Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​ផ្តល់​ជំនួយ​នៅ​តែ​ផ្តល់​ជំនួយ​ទោះ​បី​ជា​ពុក​រលួយ

លោក​ អៀ សុផល ថ្លែង​នៅ​ពេល​ធ្វើ​បទសម្ភាស។
លោក​ អៀ សុផល ថ្លែង​នៅ​ពេល​ធ្វើ​បទសម្ភាស។ រូបថត គាំ​ ចាន់​រស្មី​

ប្រទេស​ផ្តល់​ជំនួយ​នៅ​តែ​ផ្តល់​ជំនួយ​ទោះ​បី​ជា​ពុក​រលួយ

លោក អៀ សុផល អ្នកវិភាគ​សេដ្ឋ​កិច្ច​នយោបាយ​ បាន​ផ្តល់​បទសម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍ លោក​គាំ ចាន់​រស្មី​ និង David Boyle ដោយ​ផ្តោត​ទៅ​លើ​ប្រ​ទេស​ជា​ម្ចាស់​ជំនួយ​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ទោះ​​បីជា​មាន​ការ​លើក​ឡើង​ពី​អំពើពុក​រលួយ​យ៉ាង​ណា​ក៏​ដោយ ​មាន​ខ្លឹម​សារ​ដូច​តទៅ៖

ម្ចាស់​ជំនួយ​នៅ​តែ​បន្ត​ផ្តល់​ប្រាក់​ដល់​រដ្ឋាភិបាល​កម្ពុជា​បើ​ទោះ​បី​ជា​មាន​ករណី​ម្តង​ហើយ​ម្តង​ទៀត​ពី​ការ​កិប​កេង​លុយ​។​ តើ​នរណា​ត្រូវ​ការ​នរណា​នៅ​ទីនេះ​? រដ្ឋាភិបាល​ឬ​ម្ចាស់​ជំនួយ​របស់​ប្រទេស​កម្ពុជា​?

ខ្ញុំ​គិត​ថា​ តាម​ពិត​វា​ប្រហែល​ជា​ការ​សហការ​គ្នា​ត្រូវ​ទេ​? ​ពួក​គេ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​វិធីណា​មួយ ដោយ​សារ​តែ​ប្រព័ន្ធ​ការងារ​ផ្តល់​ជំនួយ​ វា​ដូច​ជា​មិន​អាច​ធ្វើ​តែ​ម្ខាង​បាន​នោះ​ទេ​។ ​ដូច្នេះ​ប្រសិន​បើ​អ្នក​ទទួល ​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​មួយ​រីក​ចម្រើន​ដោយ​មិន​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​ នោះ​អ្នក​បាន​បង្កើត​ការងារ​មួយ​ដោយ​ខ្លួន​ឯង​សម្រាប់​ប្រទេស​អ្នក​ ប៉ុន្តែ​ប្រសិ​ន​បើអ្នក​នៅ​តែ​យក​ជំនួយ​ ពី​បរទេស​ដដែល​នោះ ​ដូច្នេះ​អ្នក​អាច​បន្ត​រស់នៅ​តាម​បែប​ឡូយ​ឆាយ​ និង​ម្ហូប​ដ៏​ល្អ​ដែល​មាន​នៅ​ភ្នំពេញ​ ហើយ​ជា​មួយគ្នា​នេះ​ដែរ​​អ្នក​ធំ​ក៏​នៅ​តែ​អាច​ជិះ​រថយន្ត​ទំនើប​របស់​ពួក​គេ​ដូច​ជា ​Bentleighs ​ឬ ​Rolls Royce​ របស់​ពួក​គេ​ដដែល។​ ដូច្នេះ​ខ្ញុំ​គិត​ថា​អ្នក​រាល់​គ្នា​ឈ្នះ​ លើក​លែង​តែ​ប្រជា​ពលរដ្ឋ​ តូចតាច​ដែល​មិន​បាន​ផល​ប្រយោជន៍​ពី​ជំនួយ​នោះ ជា​អ្នក​មិន​សប្បាយ​ចិត្ត​ ដែល​ពួក​គាត់​ទំាង​នោះ​គួរ​តែ​ឬ​ត្រូវ​តែ​ទទួល​បាន​។

