ឧត្តរមានជ័យៈគណកម្មការសង្ឃសហគមន៍រុក្ខាវ័ន បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅអង្គការអាដហុក និងលីកាដូ រឿងទាហានវាយ និងគំរាមសម្លាប់ ខណៈដែលខណ្ឌរដ្ឋបាលព្រៃឈើមិនទាន់បាន
បញ្ជូនសំណុំរឿងទាហានដណ្តើមយកឈើខុសច្បាប់ ទៅតុលាការនៅឡើយ។
លោក លឿត ឡោះអាយុ ២៧ ឆ្នាំ ដែលជាគណកម្មការសង្ឃសហគមន៍រុក្ខាវ័ន របស់ព្រះតេជគុណ ប៊ុន សាលូត បានសម្រេចដាក់ពាក្យប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុក និងលីកាដូ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ដើម្បីសុំអន្តរាគមន៍រឿងទាហានឈ្មោះ ដូង នៅវរៈ ៤២៤ នៃកងពល ៤២ វាយដណ្តើមយកឈើល្មើសច្បាប់ និងគំរាមយកសាំងដុតសម្លាប់ចោល កាលពីល្ងាចថ្ងៃទី២៨ ខែមករាកន្លងមក។
ការសម្រេចដាក់ប្តឹងនេះ ត្រូវបានធ្វើឡើង ក្រោយពេលដែលកំណត់ហេតុសុំអន្តរាគមន៍ទៅរដ្ឋបាលព្រៃឈើ ខេត្តរបស់លោក មិនទាន់ត្រូវបានបញ្ចូនទៅតុលាការនៅឡើយ៕