Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បទ​ល្មើសព្រហ្ម​ទណ្ឌ​​ថយ​ចុះ​កាល​ពី​ឆ្នាំមុ​ន​ តែឃាតកម្មកើនតិចតួច

Content image - Phnom Penh Post
សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ កំពុង​ត្រួត​ពិនិត្យ​​សាក​សព​ដែល​ត្រូវ​បាន​គេ​សម្លាប់ នៅ​ក្នុង​ខេត្ត​កំពង់ធំ កាល​ពី​ឆ្នាំ ២០១៦។ រូបថត សហការី

បទ​ល្មើសព្រហ្ម​ទណ្ឌ​​ថយ​ចុះ​កាល​ពី​ឆ្នាំមុ​ន​ តែឃាតកម្មកើនតិចតួច

ភ្នំពេញៈ យោង​តាម​តួ​លេខ​ពី អង្គ​ការ Child Protection Unit. បាន​ឱ្យ​ដឹង​ថា ប្រ​ទេស​កម្ពុជា បាន​ថយ​ចុះ​នូវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​លើ​កុមារ​ចំនួន​ ​១​២​ ភាគ​រយ ​ក្នុង​ឆ្នាំ ២០១៧​ រួម​ទាំង​ការ​ថយ​ចុះ​នៃ​ចំនួន​រំលោភ​សេ​ន្ថ​វៈ​ផង​ដែរ​។

ចំនួន​នៃ​ករណី​រំលោភ​សេព​សន្ថវៈ​លើ​កុមារ​បាន​ធ្លាក់​ចុះ​ពី ​២០៥ ​ករណី​ មក​នៅ ​១៤៧ ​ករណី ​កាលពី​ឆ្នាំ​មុន ​ប៉ុន្តែ​ករណី​មនុស្ស​ឃាត​បាន​កើន​ឡើង​បន្តិច​បន្តួច​គឺ​កើន​ ពី​ ២១ ករណី​ទៅ ​២៤ ​ករណី​។

ប្រធាន​អង្គ​ការ​ CPU លោក ​James McCabe បាន​ថ្លែង​ថា ​មាន​បទ​ល្មើស​ធំៗ​ ចំនួន ​២២២ ​ករណី ​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ នៅ​ទូទាំង​ប្រទេស​ពាក់​ព័ន្ធ​នឹង​ជន​រងគ្រោះ​ អាយុ​ ១៣ ​ឆ្នាំ ​និង​តិច​ជាង​នេះ​ក៏​ដូច​ជា​ អំពើ​ឃាត​កម្ម​លើ​ជនរង​គ្រោះ​ដែល​មាន​អាយុ​១៥​ឆ្នាំ​និង​ក្មេង​ជាង​នេះ​។ ក្នុង​ឆ្នាំ ២០១៦ អង្គការ CPU បាន​ស៊ើប​អង្កេត​បទ​ល្មើស ២៥៣​ ករណី​លើ​ជន​រង​គ្រោះ​មាន​អាយុ ១​៣ ឆ្នាំ​និង​អាយុ​ក្រោម​នេះ​។

មាន​ការ​ព្រួយ​បារម្ភ​មួយ​ករណី​នៅ​ក្នុង​ឆ្នាំ​២០១៧ ​គឺ​ចំនួន​ទារក​ដែល​ត្រូវ​បាន​ធ្វើឲ្យ​ស្លាប់​ដោយ​ ឪពុក​ឬ​ម្តាយ​របស់​ពួក​គេ។

លោក​បាន​ថ្លែង​ថា៖ «ការ​ស្លាប់​របស់​ក្មេងៗ​ទាំង​នោះ ​គឺជា​សោក​នាដ​កម្ម​មួយ​ប៉ុន្តែ​នៅ​ពេល​ដែល [ជន​ល្មើស]​គឺជា​សមា​ជិក​គ្រួសារ ​នោះ​គឺ​វា​កាន់​តែ​អា​ក្រក់»ទៀត​។

លោក McCabe បាន​ចាត់​ទុក​ជោគ​ជ័យ​ឆ្នាំ​ ២០១៧​ រួម​ទាំង​អត្រា​នៃ​ការ​ចាប់​ខ្លួន​ចំនួន​ ៨៣​ ភាគ​រយ​ថា​ ជា​ការ​ងារ​ដ៏​លំ​បាក​របស់​ប៉ូលិស​ដោយ​លោក​បាន​បន្ថែម​ថា​​ពល​រដ្ឋ​កាន់​តែ​មាន​ឆន្ទៈ​ច្រើន​ក្នុង​ការ​រាយ​ការណ៍​ពីបទ​ល្មើស​ទាំង​នោះ​ជា​ជាង​ការ​ទទួល​យក​សំ​ណង​។

លោក​រស់​ ជីវី​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាត់​ដំបង​បាន​ថ្លែង​ថា​មាន​កត្តា​មួយ​គឺ​ឪពុក​ម្តាយ​ធ្វើ​ចំ​ណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ថៃ​ដែល​អាច​ធ្វើ​ឱ្យ​កុមារ​ងាយ​រង​ការ​រំលោភ​បំពាន​។

លោក​បាន​ថ្លែង​ថា៖​«យើង​ធ្វើ​ការ​អប់រំ​ដល់​សា​ធារ​ណ​ជន​កុំឱ្យ​ក្មេង​ស្រី​ទៅ​ឃ្វាល​គោ​ឬ​ទុក​ពួក​គេ​​ចោល​តែ​ម្នាក់​ឯង​ពី​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ជន​ល្មើស​មាន​ឱកាស​ប្រ​ព្រឹត្ត​បទ​ល្មើស​ដោយ​ងាយ​ស្រួល»​។

លោក​ McCabe​ ក៏​បាន​ថ្លែង​អំណ​រគុណ​ដល់​បុគ្គលិក​មន្ទី​រពេទ្យ​គន្ធបុប្ផា​ផង​ដែរ​ដែល​បាន​ខិតខំ​ព្យា​បាល​កុមារ​ដែល​មាន​របួស​ធ្ងន់​៕ ​NS រាយការណ៍បន្ថែមដោយ Erin Handley

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