អ្នក​បាន​និយាយ​អំពី​«ការ​បដិសេធ​ផ្តល់​ជំនួយ» ថា​តើ​ពេល​ណា​ជា​រយៈ​ពេល​សមរម្យ​សម្រាប់​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​វិវឌ្ឍ​ទៅ​ជា​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​ស្ថិរភាព​បាន? ​

លោក (Gordon Brown) ​បាន​និយាយ​ថា ​នៅ​ពេល​ដំបូងៗ​វា​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ការ​រយៈ​ពេល​រាប់​រយ​ឆ្នាំ​ ដែល​ជា​ពេល​ពិបាក​បំផុត​ មិន​អ៊ីចឹង​? ដូច្នេះ​ប្រសិន​បើ​អ្នក​គិត​ អំពីរ​យៈ​ពេល​ដែល​នាំ​ឲ្យ​អឺរ៉ុប​មាន​អ្វី​ដូច​ដែល​គេ​មាន​នា​បច្ចុប្បន្ន​នេះ​ នោះ​វា​ជា​សន្ធិ​សញ្ញា​នៃ​ (West​ phalia) ឆ្នាំ១៦​៤៨​ នោះ​ហើយ​វា​ជា​ពេល​ដែល​អឺរ៉ុប​បាន​ក្លាយ​ជា​តំបន់​អឺរ៉ុប​ដែល​អាច​​ប្រទេស​ចូល​រួមមាន​តិច​ ឬ​ច្រើន ដោយ​សារ​បញ្ហា​ព្រំដែន​ត្រូវ​បាន​ដោះ​ស្រា​យ​ ប្រជា​ជាតិ​ត្រូវ​បាន​ បង្កើត​ឡើង​។ ប្រសិន​បើ​យើង​គិត​អំពី​ថា​ តើ​នៅ​ពេល​ដែល​ទ្វីប​អឺរ៉ុប​អាច​ក្លាយ​មក​ដល់​សព្វ​ថ្ងៃ​នេះ​? តើ​​ពួក​គេ​ត្រូវ​ការ​ចំណាយ​ពេល​ប៉ុន្មាន​រយ​ឆ្នាំ?​ នៅ​ពេល​ដែល​យើង​រំពឹង​ថា ជា​ការ​ដែល​ល្អ​ធ្វើ​ឲ្យ​​ទី្វប​ អាហ្វ្រិក​ដូច​ជា​អឺរ៉ុប​ ក្នុង​ន័យ​​ជា​ប្រជាជាតិ​របៀប​ដែ​ល​​ព្រំ​ដែន​​យក​ទៅ​ប្រើប្រាស់​ ។ល។​ វា​មិន​​សម​ ហើយ​ដូច​គ្នា​ទៅ​នឹង​ប្រទេស​កម្ពុជា​ដែល​ខ្ញុំតែង​ចោទ​ឡើង​ ដោយ​សារវា​ ពិត​ណាស់​ត្រូវ​ការ​ចំណាយ​ពេល​វេលា ​ហើយ​​ខ្ញុំ​មិន​អាច​និយាយ​រហូត​ទៅ​ដល់​រាប់​រយ​ឆ្នាំនោះ​ទេ​ ប៉ុន្តែ​វា​អាច​ចំណាយ​ពេល​ពី​៣​ទៅ​៥​ឆ្នាំ​ឬ​ក៏​១០​ឆ្នាំ ​ក៏​ថា​បាន​ក្នុង​ការ​រៀប​ចំ​គម្រោង​ វា​ប្រហែល​ជា ​អាច​២​ទសវត្សរ៍​ទៀត​ ហើយ​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​តស៊ូ​ផង​ដែរ​ ជា​ការ​ពិត​វាមិន​ប្រាក​ដថា​ ពិត​ជា​ឯក​រាជ្យ​នោះ​ទេ​ តែ​យ៉ាង​ណា​មិញ​វាគ្រាន់​បើជាង​ចំា​ជំនួយ​បរទេស​ ឬម្ចាស់​ជំនួយ​ផ្សេង​ទៀត​ដែល​ខ្ញុំ​គិត​ថា​ ទាំង​ម្ចាស់​ជំនួយ​និង​ទស្សន​វិស័យ​អ្នក​ ទទួល​ ថា​ យើង​​បោះ​បង់​គំនិត​នៃ​ការ​កសាង​សមត្ថភាព​មួយ​ចំនួន​។ ហើយ​សំខាន់​យើង​[ម្ចាស់​ជំនួយ]​ នឹង​គ្រាន់​តែ​ជា​ការ​ធ្វើ​ការងារ​នេះ​ជំនួស​អ្នក​ [ទទួល​ជំនួយ] ខណៈ​ពេល​ដែល​អ្នក​ទទួល​បាន​ថវិកា​ ហើយ​យើង​នឹង​ធ្វើ ​ហាក់​ដូច​ជា​អ្នក​ [ទទួល​ជំនួយ]​ កំពុង​តែ​ធ្វើ​ការ​ងារ​នេះ ​ប៉ុន្តែ​ការ​ពិត​អ្នក​ដែល​ធ្វើ​ការ​នេះ​គឺ​ជា​ទីប្រឹក្សា​សោះ ។ ​

