Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ភាគី​ពាក់ព័ន្ធ​ពេញ​ចិត្ត​ចំពោះ​ការ​រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ពី​សត្វ

Content image - Phnom Penh Post
ពិធី​ជួបជុំ​នៃ​មន្ត្រី​តាមដាន​សុខភាព Lacanet ពី​ម្សិលមិញ​។ ហ្វេសប៊ុក

ភាគី​ពាក់ព័ន្ធ​ពេញ​ចិត្ត​ចំពោះ​ការ​រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ពី​សត្វ

ភ្នំពេញៈ ខណៈ​គម្រោង​របស់​អង្គការ​តាមដាន​សុខភាព Lacanet ឧបត្ថម្ភ​ថវិកា​ដោយ​សហភាព​អឺរ៉ុប​បាន​ជួប​គ្នា​ចុង​ក្រោយ​កាលពី​ម្សិលមិញ​ភាគី​ពាក់ព័ន្ធ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​វិធីសាស្ត្រ​រួម​គ្នា​របស់​បណ្តាញ​មន្ទីរពិសោធន៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ពី​សត្វ​នៅ​ពេល​ដែល​អ្នក​ខ្លះ​ទៀត​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​ឯករាជភាព​របស់​វិស័យ​នេះ​នាពេល​អនាគត​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ សហភាព​អឺរ៉ុប​បាន​គាំទ្រ​ដល់​កម្មវិធី​ «​សុខភាព​មួយ​» ​តាមរយៈ​អង្គការ​តាមដាន​សុខភាព LACANET និង​អង្គការ​បណ្តាញ​មន្ទីរពិសោធន៍​​ដោយ​គម្រោង​មួយ​នេះ​មាន​រយៈពេល​ ៤ ​ឆ្នាំ​ និង​បាន​អនុវត្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម អភិរក្ស​សត្វ​ព្រៃ​។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក George Edgar បាន​បើក​កិច្ចដំណើរការ​នីតិវិធី​នេះ​ដោយ​បាន​លើក​សរសើរ​ដល់​ទស្សនវិជ្ជា​របស់​គម្រោង​តាមដាន​សុខភាព​ Lacanet ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ជំងឺ​ឆ្លង​តាមរយៈ​ការ​ជ្រើស​យក​វិធីសាស្ត្រ​រួម​មួយ​ដើម្បី​សុខភាព​មនុស្ស សត្វ​និង​បរិស្ថាន​។ ​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​​ដោយ​ការ​ផ្តល់​ថវិកា​រយៈពេល​ ៤ ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​សម្រាប់​គម្រោង​ដែល​រួម​បញ្ចូល​ទាំង​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ​នោះ​នឹង​អស់​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​ហើយ​។

ខណៈ​ពេល​ដែល​ដំណើរការ​ភាគច្រើន​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​​នេះ​រួម​បញ្ចូល​ទាំង​ការ​កសាង​ទំនាក់​ទំនង​ និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​គឺ​ដើម្បី​អនុញ្ញាត​ឱ្យ​ការងារ​នេះ​នៅ​បន្ត​ដោយ​ឯករាជ្យ​ និង​មាន​ការ​យល់​ច្បាស់​អំពី​របៀប​ដែល​បណ្តាញ​នេះ​នឹង​ដំណើរការ​នៅ​អនាគត​។

លោក Paul Horwood នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ថ្លែង​ថា​តំបន់​អាស៊ីអាគ្នេយ៍​គឺជា «​ចំណុច​ក្តៅ​មួយ​នៃ​ជំងឺ​ឆ្លង​»​។

លោក Horwood បាន​ថ្លែង​ថា​គម្រោង Lacanet ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ស្ទាបស្ទង់​ និង​បណ្តុះបណ្តាល​សមាជិក​របស់​សហគមន៍​បរិស្ថាន​ដើម្បី​ប្រមូល​ និង​កត់ត្រា​ទិន្នន័យ​ពី​ចំណុច​ប្រសព្វ​រវាង​សុខភាព​សត្វ និង​មនុស្ស​។

ឧទាហរណ៍​គម្រោង​មួយ​នៃ​គម្រោង​របស់ Lacanet បាន​បង្ហាញ​អំពី​ទំនាក់ទំនង​រវាង​ការ​​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​ប៉ះពាល់​ជំងឺ​ឆ្លង​ពី​សត្វ​ជា​ប្រភេទ​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​។

សម្រាប់​ការសិក្សា​នេះ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​ (WCS) ​បាន​បញ្ជូន​ក្រុម​ការងារ​ទៅ​យក​សំណាក​ឈាម​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ភូមិ​ក្រៅ​ផ្លូវការ​ចំនួន​ពីរ​ក្នុង​តំបន់​ការពារ​កែវសីមា​។

