ភ្នំពេញៈ ខណៈ​តុលា​ការ​កំពូល​កំពុង​បើក​សវ​នាកា​រលើ​សំណុំ​រឿងរ​បស់​ខ្លួន ​នៅ​ថ្ងៃ​​ទី​​ ១០ ​មករា ​​នេះ​បុរស​អូស្រ្តាលី​​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ដ្រូន​បាន​ទទូច​សុំនៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​តុលា​ការ​ថ្នាក់​ក្រោម​បដិ​សេធ​សំណើ​របស់​ខ្លួន​​ជា​បន្តប​ន្ទាប់​។

សវនា​ការ​ដែល​មាន​ចៅ​ក្រម​ ៥ ​រូប​ ដោយ​មាន​លោក​ចៅ​ក្រម ​ស៊ឹង​ បញ្ញា​វុឌ្ឍ​ ជា​ប្រធា​ន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នោះ​ លោក ​Jame​ Staniforth ​Ricketson ​អាយុ ​៦​៨ ​ឆ្នាំ​ប្រាប់​តុលា​ការ​ថា​គាត់​ប្តឹង​សា​រទុក្ខ​នេះ ​គឺ​ដើម្បី​ស្នើ​សុំ​នៅ​​ក្រៅ​ឃុំ​ហើយ​​ លោក​យល់​ថា ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​នៅ​តែ​ឃុំ​ខ្លួន​គាត់​ ៦​ ខែ ​ហើយ​​ហើយ​ថែម ​៦​ ខែ​ទៀត​។​

លោក​បានប្រាប់​ចៅក្រម​ថា​​អ្វី​ដែល ​លោក​​សំអាង​ជាថ្នូរ​ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ​នោះ​ គឺ​ឧបករណ៍​ថត​ភាព​យន្ត​ដែល​នគរបាល​រឹប​អួស​ពី​គាត់​មាន​តម្លៃ​ស្មើ​ ៥​ ម៉ឺន​ដុល្លារ​រួម​នឹង​កូន​ធម៌​របស់​គាត់​ម្នាក់​ផង​ នៅ​ប្រ​ទេស​កម្ពុជា​។

លោក​ Jame​ Staniforth ​Ricketsonត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«​ប្រមូល​ផ្តុំ​ព័ត៌មាន​ធ្វើឲ្យ​អន្តរា​យ​ដល់​ការ​ការពារ​ជាតិ​» ​តាម​មាត្រា​ ៤៤៦ ​។ មាត្រា​នេះ​ប្រសិន​បើ​តុលា​ការ​រក​ឃើញ​កំហុស​ជន​ត្រូវ​ចោទ​នឹង​ត្រូវ​ជាប់ ​ពន្ធនា​គារ​ចន្លោះ​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​។

គួរ​រំឭក​ថា​លោក ​JAM​ES S​TANIF​ORTH​ RIC​KE​TSON ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាលពី​​ថ្ងៃ​ទី​ ៣ ​ខែ​មិថុនា​ឆ្នាំ ​២០១៧ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បង្ហោះ​យន្ត​ហោះ Drone ថត​រូបភាព​នៅ​រាជ​ធានី​ភ្នំពេញ​៕