Search

Search form

តុលាការ​កាត់ ១ ឆ្នាំ​តែ​ព្យួរទោស​វិញ ករណី​ប៉ូលិស​បាញ់​​ធ្វើ​ឲ្យស្លាប់​មនុស្ស​ នៅ​ខណ្ឌ​ពោធិសែនជ័យ

Content image - Phnom Penh Post
លោក ចន វីរៈ នៅ​ពេល​បញ្ជូន​មក​សាកសួរ​នៅ​សាលា​ដំបូង​រាជ​ធានី ក្រោយ​ចាប់​ខ្លួន។ រូប សហការី​

តុលាការ​កាត់ ១ ឆ្នាំ​តែ​ព្យួរទោស​វិញ ករណី​ប៉ូលិស​បាញ់​​ធ្វើ​ឲ្យស្លាប់​មនុស្ស​ នៅ​ខណ្ឌ​ពោធិសែនជ័យ

ភ្នំពេញៈ សាលាដំបូង​រាជ​ធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃ​ទី ​១៣ ខែ​កុម្ភៈ​នេះ​ បាន​បើក​សវនាការ និង​ប្រកាស​សាល​ក្រម ព្យួរទោស​ទាំង​ស្រុង​​ លើ​មន្ត្រី​នគរ​បាលខណ្ឌ​ពោធិសែនជ័យ ដែល​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ និង​​​ធ្វេស​ប្រហែស​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ កាលពី​ខែ​មករា កន្លងទៅនេះ។​

ចៅក្រម រស់ ពិសិដ្ឋ បាន​ប្រកាសផ្តន្ទាទោស​ ជន​ជាប់ចោទ​ ចន​ វីរៈ​ អាយុ​ ២៥​ឆ្នាំ​ «ដាក់ពន្ធនាគា​រយៈពេល​ ១ ឆ្នាំ​ ប៉ុន្ដែ​ទោស​ទាំង​មូល​ត្រូវព្យួរ​ ពីបទ​មនុស្សឃាត​ដោយ​អចេតនា»​។ ចំណែក វត្ថុ​ចាប់​យក​ គឺ​អាវុធ​ខ្លី​ម៉ាក​ បេរេតា​ សម្រេច​ប្រគល់​អោយ​អង្គ​ភាព​ដើម​វិញ​។

តុលាការ ក៏​បាន​បើកសិទ្ធិ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ផងដែរ។

គួរ​បញ្ជាក់​ថា មន្ត្រី​នគរ​បាលខណ្ឌ​ពោធិសែនជ័យ លោក ចន វិរៈ ត្រូវ​បាន​ចោទ​​ប្រកាន់​ ពី​បទ​មនុស្ស​ឃាត​ដោយ​អចេត​នា បន្ទាប់​ពី​លោក​បាន​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​ ពេល​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ការ​ជល់​មាន់​ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២១ ខែ​មករា នៅ​ក្រោយ​ចំណុច​ផ្សារ​ កាណា​ស៊ី​ធី​ ក្នុង​សង្កាត់​ចោម​ចៅ ២។

ការ​ផ្ទុះ​អាវុធនេះ បាន​ផ្លាតគ្រាប់​ទៅ​​បន្ទប់​ជួល​ជាន់​ទីបី ក្បែរ​នោះ​បណ្តាល​ឲ្យ​បុរស​ជា​ជន​រងគ្រោះ ឈ្មោះ សៀក រ៉ន ត្រូវ​គ្រាប់​ស្លាប់ ដោយ​​បន្សល់​ទុក​នូវ​កូន​ប្រុស​ស្រី ចំនួន​ពីរនាក់​៕

អត្ថបទគួរចាប់អារម្មណ៍