ភ្នំពេញ ប៉ុស្ដិ៍ | ​សកម្មជន​ដីធ្លី​បឹងកក់​ភ្ជាប់ពាក្យ​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង

សកម្មជន​ដីធ្លី​បឹងកក់​ភ្ជាប់ពាក្យ​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង

ព័ត៌មានជាតិ

កាលបរិច្ឆេទផ្សាយ:
២២ ធ្នូ ២០១៤ | ១០:៣៦

អ្នកយកព័ត៌មាន:
ឃុត សុភចរិយា

ប្រធានបទផ្សេងៗ

អ្នកស្រី​យ៉ោម បុប្ជា និង​លោក រៀល ខេមរិន្ទ្រ ភ្ជាប់​ពាក្យ។

ភ្នំពេញៈ សកម្មជន​ដីធ្លី​និង សិទ្ធិមនុស្ស​នៃ​សហគមន៍​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា បាន អះអាង​ពី​ជំហរ​របស់​ខ្លួន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា អ្នកស្រី​នឹង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ចេញ​ដើរ​តវ៉ា ទាមទារ​ដំណោះស្រាយ​ដីធ្លី និង ការ​ដោះលែង​សមាជិក​សហគមន៍​បឹងកក់ និង​សកម្មជន​ដីធ្លី ព្រមទាំង​ព្រះសង្ឃ​ក៏ដូចជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មួយ ចំនួន​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ដោយ​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ ខ្មែរ ដោយ​មិន​រាថយ​ឡើយ​បើ​ទោះបី​មាន​សេចក្ដី​អះអាង​ខាង​លើ​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​សមាជិក​ក្នុង​សហគមន៍​បឹងកក់​មួយ​ចំនួន​កំពុង​តែ​ព្រួយបារម្ភ​ថា អ្នកស្រី​នឹង​បញ្ឈប់​ការ​ចូលរួម តវ៉ា​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​តំណាង និង​សកម្មជន​ស្ត្រី​ដីធ្លី​បឹងកក់​០៧ នាក់ ព្រមទាំង​ព្រះសង្ឃ និង​អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស បន្ទាប់ពី​អ្នកស្រី បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក រៀល ខេមរិន្ទ្រ អ្នក​តំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ក្លាយ​ខ្លួន​ជា​លោក​ជំទាវ​។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com