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​មាន​របៀប​វារៈ​ពិត​ប្រាកដ​ក្នុង​ការ​ធ្វើកំ​ណែ​ទម្រង់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ​វា​យ៉ា​ណា​ តើ​វា​អាច​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បក្ខ​ពួក​និយម​ដ៏​ស៊ី​ជម្រៅ​បាន​ដែរ​ឬទេ​?​

អ្វីៗ​ទំាង​អស់​គឺ​ធ្វើ​ឡើង​តាម​រយៈ​ទស្សនៈ​បក្ខពួក​និយម​ រាល់​រដ្ឋ​មន្ត្រី​គឺ​ជា​គ្រួសារ​និយម​ ហើយ​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ចាក​ឲ្យ​ឆ្ងាយ​ពី​រឿង​នេះ​។​ ខ្ញុំ​គិត​ថា ​ការ​ធ្វើ​ការ​បែប​បក្ខពួក​និយម​ វា​ពិត​ជា​ជ្រួត​​ជ្រាប​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ​ហើយ​នៅ​ពេល​ដែល​អ្នក​ដឹង​ និង​ឃើញ​របៀប​ការ​ងារ​បែប​នេះ​ជា​ច្រើន​ ទសវត្សរ៍​ទៅ​ហើយ តើ​អ្នក​អាច​នឹង​និយាយ​ម្តេច​កើត​ទៅ​។ អ៊ីចឹង​នៅ​ពេល​ដែល​អ្នក​បាន​គ្រប់​គ្រង​ក្រសួង​ ណា​មួយ​ តើ​អ្នក​នឹង​មិន​ប្រើប្រាស់​ក្រសួង​ដើម្បី​រក​លុយ​សម្រាប់​គ្រួសារ​អ្នក​ទេឬ?​ ខ្ញុំ​គិត​ថា ​វា​ត្រូវ​ការ​វិធី​គិត​ថ្មី ​ដែល​ខ្ញុំ​មិន​ជឿ​ថា​ បក្ស​ប្រឆំាង​នឹង​គិត​ដល់​ចំណុច​នេះ​នោះ​ទេ​។ វា​មាន​ភាព​ជាក់​ស្តែង​ជា​ច្រើន​ដែល​ថា​ មនុស្ស​យើង​បាន​ស៊ាំ​នឹង​ទម្លាប់​បែប​នេះ​ដែល​នឹង​មិន​អាច​ជួយ​មាន​ប្រសិទ្ធភាព​បាន​នោះ​ទេ។

សូម​លោក​អធិប្បាយ​ឲ្យ​លម្អិត​ជាង​នេះ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ទៅ​លើ​ឥរិយាបថ​ការងារ​ឥត​ប្រសិទ្ធភាព​នេះ​?

