ភ្នំពេញ ប៉ុស្ដិ៍ | ​បក្ស​ប្រឆាំង​ស្នើឲ្យ​បំបាត់​សន្ដិសុខ​ខុស​ច្បាប់

បក្ស​ប្រឆាំង​ស្នើឲ្យ​បំបាត់​សន្ដិសុខ​ខុស​ច្បាប់

ព័ត៌មានជាតិ

កាលបរិច្ឆេទផ្សាយ:
០៣ វិច្ឆិកា ២០១៦ | ០៩:៤៤

អ្នកយកព័ត៌មាន:
ប៊ុន សេងគង់

ប្រធានបទផ្សេងៗ

ក្រុមសន្តិសុខចោមរោមចាប់វាយដំទៅលើអ្នកតវ៉ាដោយសន្តិវិធីនៅមុខរដ្ឋសភាកន្លងមក។

ភ្នំពេញៈ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ឈប់​អាជ្ញាធរ​រាជធានី​មិន​ឲ្យ​ជួល​សន្តិសុខ​អនាមិក​និង «សន្តិសុខ​ខុស​ច្បាប់» ខណៈ​ដែល​ក្រុម​សន្តិសុខ​ទាំង​នោះ​តែងតែ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ សម័យ​ប្រជុំ​នេះ​ដើម្បី​ពិភាក្សា និង​ផ្តល់​មតិយោបល់​លើ​ច្បាប់​ស្តីពី​ថវិកា​ជាតិ។ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ទាំង​អស់​បាន​ធ្វើ​ពហិកា​សភា​ប្រមាណ ៤‑៥ ខែ​មក​ហើយ​បន្ទាប់​ពី​ស្ថានភាព​នយោបាយ​មាន​លក្ខណៈ​តានតឹង​ហើយ​តំណាងរាស្ត្រ​ពីរ​រូប​ត្រូវ​បាន​គេ​ចោមរោម​វ៉ៃ​ប៊ិះ​ស្លាប់​នៅ​ពេល​ចេញ​ពី​ប្រជុំ​រដ្ឋសភា និង​មាន​ការ​ដក​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​អនុប្រធាន​ទី ១ រដ្ឋសភា​ព្រម​ទាំង​មាន​ការ​ចាប់​ឃុំ​ខ្លួន​ប៉ុនប៉ង​ចាប់​ខ្លួន និង​មាន​បណ្តឹង​ជាច្រើន​ប្រឆាំង​នឹង​មន្ត្រី​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​សកម្មភាព​ទាំង​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។ លោក សុន ឆ័យ បន្ត​ថា៖ «ជាទូទៅ​យើង​នឹង​មើល​ទៅ​លើ​របៀបវារៈ។ ប្រសិន​បើ​ពួកគេ​មាន​សម័យ​ប្រជុំ​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត ឬ​ចាប់​ខ្លួន​តំណាងរាស្រ្ត​នោះ​យើង​ចូលរួម​ដើម្បី​អ្វី។ ប្រសិន​បើ​កិច្ចប្រជុំ​លើ​ថវិកា​ជាតិ​ដែល​យើង​យល់​ថា​វា​សំខាន់​សម្រាប់​ជាតិ​យើង​ចូលរួម​ដើម្បី​ពិនិត្យ​មើល និង​ផ្តល់​មតិយោបល់»។ ទន្ទឹម​នេះ​លោក ឆ័យ បញ្ជាក់​ជា​ថ្មី​ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​រួច​ហើយ​ដើម្បី​កោះ​ហៅ​រដ្ឋមន្រ្តី ៦ រូប​មក​សាកសួរ​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​រដ្ឋមន្រ្តី​នីមួយៗ​រួម​ទាំង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង រដ្ឋមន្រ្តី​ការពារ​ជាតិ​លោក ទៀ បាញ់ រដ្ឋមន្រ្តី​សុខាភិបាល​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម រដ្ឋមន្រ្តី​កសិកម្ម​លោក វេង សាខុន និង​រដ្ឋមន្រ្តី​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com