំពុង​​​ទិញ​​ខោ​អាវ​​ដើម្បី​លក់​​ក្នុង​ទីផ្សារ​ថៃ​នៅ​តាម​ផ្លូវ ​និង​ថែម​ទាំង​​​លក់​នៅ​ក្នុង​ផ្សារ​ទំនើប​»។ ​បញ្ញា ​បន្ថែម​ថា​ពាណិជ្ជករ​កម្ពុជា​មាន​ការ​យឺតយ៉ាវ​មិន​ដឹង​អំពី​ការ​ចាប់​ឱកាស​​នេះ​។ «​មិន​​មាន​ប្រតិកម្ម​​ក្នុង​ប្រទេស​កម្ពុជា​​អស់​រយៈពេល​មួយ​សប្តាហ៍​​​ ឬ​មួយ​សប្តាហ៍​កន្លះ​ហើយ... ​ប្រសិន​​បើ​យើង​​ដឹង​ភ្លាមៗ​ថា​ពួកគេ​ត្រូវ​ការ​​​ខោ​អាវ​ខ្មៅ​​​ក្នុង​កម្រិត​នោះ​យើង​នឹង​អាច​លក់​​​ក្នុង​ចំនួន​ទ្វេដង​នៃ​ចំនួន​បច្ចុប្បន្ន​​»​។

ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​​ដែល បញ្ញា បាន​ទាក់ទង​ដើម្បី​ផលិត​​សម្លៀក​បំពាក់​កាន់ទុក្ខ​គឺ​រោងចក្រ KB-Cambodia ​ដែល​ជា​​រោងចក្រ​តូច​មួយ​​ក្នុង​ខេត្ត​កណ្តាល​ដែល​មាន​បុគ្គលិក​ ៣០ ​នាក់។

លោកស្រី វិចរ៉ា កុសល ​ដែល​ជា​ម្ចាស់​រោងចក្រ​ KB-Cambodia ​បាន​ថ្លែង​ថា​លោកស្រី​បាន​ទទួល​​ការ​បញ្ជា​ទិញ​​អាវ​យឺត​ពណ៌​ខ្មៅ​​ចំនួន​ ៧០០០០ ​​បន្ទាប់ពី​ការ​សោយ​ទិវង្គត​​របស់​ព្រះមហាក្សត្រ​​ថៃ​ដែល​លក់​ក្នុង​តម្លៃ​​ ២,១ ​ដុល្លារ​ក្នុង​មួយ​អាវ​។

លោកស្រី​បាន​ថ្លែង​ថា​៖«​កប្បាស​​កំពុង​អស់​ពី​ស្តុក​​ក្នុង​ប្រទេស​ថៃ​ហើយ​​​មាន​ប្រជាជន​​ថៃ​​​ជាច្រើន​លាន​នាក់​ដូច្នេះ​​តម្រូវ​ការ​គឺ​​ខ្ពស់​ណាស់​»​។ «​​អ្នក​ទិញ​គឺ​នៅ​ប៉ោយប៉ែត​ពួកគេ​ទិញ​វា​ហើយ​លក់​វា​នៅ​ក្នុង​ប្រទេស​ថៃ​។ បន្ទាប់ពី​​មាន​​ការ​បញ្ជា​ទិញ​ជាច្រើន​យើង​​បាន​បែងចែក​ការ​បញ្ជា​ទិញ​មួយ​ចំនួន​ទៅ​កន្លែង​ដទៃៗ​ [ដើម្បី​ដេរ​] ​។ អ្វី​ក៏ដោយ​ដែល​ខ្ញុំ​មាន​ពួកគេ​នឹង​យក​ទាំងអស់​»។

បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​ថៃ​ពាណិជ្ជករ​ថៃ​​​បាន​​មក​​ផ្សារ​រុងក្លឿ​ដែល​ស្ថិត​នៅ​​ជាប់​ព្រំដែន​កម្ពុជា​​‑ថៃ ដើម្បី​ទិញ​ខោ​អាវ​ពណ៌​ខ្មៅ​។ នេះ​បើ​តាម​ប្រជាជន​នៅ​ក្រុង​ប៉ោយប៉ែត​​។

Content image - Phnom Penh Post
កម្មករ​កំពុង​សម្រុក​ដេរ​អាវ​ខ្មៅ​នៅ​រោងចក្រ KB-Cambodia កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

អាជីវករ​​លក់​សម្លៀក​បំពាក់​នៅ​ផ្សារ​រុងក្លឿ​អ្នកស្រី សិន សំម៉េង អាយុ​ ៥៦ ​ឆ្នាំ​បាន​ប៉ាន់​ប្រមាណ​​ថា​អ្នកស្រី​​បាន​លក់​​អាវ​ប្រមាណ​ពី ៤០០០ ​ទៅ​ ៥០០០ ​​អាវ​បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​​ព្រះមហាក្សត្រ​​ថៃ​។