ប្រាកដ​ណាស់​ យើង​ដឹង​ថា ​ថវិកា​នឹង​អាច​គ្រប់​គ្រង​រាល់​វិធី​ ដែល​បង្ហាញ​ថា ​វា​គឺ​កំពុង​តែ​ជះ​ឥទ្ធិពល​ លើ​បណ្តា​ប្រទេស​ជា​ច្រើន​ជាង​កម្ពុជា​ទៅ​ទៀត​ ហើយ​វា​មិន​បាន​ដាក់​បញ្ចូល​ក្នុង​គណនី​នោះ​ទេ​។​ ដូច្នេះ​លុយ​ដែល​បាន​ពី​អ្នក​គាំទ្រ​នៃ​គណបក្ស​ គួរ​តែ​ត្រូវ​ចំណាយ​ឲ្យ​មាន​តម្លា​ភាព ​និង​ចាំបាច់​ត្រូវ​មាន​គណនេយ្យភាព​។ បើ​សិន​ជា​មេ​ដឹក​នំា​បើក​ឡាន​ Mercedes​ សួរ​ថា​តើ​លុយ​នោះ​បាន​មក​ពី​ណា​? ​បើ​សិន​ពួក​គេ​បាន​រៃ​អង្គាស​ប្រាក់​ពី​អ្នក​គំាទ្រ​ឯនាយ​សមុទ្រ​នោះ ​សំណួរ​គឺ​ត្រូវ​តែ​មាន​ចម្លើយ។​ ខ្ញុំ​មិន​ចំបាច់​បញ្ចេញ​ឈ្មោះ​ឲ្យ​ចំ​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ភ័ស្តុតាង​ដ៏​ច្បាស់​នៅ ​នឹង​មុខ​ ដោយ​នៅ​ទីនេះ​យើង​ឃើញ​មនុស្ស​មួយ​ចំនួន​បើក​រថយន្ត​ថ្មីៗ​ ហើយ​វា​ខុស​ពីការ​ដែល​យើង​ចង់​បាន​ទៅ​ហើយ​។​ ខ្ញុំ​គិត​ថា​ វា​បាន​ផ្ញើ​សា​រខុស​ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​ទៅ​ចុះ​ឡើង​​ហើយ​និយាយ​ថា​ ខ្ញុំ​ឲ្យ​អ្នក​ឯង​១ម៉ឺន​ដុល្លារ​ក្នុង​តួនាទី​នេះ ​ហើយ​ ពួក​គេមិន​ទាន់​ក្លាយ​ជា​មន្រី្ត ​រាជ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ឡើយ​ ហើយ​ហេតុ​អ្វី​ពួក​គេ​អាច​​និយាយ​ រឿង​បែប​នេះ​បាន​?

នៅ​ក្នុង​សៀវ​ភៅ​របស់​លោក​បាន​សេរសេរ​ថា ​(​អ្នក​មាន​ចិត្ត​បុណ្យ)​ ដែល​ហាក់​សំដៅ​ថា​ ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ ​អាច​នឹង​ដល់​ពេល​បញ្ចប់​ការ​ពឹង​ផ្អែក​លើជំ​នួយ​បរទេស​ហើយ តើ​លោក​អាច​ផ្តល់​ហេតុ​ផល​សមរម្យ​បាន​ទេ​?​

