Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកទោស​​​អង់គ្លេស ជាប់​ចោទ​​ទិញ​ពេស្យាចារ​កុមារ​កម្ពុជា​​ ទទួល​​ការ​លើកលែង​ទោស

Content image - Phnom Penh Post
លោក Michael Glyn Jones នា​សវនាការតុលាការ​កំពូល កាលពី​ខែ​សីហា នា​ឆ្នាំមុន។ រូបថត គឹម សារុំ

អ្នកទោស​​​អង់គ្លេស ជាប់​ចោទ​​ទិញ​ពេស្យាចារ​កុមារ​កម្ពុជា​​ ទទួល​​ការ​លើកលែង​ទោស

ភ្នំពេញៈ ទណ្ឌិតជាតិ​អង់គ្លេសឈ្មោះ Michael Glyn Jones ដែល​ត្រូវ​បាន​ផ្តន្ទាទោស ​៥ ​ឆ្នាំ ពី​បទ​ទិញពេស្យាចារ​កុមារ​ ទទួលបានការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ និង​បាន​ដោះលែងឲ្យ​មាន​សេរីភាព​ ក្នុង​ព្រះរាជពិធីបុណ្យ​អុំ​ទូក កន្លងទៅនេះ។ ​បើតាម​សៀវភៅ រាជកិច្ច ដែល​ទើប​ទទួល​បាននៅ​ថ្ងៃ​នេះ។

យោងតាម​ព្រះរាជក្រឹត្យ នាថ្ងៃទី​ ២ ខែ​វិច្ឆិកា ដែល​ចុះ​ក្នុង​សៀវភៅ រាជកិច្ច​ ឲ្យ​ដឹង​ថា ទណ្ឌិត​អង់គ្លេស​រូប​នេះ អាយុ​ ៥៤​ឆ្នាំ ត្រូ​វបាន​កាត់​ទោស​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី ​១០ ខែ​សីហា ឆ្នាំ​២០១៦ សម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៥​ឆ្នាំ ពី​បទ​ ទិញ​ពស្យាចារ​កុមារ​ និង​អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​ ក្រោម​អាយុ​១៥​ឆ្នាំ​។

បុរសនេះ ត្រូវ​បាន​ឃាត់​ខ្លួន​ នា​ខែ​មិថុនា ឆ្នាំ ២០១៤ ក្រោយ​ការ​ទាក់ទង​ជាមួយ​កុមារី​៤​រូប អាយុ​ចន្លោះ​ពី ១១ឆ្នាំ ដល់​១២​ឆ្នាំ​ ដោយ​ផ្តល់​លុយកាក់​ដល់​ក្មេង​ស្រី​ពី១ដុល្លារ​ ដល់​៥​ដុល្លារ ហើយ​នាំ​ទៅ​បន្ទប់​ជួល​របស់គាត់។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​២០១៥ បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​បុរស​រូប​នេះ ចំនួន​៨​ឆ្នាំ ប៉ុន្តែ​នៅ​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​ផ្តន្ទាទោស​ នៅ​ខែ​កញ្ញា ឆ្នាំដដែល​​ ដោយ​បន្ធូរទោស​មក​នៅ​ត្រឹម​ ៥​ឆ្នាំ​វិញ​៕

0

Comments

Please, login or register to post a comment