អ្នកស្រី​បន្ត​ថា​៖ «​មាន​ប្រជាជន​ថៃ​​ជាច្រើន​​បាន​មក​ទិញ​អាវ​ខ្មៅ​។ ខ្ញុំ​​លក់​អាវ​​ជាច្រើន​ដល់​ពួកគេ​»។ ​អ្នកស្រី​​បាន​ដំឡើង​តម្លៃ​​​ពី​ប្រហែល​ ៣ ​ដុល្លារ​ក្នុង​មួយ​អាវ​ទៅ​ជាង​ ៤ ​ដុល្លារ​។

«​សម្រាប់​ប្រជាជន​ធម្មតា​ពួកគេ​ទិញ​ ១០ ​ទៅ​ ៣០ ​​អាវ​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ទិញ​យក​ទៅ​លក់​វិញ​ពួកគេ​​​ចង់​បាន​ចំនួន​ប៉ុន្មាន​ក៏ដោយ​ដែល​ខ្ញុំ​មាន។​ ​ពី​មុន​ពេល​​ការ​សោយ​ទិវង្គត​របស់​​ព្រះមហាក្សត្រ​ថៃ​មិន​មាន​នរណា​​មក​ទិញ​ខោ​អាវ​ខ្មៅ​ទេ​»​។

លោក នី គី ដែល​ជា​តំណាង​កម្មករ​អូស​រទេះ​​ឆ្លង​ព្រំដែន​​នៅ​ប៉ោយប៉ែត​បាន​ថ្លែង​ថា​អាជីវករ​ក្នុង​ស្រុក​​កំពុង​បញ្ជា​ទិញ​​ពី​​រោងចក្រ​កម្ពុជា​ និង​វៀតណាម​​ដើម្បី​​បំពេញ​តម្រូវ​ការ​​។ លោក គី បាន​ថ្លែង​ថា​៖ «​​ជា​ធម្មតា​ប្រជាជន​ថៃ​មិន​ចូលចិត្ត​ពណ៌​ខ្មៅ​ទេ​ពួកគេ​ចូល​ចិត្ត​ពណ៌​ឆើត​​»។

«​ប៉ុន្តែ​ឥឡូវ​នេះ​ដោយសារ​ប្រជាជន​​ភាគច្រើន​បំផុត​​​ស្រឡាញ់​ និង​គោរព​​ព្រះមហាក្សត្រ​ពួកគេ​ពាក់​​សម្លៀក​បំពាក់​​ខ្មៅ​ដើម្បី​កាន់​ទុក្ខ​។ ​ពួកគេ​មាន​ប្រជាប្រិយ​​ណាស់​ហើយ​លក់​ដាច់​​បន្ទាប់ពី​ព្រះមហាក្សត្រ​សោយទិវង្គត»។

រដ្ឋាភិបាល​ថៃ​បាន​ព្រមាន​​ថា​អ្នក​លក់​ខោ​អាវ​​មិន​ឲ្យ​ដំឡើង​ថ្លៃ​​ខោ​អាវ​ហើយ​​ក្រសួង​ពាណិជ្ជកម្ម​​ថៃ​បាន​និយាយ​ថា​ខ្លួន​​​នឹង​ធ្វើការ​ជាមួយ​រោងចក្រ​​ដើម្បី​ធានា​​នូវ​ការ​ផ្គត់ផ្គង់​ខោ​អាវ​ខ្មៅ​ឲ្យ​មាន​ស្ថិរភាព​។

លោក ខេន លូ អគ្គលេខាធិការ​​នៃ​សមាគម​រោងចក្រ​កាត់ដេរ​​នៅ​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​តម្រូវការ​​នៃ​សម្លៀក​បំពាក់​កាន់​ទុក្ខ​​ច្រើន​ក្នុង​ប្រទេស​​ថៃ​​​​មិន​ផ្តល់​នូវ​សន្ទុះ​ខ្លាំង​​សម្រាប់​​វិស័យ​​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​ទេ​»។

លោក​បញ្ជាក់​ថា៖ «​​​បើ​សូម្បី​វា​កំពុង​មាន​តម្រូវ​ការ​វា​ជា​ចំណែក​តូច​មិន​ទាន់​​ជះ​ឥទ្ធិពល​ដល់​​​វិស័យ​នេះ​ទាំង​មូល​ទេ។ ខ្ញុំ​មិន​ហៅ​វា​ថា​ជា​និន្នាការ​ទេ​​»៕ PS

រាយការណ៍​បន្ថែម AFP

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