ខ្ញុំ​គិត​ថា វា​ជាក់​ស្តែង​ណាស់​ដែល​ជម្លោះ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ការ​យក​ឈ្នះ​នូវ​អំពើ​ល្អ ​ហើយ​វា​ជារឿង​អាក្រក់​ណាស់​។ ​នៅ​ពេល​ដែល​អ្នក​ជឿ​ថា​ អ្នក​មិន​អាច​ជួយ​អ្វី​បាន​ដោយ​សារ​តែ​មិន​ឆ្លង​កាត់​ដៃ​មនុស្ស ដែល​លួច​ប្រាក់​នោះ ​បន្ទាប់​មក​អ្នក​ត្រូវ​តែ​សម្រេច​ចិត្ត​នៅ​ត្រង់​លើ​ចំណុច​ដែល​ថា ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​វា​ឬ​មិន​គួរ ហើយ​ជា​ធម្មតា​ក្នុង​ប្រទេស​កម្ពុជា​អ្នក​ធំ​គេ​នៅ​តែ​ធ្វើ ​ហើយ​គេ​បាន​យក​ដៃ​ខ្ទប់​ច្រមុះ​ពួក​យើង​មិន​ឲ្យ​ធ្វើ​អី្វទៀត​ផង ប៉ុន្តែ​ខ្ញុំ​នឹង​ប្រកែក ​ហើយ​ថា​ វាជា​សារ​ដ៏​ល្អ​ដែល​អាច​កើ​ត​ឡើង​ បាន​ ដូច​ជា​នៅពេល​ដែល​ប្រទេស​យើង​ធ្លាក់​ទៅ​ស្ថានការណ៍ កាល​ពី​ឆ្នាំ​១៩៩៧​ ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ក្បែរ​អតីត​រដ្ឋ​សភា​ក្នុង​ឆ្នាំ​១៩៩៧​ដដែល​និង​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ​១៩៩៧​។ ​ជំនួយ​បរទេស​ ត្រូវ​បាន​កាត់​ផ្តាច់​ពី​រដ្ឋាភិបាល​ដែល​ភ្លាម​នោះ ​ត្រូវ​រក​វិធី​ដើម្បី​រស់​ដោយ​ខ្លួន​ឯង​ដោយ​ពុំ​មាន​ជំនួយ​ពី​បរទេស​ ហើយ​ការ​កែ​ទម្រង់​បែប​នោះ​ហើយ​ទើប​លទ្ធផល​ទទួល​បាន​បែប​ហ្នឹង​។​ ខ្ញុំ​ចង់​មាន​ន័យ​ថា​ប្រជាជន​ទៅ​វិញ​ទេ​ ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់​ពី​អំពើ​នោះ ​ដោយ​ការ​យក​ពន្ធ​អាករ​បន្ថែម​លើ​តម្លៃ​ពន្ធ​ធម្មតា ដោយ​សារ​តែ​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧ ហើយ​លទ្ធ​ផល​ចុង​ក្រោយ​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណូល​ដ៏​ច្រើន​។

តើ​អ្វី​ខ្លះ​គឺ​ជា​បញ្ហា​ដែល​លេច​ចេញ​ នៅ​រាល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​តែង​ជួប​ប្រទះ​បញ្ហា​ដូចៗ គ្នា​ដូច​នេះ​? ​

ខ្ញុំ​គិត​ថា ​រឿង​នេះ​វា​ត្រូវ​ការ ​ការ​បញ្ចូល​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដើម្បី​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​បញ្ហា​ហើយ​ជន​បរទេស ​ដែល​គេ​មក​ពី​ខាង​ក្រៅ​ប្រទេស​បាន​និយាយ​ថា​ ខ្ញុំ​មាន​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​អ្នក​ឯង​បាន​ហើយ​ តើ​វា​មាន​ន័យ​ដូច​ម្តេច​ទៅ​?​ ដែល​បរទេស​ដែល​ទើប​តែ​នឹង​មក​ស្រុក​ខ្មែរ​ ទើប​តែ​២-៣​អាទិត្យ​ឬ​២-៣​ខែ ​ឬ​ក៏​អាច​១-២​ឆ្នាំ គឺ​គេ​មិន​អាច​ដឹង​ថា​ ប្រជាជន​ខ្មែរ​រស់នៅ​ ឬ​មាន​បទពិសោធ​បែប​ណា​នោះ​ទេ​។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ ដំបូង​ត្រូវ​ស្តាប់​នូវ​ការ​យល់​ដឹង​ពី​ប្រជាជន​ខ្មែរ​សិន​ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ហើយ​នេះ​ជារឿង​ដ៏​សំខាន់​មួយ។ វា​មាន​ន័យ​ថា ​ការ​ទទួល​ស្គាល់​ការពិត​ ដែល​ថា ពេល​ខ្លះ ​ចេតនា​ល្អ វា​នឹង​អាច​ឈ្នះ​ទៅ​លើ​ភាព​មហន្តរាយ​ ហើយ​វា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​វា​នឹង​កុំ​ឈប់​ ចេត​នា​ទំាង​នោះ​។ ​ជា​រឿយ​ៗ​យើង​តែង​និយាយ​ថា ធ្វើ​អ្វី​មួយ​ឲ្យ​ផ្សេង​ពី​នេះ​ ដោយ​គ្រាន់​តែ​ឲ្យ​វា​ផ្សេង​ពី​នេះ​ទៅ​ ប៉ុន្តែ​ពេល​ខ្លះធ្វើ​អ្វី​ឲ្យ​ផ្សេង​ពី​នេះ​ វា​មាន​ន័យ​ថា អាច​នឹង​អាក្រក់​លើស​ដើម​។

