ភ្នំពេញៈ ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី​ និ ង​សិង្ហ​បុរី​ បាន​រៀប​ចំ​ឲ្យ​ពល​ករ-ពល​ការិ​នីយ៉ាង​តិច ​៩ ​នាក់​ដែល​ធ្វើ​កា​រខុស​ច្បាប់​នៅ​ទី​នោះ​ឲ្យ​បាន​វិល​មក​ប្រទេ​ស​វិញ​ ខណៈ​នៅ​​ថៃ​ កំពុង​សម្រប​សម្រួល​ឲ្យ​មនុស្ស​ ២ ​នាក់​បាន​វិល​មក​កម្ពុជា​វិញ​ដែរ​។ ​នេះ​បើ​តា​មលិខិ​ត អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ នៅ​ថ្ងៃ​នេះ។

បើ​តាម​​លិខិត​ចុះ​ថ្ងៃ​ទី​ ២១ ​កុម្ភៈ​ នេះ ​មាន​ពល​ករ​ ៨​ នាក់​ ត្រូវ​បាន​រៀប​ចំ​បញ្ជូន​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ កាល​ពី​ថ្ងៃ ​១៧​ កុម្ភៈ​ ក្នុង​នោះ​មាន​ប្រុស ​៣​ នាក់​។ រីឯ​ នៅ​ប្រទេស​សិង្ហ​បុរី​ បាន​បញ្ជូន​ពល​ការី​នី​ម្នាក់ ​វ័យ ​២៦​ ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ​ឲ្យ​វិល​មក​វិញ​ កាល​ពី​ថ្ងៃ​ ១០ ​កុម្ភៈ​។

ដោយ​ឡែក ​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ សា​កែវ ​ប្រ​ទេស​ថៃ​ ក៏​កំពុង​អន្ត​រា​គ​មន៍​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជួយ​ពល​រដ្ឋ​ខ្មែរ​ ២​ រូប​មក​ពីខេ​ត្ត​សៀម​រាប ​និង​ បន្ទាយ​មាន​ជ័យ​ ដែល​ត្រូវ​ថៃ​ ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​​ទី​ ១២​ កុម្ភៈ​ ពី​ករណី​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​ ផ​ង​ដែរ​ ខណៈ​ពួក​គេ​កំពុ​ងត្រូវ​បាន​ឃុំខ្លួ​ន​បណ្ដោះ​អា​សន្ន​នៅ​ប្រទេសថៃ​៕