ភ្នំពេញៈ បណ្ដឹង​សារ​ទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​បុគ្គ​លិក​វិទ្យុ​អា​ស៊ី​សេរី​ នឹង​ដាក់​ទៅតុ​លា​ការ​កំពូ​ល ​នៅ​ថ្ងៃ​ស្អែក​ទី​ ២ ​មករា ​២០១៨​។ នេះ​បើតា​មមេ​ធាវី​ការ​ពា​រ​សិទ្ធិ​ពួកគេ​កាល​ពីព្រឹ​ក​ថ្ងៃ​ទី ​១ ​ខែ​មករា ​នេះ ​។​

លោក​មេធាវី ​កែវ ​វ៉ាន្នី ​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា​ករណី​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូនក្តី​លោក​ដែល​ជា ​អតីត​បុគ្គ​លិក​វិទ្យុ​​អាស៊ី​សេរី​នោះ​លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​សារទុក្ខ​​ចូល​ទៅ​តុលាការ​​កំពូល ​នៅ​ថ្ងៃ​ទី​ ២ មករា​ ស្អែក​នេះ​ហើយ​។​

ការ​ដាក់​បណ្តឹង​សារ​ទុក្ខ​នេះ​គឺ​បន្ទាប់​ពី​សភា​ព្រហ្ម​​ទណ្ឌ​សា​លា​ឧទ្ធរ​ណ៍ ​​​បាន​ប្រកាស​សាល​ដីកា​បដិសេធ​មិន​អនុញ្ញាត​​ឲ្យ​នៅ​​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាល​ពី​ថ្ងៃ​ទី​ ២៥ ​ខែ​​វិច្ឆិកា ​ចុងឆ្នាំ ​២​០​១​៧​ ។

គួររំឭក ​ថា​ ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​លោក​ អ៊ួន​ ឈិន ​និង​លោក​ យាង​ សុជា​មេត្តា ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ក្នុង​ផ្ទះ​សំណាក់​យី​ហោ​ ម៉ារ៉ាឌី ​នៅ​ជិត​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ​សង្កាត់​ស្ទឹងមាន​ជ័យ​ កាល​ពី​ព្រលប់​ថ្ងៃទី​ ១៤ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៧៕