តើ​មាន​វិធី​អ្វីខ្លះ​ដែល​ម្ចាស់​ជំនួយ​អាច​កែប្រែ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដែល​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​នេះ​?

ខ្ញុំ​គិត​ថា វា​អាច​នឹង​មាន​ពន្លឺ​ល្អ​ត្រូវ​ទេ​? ឧទាហរណ៍​ដូចជា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ គឺ​ជា​ស្ថាប័ន​ដែល​បាន​កសាង​ភាព​ជឿ​ចិត្ត​បាន​ប៉ុន្មាន​ឆ្នាំ​កន្លង​នេះ​។​ វា​បាន​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​រវាង​កម្មករ​និង​ថៅ​កែ​រោង​ចក្រ​។ នៅ​ចំណុច​នេះ​នៅ​ពេល​ដែល​វា​បាន​បង្កើត​ឡើង​គឺ​វា​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​អាច​មាន​សិទ្ធិ​ក្នុង​ការ​ដោះស្រាយ​បាន​យ៉ាង​ឯក​រាជ្យ​ ប៉ុន្តែ​ពួក​​គេ​ នៅ​ក្រោម​សម្ពាធ​ដូច​ជា​ ការ​សម្រេច​ចិត្ត​របស់​ពួក​គេ គឺ​មិន​តម្រូវ​ឲ្យ​ត្រូវ​តែ​ធ្វើ​នោះ​ទេ ឬ​ថា​ពួក​គេ​ឯករាជ្យ ប៉ុន្តែ​ ពួក​គេ​ធ្វើ​អំណាច​ពួក​គេមាន​ឥទ្ធិពល​នោះ​ទេ​។ ​សូម​អរគុណ​ហើយ​ដែល​ការ​សម្រេច​ចិត្ត​ពួក​គេ​ធ្វើ​ឡើង​ក្នុង​ដែន​កំណត់​នៃ​អំណាច​ ប៉ុន្តែ​លទ្ធផល​គឺល្អ ​ដូច្នេះ​យ៉ាង​ណា​មិញ​ ពួក​គេ​អាច​ដោះស្រាយ​បញ្ហា​ ដោយ​ពុំ​មាន​សម្ពាធ​ផ្ទៃ​ក្នុង​របស់​ពួក​គេ។

តើ​អ្នក​គិត​ថា​អ្វី​ការ​ព្រម​ព្រៀង​ នៅ​ពេល​ដែល​ភាព​ជាប់​គំាង​រវាង​បក្ស​ប្រឆាំង​និង​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​?

