Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រី​ប្រហុក​ឆ្នាំ​នេះ​ឡើង​ថ្លៃ​ខ្លាំង​ ដោយសារ​ពួក​ឈ្មួញ​ធំៗ

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​រស់នៅ​តំបន់​គីឡូម៉ែត្រ​លេខ ៦ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​នាំ​គ្នា​សែង​ត្រី​ប្រហុក​កាល​ពី​ថ្ងៃ​ម្សិលមិញ។ រូបថត Sahiba Chawdhary

ត្រី​ប្រហុក​ឆ្នាំ​នេះ​ឡើង​ថ្លៃ​ខ្លាំង​ ដោយសារ​ពួក​ឈ្មួញ​ធំៗ

ភ្នំពេញ: រដូវ​ធ្វើ​ប្រហុក-ផ្អក​បាន​មក​ដល់ ប៉ុន្តែ​ប្រជាកសិករ​ដែល​មកពី​បណ្ដា​ខេត្ត​នានា​បាន​កំពុង​ស្នាក់​នៅ​ក្រោម​តង់​តាម​មាត់​ទន្លេ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ប្រហុក-ផ្អក​នោះ​ភាគ​ច្រើន​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ទិញ​ត្រី ធ្វើ​ប្រហុក-ផ្អក​តាម​គម្រោង​របស់​ខ្លួន​នៅ​ឡើយ​ទេ​ដោយ​តម្លៃ​ត្រី​ប្រហុក​ថ្លៃ​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក។

អ្នកស្រី ញឹប វ៉ាន់ស៊ី អាយុ ៦៩ ឆ្នាំ មកពី​ស្រុក​កោះធំ ខេត្ត​កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​តម្លៃ​ត្រី​ប្រហុក​ឆ្នាំ​នេះ​ថ្លៃ​ជាង​ឆ្នាំ​មុន​ចន្លោះ​ពី ៥០០ ឫស្សីកែវ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ប្រហុក ផ្អក​នោះ​ភាគច្រើន​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ទិញ​ត្រី ធ្វើ​ប្រហុក ផ្អក​តាម​គម្រោង​របស់​ខ្លួន​នៅ​ឡើយ​ទេ​ដោយសារ​តែ​តម្លៃ​ត្រី​ប្រហុក​ថ្លៃ​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក។

អ្នកស្រី ញឹប វ៉ាន់ស៊ី អាយុ ៦៩ ឆ្នាំ​មកពី​ស្រុក​កោះធំ ខេត្ត​កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​តម្លៃ​ត្រី​ប្រហុក​ឆ្នាំ​នេះ​ថ្លៃ​ជាង​ឆ្នាំ​មុន​ចន្លោះ​ពី ៥០០ រៀល​ដល់ ៧០០ រៀល​ក្នុង​មួយ​គីឡូក្រាម​ដែល​ធ្វើ​ឲ្យ​គាត់​ និង​ប្រជាកសិករ​ដែល​មកពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា​តាកែវ និង កំពង់ស្ពឺ មិន​ទាន់​សម្រេច​ចិត្ត​ទិញ​ត្រី​ធ្វើ​ប្រហុក​នោះ​ទេ។

បើ​តាម​សម្ដី​របស់​អ្នកស្រី តម្លៃ​ត្រី ប្រហុក កាលពី​ឆ្នាំ​មុន​ថ្លៃ​ចន្លោះ​ពី ១ ៥០០ រៀល ដល់ ១ ៧០០ រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ឆ្នាំ​នេះ​វា​បាន​កើន​តម្លៃ​រហូល​ដល់ ២ ២០០ រៀល​ក្នុង​មួយ​គីឡូក្រាម។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «តម្លៃ​ត្រី ប្រហុក​ថ្លៃ​ដល់​កម្រិត​នេះ​មិន​មែន​បណ្ដាល​មកពី​ខ្សត់​ត្រី​ទេ គឺ​ដោយសារ​តែ​មាន​ឈ្មួញ​ធំៗ​មួយ​ចំនួន គេ​ចុះ​ប្រមូល​ទិញ​រាប់​តោន​ដល់​បែដាយ​ត្រី​ផ្ទាល់​តែ​ម្ដង​ដូច្នេះ​ពួកយើង​មិន​អាច​ចុះ​ទៅ​ប្រជែង​ទិញ​ជាមួយ​ពួកគេ​បាន​ទេ​ព្រោះ​យើង​មិន​ហ៊ាន​ថ្លៃ​ដូច​គេ»។