លោក Horwood បាន​ថ្លែង​ថា​៖ «​យើង​បាន​ជ្រើសរើស​ភូមិ​ចំនួន​ពីរ​ជា​កន្លែង​ដែល​យើង​ដឹង​ថា​មាន​ការ​ផ្លាស់ប្តូរ​ដី​យ៉ាង​ឆាប់​រហ័ស​ដែល​កំពុង​កើតឡើង​»​។ ​លោក​បាន​ពន្យល់​ថា​ភូមិ​ក្រៅ​ផ្លូវការ​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​ដើម្បី​កាប់​ឈើ​។

នៅ​ក្នុង​ទីក្រុង​ទាំង​ពីរ​ក្រុម​ការងារ​បាន​រកឃើញ​អត្រា​ខ្ពស់​នៃ​ជំងឺ leptospira, rickettsia typhi, និង​ជំងឺ​ដែល​កើត​នៅ​លើ​សត្វ​។

លោក Horwood បាន​ឲ្យ​ដឹង​ថា​៖ «​ពួកគេ​ចូល​ទៅ​ក្នុង​តំបន់​ដែល​មាន​ព្រៃ​ហើយ​ប្រហែល​ជា​ប៉ះពាល់​ជាមួយ​សត្វ​ដែល​ជា​ទូទៅ​ពួកគេ​មិន​ធ្លាប់​ប៉ះពាល់​ជាមួយ​...​រាប់​ចាប់​ពី​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​​ទីនោះ​អត្រា​ឆ្លង​ពិតជា​មាន​កម្រិត​ខ្ពស់​ណាស់​»​។

គម្រោង Lacanet បាន​ធ្វើការ​ជាមួយ​ដៃគូ​មួយ​ចំនួន​ទៀត​ដូចជា ក្រសួង​បរិស្ថាន រដ្ឋបាល​ព្រៃឈើ អង្គការ WCS និង​អង្គការ​អភិរក្ស​ផ្សេងៗ​ទៀត​។

លោក Mathieu Pruvot មន្ត្រី​មកពី​អង្គការ WCS បាន​ថ្លែង​ថា​ពី​មុន​គម្រោង​នេះ​គ្មាន​ប្រព័ន្ធ​រៀបចំ​ដើម្បី​ប្រមូល​ និង​រាយការណ៍​ពី​ទិន្នន័យ​ពី​ជំងឺ​ឆ្លង​ពី​សត្វ​ (zoonotic) ​ទេ​ហើយ​តួអង្គ​ដែល​ពាក់ព័ន្ធ​មិន​បាន​ដឹង​ និង​បាន​កាត់​ផ្តាច់​»​។

លោក​ Pruvot បាន​ថ្លែង​ថា​វា​ក៏​មាន​ «​ភាព​មិន​ច្បាស់លាស់​» ​ផង​ដែរ​លើ​តួនាទី​របស់​ក្រសួង​ និង​មន្ទីរ​នានា​។

ប៉ុន្តែ​លោក Pruvot ជឿជាក់​ថា​ការ​រីកចម្រើន​គឺ​សម្រេច​បាន​ហើយ​លោក​ថ្លែង​ថា​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ «​ធានា​ថា​បណ្តាញ​នេះ​នៅ​មាន​និរន្តរភាព​»​។

លោក Pruvot បាន​បញ្ជាក់​ថា​បណ្តាញ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គម្រោង Lacanet គឺ​ «​ងាយស្រួល​ផ្ទេរ​ទៅ​ឱ្យ​អ្នក​ដឹកនាំ​រដ្ឋាភិបាល​» ​ប៉ុន្តែ​លោក​បាន​កត់សម្គាល់​ថា​វា ​«​តម្រូវ​ឱ្យ​មាន​ការ​យល់​ដឹង​ពី​បុគ្គលិក​របស់​រដ្ឋាភិបាល​ផង​ដែរ​»​។

នៅ​ក្រៅ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​លោក Horwood បាន​ថ្លែង​ថា​ភាគី​ពាក់ព័ន្ធ​កំពុង​ធ្វើការ​ជាមួយ​ក្រុម​ម្ចាស់​ជំនួយ​ដោយ​ក្រុម​នីមួយៗ​ប្តេជ្ញា​បែងចែក​វិស័យ​នេះ​ដើម្បី​សម្រួល​ចំពោះ​ការ​បាត់បង់​ជំនួយ​របស់​សហភាព​អឺរ៉ុប​។

លោក Horwood មិន​បាន​បញ្ជាក់​ឈ្មោះ​ម្ចាស់​ជំនួយ​ដែល​មាន​សក្តានុពល​នោះ​ទេ​គឺ​រង់ចាំ​ទាល់​តែ​កិច្ចព្រមព្រៀង​ត្រូវ​បាន​បញ្ចប់​សិន ប៉ុន្តែ​បាន​រក្សា​ការ​ផ្តល់​ជំនួយ​សម្រាប់​ពេល​អនាគត​ដែល​មើល​ទៅ​ហាក់​ដូចជា​បាន​បង្ហាញ​សញ្ញា​ជោគជ័យ​»៕ NS

0

Comments

Please, login or register to post a comment