Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សត្វ​កែះ​មួយ​ក្បាល​ត្រូវ​ចាប់​ប្រគល់​ឲ្យ​សួន​សត្វ​ភ្នំ​តាម៉ៅ

សត្វ​កែះ​មួយ​ក្បាល​ត្រូវ​ចាប់​ប្រគល់​ឲ្យ​សួន​សត្វ​ភ្នំ​តាម៉ៅ

130307_06b
សត្វប្រើសនៅសួនសត្វភ្នំតាម៉ៅ ក្នុងខេត្ត តាកែវ ម៉េង គឹមឡុង

ក្រចេះ: សត្វ​កែះ​ឈ្មោល​មួយ​ក្បាល បាន​រត់​ចូល​ភូមិ​អ្នក​ស្រុក​ ក្នុង​ខេត្ត​ក្រចេះ ​ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​ធ្វើ​ឲ្យ​របួស ​មុន​ពេល​ប្រគល់​ឲ្យ​មន្រ្តី​រដ្ឋបាល​ព្រៃឈើ ដឹក​យក​ទៅ​​សួន​សត្វ​ភ្នំ​តាម៉ៅ​ក្នុង​ខេត្ត​តាកែវ កាល​ពី​ម្សិលមិញ។

លោក ញឹក រតន​ពេជ្រ​ ប្រធាន​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះភ្នំ​តាម៉ៅ​ បាន​​ឲ្យ​ដឹង​​ថា​ សត្វ​កែះ​ឈ្មោល​មួយ​ក្បាល​​នេះ​ បាន​រត់​ចូល​ភូមិ​មួយ​ ក្នុង​ឃុំ​បុស​លាវ​ ស្រុក​ចិត្របុរី​ ហើយពលរដ្ឋ​ជាច្រើន​ បាន​នាំ​គ្នា​ដេញ​ចាប់​ដោ​យ​ស្មាន​ថា​ជា​សត្វ​ពពែ។ លោក​​បញ្ជាក់​ថា៖​«​ពលរដ្ឋ​ព័ទ្ធ​ចាប់​វា​យ៉ាង​យូរ ទំ​រាំចាប់​បាន ​ដែ​លធ្វើ​ឲ្យវា​បាក់​ស្នែង​ខាង​ស្តាំ ​និង​មាន​របួស​លើ​ខ្លួន។ ពេល​ដឹង​ថា ជា​សត្វ​កែះ ​ប្រជាព​លរដ្ឋ​ បាន​នាំ​គ្នា​យក​ទៅ​ប្រគល់​ឲ្យ​ខាង​ព្រៃឈើ​កន្ទួត​ ហើយ​មន្រ្តី​ព្រៃឈើ​បាន​ទាក់ទង​មក​សួន​សត្វ​យើង»។

ខាង​ក្រុម​ការងារ​សួន​សត្វ​បាន​ដឹក​សត្វ​កែះ​នោះ ពី​ខេត្ត​ក្រចេះ មក​ដល់​ភ្នំ​តាម៉ៅ​កាល​ពី​ម្សិលមិញ។ ពេទ្យ​សត្វ​ភ្នំ​តាម៉ៅ កំពុង​ជួយ​ព្យាបាល​ឲ្យ​វា។

បើ តាម​លោក រតន​ពេជ្រ មក​ដល់​ពេល​នេះ ភ្នំ​តាម៉ៅ​មាន​សត្វ​កែះ​ចំនួន ៩ ក្បាល ដោយ​បូក​បញ្ជូល​ទាំង​សត្វ​កែះ ដែល​ទើប​តែ​ចាប់​បាន​នេះ។

គ្មាន អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ ដែល​សត្វ​កែះ​នេះ រត់​ចូល​ភូមិ​របស់​អ្នក​ស្រុក​នោះ​ទេ។ ​ប៉ុន្តែ​លោក​រតនពេជ្រ បាន​សន្និដ្ឋាន​ថា សត្វ​កែះ​មួយ​នេះ ប្រហែល​ជា​វា​ជល់​ចាញ់​សត្វ​កែះ​ណា​មួយ​នៅ​ក្នុង​ព្រៃ ហើយ​វា​បាត់បង់​ទីតាំង មិន​អាច​ទៅ​នៅ​ក្នុង​តំបន់​នោះ​វិញ​ ទើប​រត់​ចូល​ភូមិ​អ្នក​ស្រុក​បែប​នេះ។

កាល​ពីម្សិលមិញ​នេះ​ដែរ​ ក្រុម​ការ​ងារ​ចល័ត​ របស់​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ ​Wildlife Alliance​ បាន​ឆ្មក់​ចូល​ផ្សារ​ស្នួល ក្នុង​ខេត្ត​ក្រចេះ ដោយ​រឹប​អូស​បាន​សាច់​សត្វ​ព្រៃ​ចំនួន ៨១ គីឡូក្រាម និង​ឃាត់​ខ្លួន​អ្នក​លក់​សាច់​សត្វ​ទាំង​នោះ​។ មន្រ្តី​របស់​អង្គការ​នេះ​ម្នាក់ បាន​បញ្ជាក់​ថា​៖​«សាច់​សត្វ​ទាំង​នោះ ជា​សាច់​ជ្រូក​ព្រៃ ប្រើស ឈ្លូស និង​ក្តាន់​ញែង។ ចំពោះ​អ្នក​លក់ ត្រូវ​បាន​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ ចាត់​ការ​បន្ត ដែល​គេ​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ ព្រោះ​សត្វ​ទាំង​នោះ ស្ថិត​ក្នុង​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