ភ្នំពេញៈ យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រង សម្រាម និងសំណល់ រឹង និង រាវ នៅទីប្រជុំជន បានកំណត់ថា ចំពោះជនទាំងឡាយណា ដែលមិនគោរពអនុវត្ត ការវេចខ្ចប់ ការញែកឬបែងចែក និងទុកដាក់សម្រាមតាមដងផ្លូវ មិនបានសមស្របតាមពេលវេលាដែលបានកំណត់ ការបោះចោលសម្រាមតាមទីសាធារណៈ តាមដងផ្លូវ ការដុតសម្រាមនៅទីប្រជុំជនសាធារណៈ មិនបានត្រឹមត្រូវ នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ១ ម៉ឺនរៀលទៅ ២០ ម៉ឺនរៀលទៅតាមប្រភេទសម្រាម។ ចំពោះម្ចាស់ឬអ្នកគ្រប់គ្រងផ្សារ ទីតាំងអាជីវកម្ម ក្រុមហ៊ុន សហគ្រាស ជាដើម ដែលមិនរៀបចំមានធុងសម្រាមត្រឹមត្រូវ ការវេចខ្ចប់ដោយមានលាយ ជាមួយសំណល់រឹងឧស្សាហកម្ម ឬសំណល់រឹងគ្រោះថ្នាក់ ក៏នឹងត្រូវផាកពិន័យដូចគ្នានេះដែរ។
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com