អ្នកស្រី វ៉ាន់ស៊ី និង​អ្នកភូមិ​របស់​គាត់ ៥ នាក់​ទៀត​ដែល​មកពី​ស្រុក​កោះធំ​បាន​មក​សម្រាក​នៅ​ទីតាំង​ធ្វើ​ត្រី​ប្រហុក​ខាង​លើ​នេះ​អស់​រយៈពេល​បី​ថ្ងៃ​មក​ហើយ​ដើម្បី​រង់ចាំ​ទិញ​ត្រី​ធ្វើ​ប្រហុក​ដែល​តាម​គម្រោង​របស់​ពួកគាត់​គឺ​ធ្វើ​ប្រហុក​ឲ្យ​បាន ៥ តោន​សម្រាប់​យក​ទៅ​បែងចែក​ក្រុម​គ្រួសារ និង អ្នកភូមិ​របស់​គាត់​ដែល​ពួកគេ​បាន​ផ្ដល់​លុយ និង​សោហ៊ុយ​មួយ​ចំនួន​សម្រាប់​ធ្វើ​ប្រហុក​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​បើ​ត្រី​ប្រហុក​ធ្លាក់​មក​នៅ​ត្រឹម ១៧០០ រៀល​ដូច​ឆ្នាំ​មុន ពួកយើង​នឹង​ទិញ​ត្រី​ធ្វើ​ប្រហុក​ឲ្យ​បាន ៥ តោន​ដើម្បី​យក​ទៅ​បែងចែក​ជូន​បងប្អូន និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​សរុប ២០ គ្រួសារ​ទុក​ធ្វើ​ជា​ស្បៀង​បម្រុង​ទុក​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ»។

Content image - Phnom Penh Post
អ្នក​ធ្វើ​ប្រហុក​ដេក​រង់ចាំ​ទិញ​ត្រី​ចុះ​ថោក។ រូបថត Sahiba Chawddhary

ស្រដៀង​គ្នា​នេះ​អ្នកស្រី ស៊ុន វណ្ណា អាយុ ៣៥ ឆ្នាំ​មកពី​ភូមិ​ប្រាសូង ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​និយាយ​ថា​ជា​រៀងរាល់​ឆ្នាំ​គាត់​ចុះ​មក​ធ្វើ​ប្រហុក ៥ តោន​ដើម្បី​ទុក​លក់​យក​ចំណេញ និង ទុក​បរិភោគ​ខ្លះ។

អ្នកស្រី​បាន​បន្ត​ថា​ក្នុង​រយៈពេល ៥ ថ្ងៃ​ដែល​អ្នកស្រី​បាន​មក​ស្នាក់​នៅ​ធ្វើ​ត្រី​ប្រហុក​នៅ​ទី​នេះ [សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ] អ្នកស្រី​បាន​ចុះ​ប្រមូល​ទិញ​ត្រី​ធ្វើ​ប្រហុក​បាន​បី​តោន​ហើយ​ដោយ​ការ​ចុះ​ប្រមូល​ទិញ​ត្រី​នៅ​ពេល​យប់​តម្លៃ​ត្រី​ត្រឹម ២០០០ រៀល​ក្នុង​មួយ​គីឡូក្រាម។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្វើ​ប្រហុក​បណ្ដើរ​ខ្ញុំ​លក់​បណ្ដើរ​ដើម្បី​យក​លុយ​ធ្វើ​ប្រហុក​ឲ្យ​បាន​ច្រើន ខ្ញុំ​មិន​រង់ចាំ​ដូច​ប្រជាពលរដ្ឋ​ធម្មតា​ឡើយ។ រដូវ​ត្រី​ប្រហុក​មាន​រយៈពេល​ប្រមាណ​ពី​ពីរ​ទៅ​បី​សប្ដាហ៍​ខ្ញុំ​អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ដល់ ២០០០ ដុល្លារ» ។

