Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវ​ឲ្យ​បញ្ឈប់​ដាក់​គំនាប​ទៅ​លើ​មេធាវី​បញ្ចេញ​មតិ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវ​ឲ្យ​បញ្ឈប់​ដាក់​គំនាប​ទៅ​លើ​មេធាវី​បញ្ចេញ​មតិ

ភ្នំពេញៈ គណៈ​មេធាវី​កម្ពុជា​ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ធ្វើ​ការ​រិះគន់ និង​ចោទ​ប្រកាន់ ថា ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ ក្រោយ​​ពី​ស្ថាប័ន​នេះ​ បាន​ចេញ​នូវ​បទ​បញ្ជា​បំបិទ​សិទ្ធិ​ដ៏​ចម្រូង​ចម្រាស​កាលពី​ចុង​សប្ដាហ៍ មុន​។

ដោយ​ចង់​សំដៅ​ទៅ​រក​ការ​បដិសេធ​ចោល​នូវ​ការ​ឈរ​បោះឆ្នោត​ជា​ប្រធាន គណៈ​មេធាវី​ខ្លួន​ដែល​មាន​ការ​រិះគន់​ខ្លាំង​បំផុត​កាល​ពី​ឆ្នាំ​២០០៤​ ដែល​មេធាវី​សិទ្ធិ​មនុស្ស​លោក សួន វិសាល ​បាន​ជាប់​ឆ្នោត​នៅ​ពេល​នោះ តែ​ត្រូវ​បាន​បដិសេធ​ភ្លាមៗ​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន ក្រុម​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា គណៈ​មេធាវី​កម្ពុជា​បាន​និង​កំពុង​វិវត្ត​ខ្លួន​កាន់​តែ​ខ្លាំង​ឡើងៗ​ដោយ លម្អៀង​ទៅ​រក​រដ្ឋាភិបាល។​

សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ពី អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក បាន​សរសេរ​ថា​៖«​ការ​បោះឆ្នោត​ប្រជែង​គ្នា​ខ្លាំង​នេះ​គឺជា​ផ្នែក​មួយ នៃ​កល​វិធី​ក្នុង​ការ​បង្កើន​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅ​លើ​ស្ថានប័ន​ច្បាប់​នៅ​កម្ពុជា​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន ។ លោក ហ៊ុន សែន និង​មន្ត្រី​សំខាន់ៗ​ច្រើន​រូប​ទៀត​ក្រោយ​មក​ត្រូវ​បាន​គេ​បញ្ចូល​ជា​សមាជិក​នៃ​គណៈ​មេធាវី​កម្ពុជា​ ទោះ​ជា​មិន​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ និង​សមត្ថភាព​គ្រប់គ្រាន់​យ៉ាង​ណា​ក្ដី»។

ប្រធាន​គណៈ​មេធាវី កម្ពុជា​លោក ប៊ុន ហ៊ុន ដែល​បាន​ឈ្នះ​លោក វិសាល ម្ដង​ទៀត​កាល​ពី​ខែ​វិច្ឆិកា​នោះ​គឺជា​អតីត​មន្ត្រី​បម្រើ​ការ​នៅ​ក្រសួង ​យុត្តិធម៌​ និង​ជា​អតីត​ក្រុម​ប្រឹក្សា​ច្បាប់​នៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​ទៅ​នឹង​បទ​បញ្ជា​កាល​ពី​ថ្ងៃ​ទី៣១ ​​ខែ​​មករា​ពី​គណៈ​មេធាវីដែល​ធ្វើ​ឲ្យ​គណៈ​មេធាវី​ខ្លាច​មិន​ហ៊ាន​​ អធិប្បាយ​ស៊ី​ជម្រៅ​ក្រៅ​តែ​ពី​អ្វី​ដែល​គេ​បាន​អនុញ្ញាត​ឲ្យ​និយាយ ​នៅ​តាម​វិទ្យុ​ ឬក៏​ទូរទស្សន៍​នោះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​អះ​អាង​ថា លោក ប៊ុន ហ៊ុន នៅ​តែ​បម្រើ​ការ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ដដែល។

គណៈ​មេធាវី​កម្ពុជា​ពិត​ជា​មាន​របាយការណ៍​ច្របូក​ច្របល់​គ្នា​ពាក់ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​។