វា​មាន​ការ​រំពឹង​ទុក​ថា ដូច​ជា​របាំ​របស់​ជនជាតិ​ជប៉ុន​មួយ​ប្រភេទ​ដែល​ក្បាច់​រំាគឺ​រំាបាន​យ៉ាង​ល្អ គឺ​របំា​ដែល​មាន​ឈ្មោះ​ថា​ កាបូគី ​ ដែល​ពួក​(មន្រី្ត​ខ្មែរ)​ គេ​អាច​ធ្វើវា​បាន​ជាយូរ​មក​ហើយ​ ហើយ​ជា​ការ​ពិត​ ពួក​គេ​អាច​ធ្វើ​វា​ឡើង​បាន​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ បង្ហាញ​ដោយ​ត្រឹម​ត្រូវ​ការ​ពិត​តាម​រយៈ​របាយការណ៍​រាល់​កិច្ច​ចរចា ឬ​ក៏​ទូរទស្សន៍​ជាដើម​។ វា​មិន​បាន​ដូច​អ្វី​ដែល​ពួក​គេ​ លើក​ឡើង​ក្នុង​ទិដ្ឋភាព​ក្នុង​កិច្ច​ព្រមព្រៀង​គ្នា​នោះ​ទេ ហើយ​វា​បណ្តាល​ទៅ​វា​មាន​អំពើ​ហិង្សា ​និង​ការ​ចាប់​ខ្លួន​ និង​រឿង​ផ្សេង​ៗ​ទៀត​នោះ ​អ្នក​គំាទ្រ​បក្ស​ប្រឆំាង​និង​សូម្បី​តែ​បក្ស​កាន់​អំណាច​ត្រូវ​តែ​យល់​អំពី​ ថា​នឹង​អាច​ឡើង​ដល់​កម្រិត​នោះ​ ហើយ​សម្រាប់​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ ថា ​គេ​នឹង​ទៅ​ឲ្យ​កាន់​តែ​ឆ្ងាយ​ តាម​តែ​ដែល​អាច​ធ្វើ​បាន​ ហើយ​ឥឡូវ​នេះ ​ពួក​គេ​ត្រូវ​តែ​សម្រប​សម្រួ​ល​ ហើយ​​ថា យើង​សុំ​ទោស​ដែល​យើង​មិន​បាន​ទៅ​ដល់​កន្លែង​ដែល​យើង​ចង់​ទៅ ដែល​យើង​ធ្លាប់​សង្ឃឹម​ទុក​រហូត​១០០​ភាគ​រយ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​​យើង​បាន​លទ្ធផល​តិច​តួច​ដែរ យើង​ឃើញ​មាន​អ្នក​គំាទ្រ​ជា​ច្រើន​បញ្ចេញ​មតិ​​ពួក​គេ​តាម​រយៈ ​បណ្ដាញ​អ៊ីនធឺណិត ហើយ​ដោយ​ចោទ​ថា​ បក្ស​ប្រឆំាង​មាន​ការ​ក្បត់ នឹង​ពាក្យ​សម្តី​ផ្សេងៗ​ជា​ដើម​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ចំណុច​នេះ​នឹង​មាន​ការ​យោគ​យល់​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បក្ស​ប្រឆំាង​បែរ​ជា​ប្រើ​ពាក្យ​ថា ពួក​យើង​ប្រឹង​ប្រែង​ ពួក​យើង​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ រហូត​បាន មក​ដល់​ចំណុច​នេះ។​

តើ​អ្នក​គិត​ថា ​គណ​បក្ស​ប្រឆំាង​គិត​ត្រូវ​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង?

យើង​នឹង​ត្រូវ​តែរង់​ចំា​មើល​ នូវ​អ្វី​ដែល​កើត​ឡើង​នៃ​ខែ​បន្ទាប់​និង​ប៉ុន្មាន​ឆ្នាំ​ទៀត​ នៅ​ពេល​ដែល​គណ​បក្ស​ប្រឆាំង​ចូល​ក្នុង​រដ្ឋសភា​នឹងសួរ​នូវ​សំ​ណួរ​​ដ៏​លំបាក​ៗ ​នេះ គឺជា​ឥរិយាបថ​ដែល​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​ទាម​ទារ​ហើយ​សង្ឃឹម​ថា ​បក្ស​ប្រ​ឆំាង​នឹង​បង្កើន​​នូវ​សម្ពាធ ទៅ​ដល់​ថ្នាក់​ក្រោម​​នៃ​គណ​បក្ស​កាន់​អំ​ណាច​ដើម្បី​ទទួល​បាន​ចម្លើយ​ទៅ​កាន់​ពួកគេ​ នូវ​ការ​ទទួល​ខុស​ត្រូវ​មួយ​៕​

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