អ្នកស្រី វណ្ណា បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​កាលពី​ថ្ងៃ​ ៥ មករា កន្លង​ទៅ​នេះ​តម្លៃ​ត្រី​ប្រហុក​ត្រឹម​តែ ១៨០០ រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ក្រោយ​ពេល​មាន​អ្នក​ជំនួញ​ចុះ​មក​ប្រមូល​ទិញ​ច្រើន​ស្រាប់​តែ​ម្ចាស់​បែដាយ​ត្រី​ដំឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​រហូត​ដល់ ២២០០ រៀល​ក្នុង​មួយ​គីឡូក្រាម​តែ​ម្ដង។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យ៉ាង​ណា​ក៏ដោយ​ប្រជាពលរដ្ឋ​ដែល​មកពី​ខេត្ត​មិន​គួរ​រង់ចាំ​រហូត​ដល់​តម្លៃ​ត្រី​ធ្លាក់​ចុះ​នោះ​ទេ​គួរ​តែ​ប្រមូល​ទិញ​ត្រី​ធ្វើ​ប្រហុក​លក់​ឲ្យ​អ្នក​ភ្នំពេញ​ដើម្បី​យក​ចំណេញ​ទើប​ជា​ការ​ល្អ​ព្រោះ​អ្នក​ភ្នំពេញ​និយម​ហូប​ប្រហុក​ស្រាប់​តែ​មិន​ចូល​ចិត្ត​ធ្វើ​ព្រោះ​ខ្លាច​ខ្លិន​ឆ្អាប​នៃ​ត្រី​ប្រហុក»។

យោង​តាម​បទពិសោធ​របស់​អ្នកស្រី​ត្រី​ស្រស់​ទម្ងន់​បី​គីឡូក្រាម​ធ្វើ​ប្រហុក​បាន​តែ​មួយ​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​ដើម្បី​ធ្វើ​ប្រហុក​ទុក​បាន​យូរ និង​មាន​ខ្លិន​ឈ្ងុយ​ល្អ​នោះ​គេ​ចាំបាច់​ត្រូវ​ផ្អាប់ ឬ​ហាល​ត្រី​ប្រហុក​នោះ​ឲ្យ​ស្រស់​ទឹក​រួច​ទើប​យក​មក​ប្រឡាក់​អំបិល​ដោយ​ប្រើ​អំបិល​ម៉ដ្ឋ​ពីរ​ទៅ​បី​គីឡូក្រាម​ក្នុង​ត្រី​ប្រហុក​ប្រាំ​គីឡូក្រាម។

កម្ពុជា​នឹង​ទទួល​បាន​កំណើន​ផល​នេសាទ​សរុប​ចំនួន ៥០០ ពាន់​តោន​សម្រាប់​ឆ្នាំ ២០១៧ នេះ។ ផលនេសាទ​នេះ​គិត​រាប់​បញ្ចូល​ការ​នេសាទ​ទំាង​ក្នុង​ដែន​នេសាទ​ទឹក​សាប និង​ការ​នេសាទ​តាម​ស្រែ​ និង​វារីវប្បកម្ម​ទឹក​សាប​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា។

បើ​តាម​ការ​វាយតម្លៃ​ជា​បឋម​ពី​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​លំហូរ​ត្រី​ដែល​ចេញ​ពី​បឹង​ទន្លេសាប​នា​ឆ្នាំ​នេះ​បាន​ល្អ និង​មាន​ទម្រង់​ធំ​ជាង​ឆ្នាំ​មុន​ដោយសារ​បរិមាណ​ទឹក​ធំ​ជាង​ឆ្នាំ​មុន និង ដោយ​ការ​ចុះ​បង្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ជា​ប្រចាំ​តាម​របៀប​ភ្លៀង​រលឹម។ ជា​លទ្ធផល​បរិមាណ​ផល​ត្រី​ក្នុង​ដែន​ទឹកសាប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ប្រមាណ​ជាង ១៤០ ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​នេះ​ដែល​អាច​កើនឡើង​លើស​ពី​ឆ្នាំ​មុន​ចំនួន ៥ ពាន់​តោន​ហើយ​នឹង​អាច​ទទួល​បាន​ផល​នេសាទ​សរុប​ចំនួន ៥០០ ពាន់តោន​ដោយ​គិត​រាប់​បញ្ចូល​ការ​នេសាទ​តាម​ស្រែ និង​វារីវប្បកម្ម​ទឹកសាប ។

គួរ​បញ្ជាក់​ថា​រដូវ​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ហើយ​ទីតាំង​ភូមិសាស្ត្រ​ដែល​នៅ​តាម​ដង​ទន្លេ​សាប​អាច​ទទួល​ផល​នេសាទ​បាន​ច្រើន​គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ហើយ​ប្រជាពលរដ្ឋ​អាច​ធ្វើការ​នេសាទ​ចន្លោះ​ចាប់​ពី​ខែ​មករា និង​ខែ​កុម្ភៈ​ឆ្នាំ ២០១៧ នេះ៕

0

Comments

Please, login or register to post a comment