កាល ពី​ខែ​មករា​ឆ្នាំ​២០១២​ គណៈ​មេធាវី​កម្ពុជា​បាន​បើក​ការ​ស៊ើប​អង្កេត​កំណត់​ថា​តើ​មេ​ធាវី​គណបក្ស សមរង្ស៊ី​លោក ជូង ជូងី បាន​បំពាន​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ដោយ​ធ្វើ​សន្និសីទ​សារព័ត៌មាន បញ្ជាក់​ពី​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​។ បញ្ហា​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​គណៈ​មេធាវី​បាន​ទទួល​ស្គាល់​លោក ជូង ជូងី ជា​សាធារណៈ​នៅ​ពេល​លោក​កំពុង​តែ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​ជួយ​ដោះ​លែង​អ្នក​ទោស​ខុស​ច្បាប់​ម្នាក់​ឲ្យ​ចេញ​​ពី​ពន្ធនាគារ និង​កំពុង​រស់​នៅ​ក្នុង​«ស្ថាន​ភាព​ភ័យ​ខ្លាច»​ក្រោយ​ពី​លោក​បាន​បាត់​ ខ្លួន​អស់​១​ថ្ងៃ​កន្លះ​ដែល​ពេល​នោះ​ក្រុម​អ្នក​អង្កេតការណ៍​ជឿ​ថា លោក​ស្ថិត​នៅ​ក្រោម​ការ​គំរាម​ពី​ប្រព័ន្ធ​តុលាការ។

ម្យ៉ាង​ទៀត​នៅ​ដើម​ឆ្នាំ​នេះ​ គណៈ​មេធាវី​ទំនង​ជា​បញ្ជាក់​ជា សាធារណៈ​ពី​ការ​ជំទាស់​តវ៉ា​សមាជិក​ភាព​លោក អ៊ឹម សុជាតិ ដែល​បាន​តវ៉ា​ថា កូន​ក្ដី​លោក​ជា​ស្រ្តី​មេ​តុង​ទីនបោក​ប្រាស់​នោះ​កំពុង​ជាប់​ពន្ធនាគារ​ ខុស​ច្បាប់​ ដោយ​គណៈ​មេធាវី​បាន​ផ្ញើ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​ដែល​គាំទ្រ​ញត្តិ​ នេះ​ថា ស្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​ដាក់​ពន្ធនាគារ​ហួស​ថ្ងៃ​ដែល​តុលាការ​កំណត់​តាម​ច្បាប់​។

ឥឡូវ​នេះ​ក្រុម​អ្នក​រិះគន់​កំពុង​និយាយ​ថា​ ការ​រឹត​បន្តឹង​ទាំង​បង្ខំ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ​នឹង​គ្រាន់ តែ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​គណបក្ស​ប្រឆាំង​ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណៈ​មេធាវី​លោក យឹម សារី ​កាល​​ពី​ថ្ងៃ​ម្សិលមិញ​បាន​«បដិសេធ​ទាំង​ស្រុង»នូវ​ការ​ជាប់​ពាក់ព័ន្ធ​ថា អង្គការ​លោក​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច»។

លោក បាន​មាន​ប្រសាសន៍​ថា៖«​យើង​ជា​ស្ថាប័ន​វិជ្ជាជីវៈ​មួយ​ ហើយ​យើង​បាន​រៀបចំ​វិជ្ជា​ជីវៈ​យើង​ស្រប​តាម​នីតិវិធី​ច្បាប់​ដើម្បី​ការពារ​វិជ្ជាជីវៈ​ និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​អាជីព​របស់​យើង»។

នាយក ប្រតិបត្តិ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក យ៉េង វីរៈ បាន​មាន​ប្រសាសន៍​ថា ការ​គ្រប់គ្រង​មិន​មែន​ជា​ភ័ស្តុតាង​ដែល​ថា គណៈ​មេធាវី​គឺជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​ការ​កាត់​ផ្ដាច់​ការ​និយាយ​ស្ដី​ពី​ច្បាប់​ជា​បន្ត​បន្ទាប់​នេះ​ទំនង ជា​មិន​ជួយ​ដល់​អ្នក​គ្មាន​ភារកិច្ច​នោះ​ទេ​។

លោក​បាន​ថ្លែង​ថា៖«​ មាន​អ្នក​គ្រប់គ្រង​ជាច្រើន ហើយ​អ្នក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ និង​ចំពោះ​ប្រជា​ពលរដ្ឋ​ត្រូវ​ចូល​រួម​នៅ​ក្នុង​សង្គម​ ពួក​គេ​ត្រូវ​ការ​ចំណេះ​ដឹង​រួម​ទាំង​ដំណេះ​ដឹង​ផ្នែក​ច្បាប់​ផង​ដែរ​។ បើ​សិន​គ្មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ទេ ការ​រឹត​បន្តឹង​ក្នុង​ការ​ទទួល​បាន​ព័ត៌​មាន​ផ្នែក​ច្បាប់​និង​ព័ត៌មាន​ផ្សេង​ទៀត​នោះ ​មាន​ន័យ​ថា ប្រជា​ពល​រដ្ឋ​មាន​កង្វះ​ខាត​ផ្នែក​ច្បាប់​ជា​បន្ត​បន្ទាប់​»។

លោក​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា៖«​វា​បន្ទាប​សមត្ថភាព​ដល់​អ្នក​ ខាង​ក្រោម​។ វា​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​មាន​ការ​ងាយ​ស្រួល​នឹង​គ្រប់គ្រង​បាន»៕ PN

រាយ​ការណ៍​បន្ថែម​ដោយ វង្ស សុខេង

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