ស្ត្រី​ជនជាតិ​អូស្ត្រាលី​ឈ្មោះ TAMMY ALAYNE CHALES អាយុ ៤៩ ឆ្នាំ​ដែល​ជាប់ចោទ​ពាក់ព័ន្ធ​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស​ដើម្បី​យក​ទារក​ទៅ​ចិញ្ចឹម​នៅក្រៅ​ប្រទេស​ នៅ​ថ្ងៃទី ៨ មករា​នេះ តុលាការ​​បានប្រកាស​សាលដីកា​បដិសេធ​បន្ធូរ​បន្ថយទោស​ដល់​ស្ត្រី​ជាប់ចោទ​អូស្ត្រាលី​ម្នាក់​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី ២៧ ខែធ្នូ​កន្លងមក។

នៅ​ចំពោះមុខ​ស្ត្រី​ជាប់ចោទ លោកស្រី​ចៅក្រម គឹម ដា​នី បាន​ថ្លែងថា​ សំណុំរឿង​ស្ត្រី​ជាប់ចោទ​ឈ្មោះ​ TAMMYALAYNE CHALES ក្រោយពី​បាន​ជំនុំជម្រះ​មក​ក្រុមប្រឹក្សា​ជំនុំជម្រះយល់ឃើញថា​សំណុំ​រឿងនេះ​សភា​ព្រហ្ម​ព្ម្រ​ទណ្ឌ​នៃ​សាលាឧទ្ធរណ៍​មិនអាច​បន្ថយទោស​ដល់​ស្ត្រី​ជាប់ចោទ​បានទេ ព្រោះ​ទណ្ឌកម្ម​ទោស​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ដាក់ ១ ឆ្នាំ ៦ ខែ​នេះ​ មាន​លក្ខណៈ​សមរម្យ​ហើយ ដូច្នេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល។

ស្ត្រី​ជាប់ចោទ​បាន​ទ​ទួ​ច​សុំ​ក្នុង​បន្ទប់​សវនាការ​នៅ​សាលាឧទ្ធរណ៍​ឲ្យ​ចៅក្រម​បន្ថយទោស​ដល់​រូបគេ​ខណៈ​ត្រូវ​តុលាការ​ថ្នាក់ក្រោម​ផ្តា​ន្ទា​ទោស១ឆ្នាំ៦ខែ។

តាម​អង្គហេតុ​ស្ត្រី​ជាប់ចោទ TAMMY ALAYNE CHALES បាន​ទាក់ទង​ជនជាតិខ្មែរ ២ នាក់ ម្នាក់​ឈ្មោះ ពេជ្រ រិទ្ធី ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​ទឹកល្អក់ ៣ ខណ្ឌទួលគោក និង សំរិទ្ធ ចាន់​ច​រិ​យ៉ា ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរបរ​ឆ្មប​ស្នាក់នៅ​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា​ ដើម្បី​ពពោះ​និង បញ្ជូន​ក្មេង​ដែល​កើត​នោះ​ទៅ​បរទេស​ព្រោះ​អតិថិជន​ជា​ជនបរទេស ៕