Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គួរ​គិត​ឡើង​វិញ​ពី​ទស្សនវិស័យ​ការងារ និង​បច្ចេកវិទ្យា

Content image - Phnom Penh Post
កម្មករ​កំពុង​ដេរ​សម្លៀក​បំពាក់​នៅ​រោងចក្រ​មួយ​នៅ​ខេត្ត​កណ្តាល​កាលពី​ពេល​កន្លង​មក​។ ហេង ជីវ័ន

គួរ​គិត​ឡើង​វិញ​ពី​ទស្សនវិស័យ​ការងារ និង​បច្ចេកវិទ្យា

មិន​ថា​នៅ​អាស៊ីអាគ្នេយ៍​ ឬ​នៅ​សហរដ្ឋអាមេរិក​ទេ វា​ដល់​ពេល​ដែល​ត្រូវ​ឈប់​មួយ​ភ្លែត​សិន ហើយ​ធ្វើការ​វាយតម្លៃ​ពី​ផលប៉ះពាល់​ពិតប្រាកដ​ដែល​កើត​ចេញ​ពី​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ទៅ​លើ​អ្នក​ដែល​នឹង​បាត់បង់​ការងារ​របស់​ខ្លួន​នាពេល​បច្ចុប្បន្ន​ដោយសារ​តែ​បច្ចេកវិទ្យា ខណៈ​ដែល​ការងារ​បច្ចេកវិទ្យា​ខ្ពស់​នៃ​ថ្ងៃ​ស្អែក​ត្រូវ​បាន​បង្កើតឡើង​។

ជា​ញឹកញាប់​ណាស់​មេដឹកនាំ​អាជីវកម្ម និង​អ្នក​សេដ្ឋកិច្ច​ម៉ាក្រូ​ «​ដែល​មាន​លក្ខណៈ​សកល​ភាវូបនីយកម្ម​» ​បាន​ស្វាគមន៍​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា នៅ​ក្នុង​ផលិតភាព ខណៈ​អ្នក​វិនិយោគ​ក៏​សប្បាយ​ចិត្ត​ផង​ដែរ​ចំពោះ​លទ្ធផល​នៃ​ការ​កាត់បន្ថយ​ការងារ​។

ដោយសារ​តែ​ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ទ្រព្យសម្បត្តិ​កំពុង​ត្រូវ​បាន​ផ្តោត​ខ្លាំង​ឡើង បញ្ហា​ប្រឈម​នៃ​ការ​បង្កើត​ការងារ និង​តម្រូវការ​ឲ្យ​មាន​ការ​ពិភាក្សា​ទ្វេភាគី​អំពី​វិធី​ឆ្ពោះ​ទៅ​មុខ​កាន់តែ​មាន​លក្ខណៈ​បន្ទាន់ ហើយ​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​កាលពី​ដើម​ឆ្នាំ​នេះ​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង Davos ដោយ​អង្គការ Oxfam បាន​ឲ្យ​ដឹងថា​សេដ្ឋី​មាន​បំផុត​ចំនួន ៨ ក្នុង​ពិភពលោក ឥឡូវ​នេះ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ស្មើ​នឹង​អ្នកក្រ​កន្លះ​ភព​ផែនដី​។

វា​គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ ចំពោះ​វិសមភាព​នោះ​បុព្វហេតុ និង​ដំណោះស្រាយ​សមស្រប​គឺជា​ប្រធានបទ​សម្រាប់​ការពិភាក្សា​នៅ​គ្រប់​ទីកន្លែង​។

ការ​ពិភាក្សា​អំពី​វិសមភាព​សេដ្ឋកិច្ច​គឺជា​ប្រធានបទ​ខឹង​សម្បា​មួយ​នៅ​តំបន់​បូព៌ា និង​លោក​ខាង​លិច​ផង​ដែរ​។

ការ​លើក​ឡើង​នូវ​កម្រិត​ការងារ​ត្រូវ​បាន​ឃើញ​ថា​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​ប្រទេស​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍​។

គ្មាន​ឧស្សាហកម្ម​ណា​មួយ​ត្រូវ​បាន​លើកលែង​នោះ​ទេ​ហើយ​គ្មាន​ប្រទេស​ណា​មិន​ថា ត្រូវ​បាន​ការពារ​យ៉ាង​ណា​អាច​គេច​ខ្លួន​ពី​ការ​លុប​បំបាត់​ការងារ​ «​នៃ​អតីតកាល​» ​នោះ​ទេ​។ ជា​ញឹកញាប់​មាន​ការ​ពិចារណា​តិចតួច​អំពី​ «​ប្រជាជន​បច្ចុប្បន្ន​»​។

អ្វី​ដែល​គួរ​ស្តីបន្ទោស​គឺ​សកល​ភាវូបនីយកម្ម​។ ការ​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​ផ្ទុះ​ឡើង​នៃ​ការ​តវ៉ា​នៅក្នុង​ទីក្រុង Hamburg នៅ​កិច្ចប្រជុំ​កំពូល G២០​។

ដោយ​ឃើញ​ផ្ទាល់​ភ្នែក​ផង​ដែរ​នូវ​ភាព​ជោគជ័យ​របស់​អ្នក​នយោបាយ​ដែល​បាន​សន្យា​នូវ​ការ​ការពារ​នៅ​ក្នុង​ទម្រង់​នៃ​ពន្ធ​ពាណិជ្ជកម្ម និង​ការ​បិទ​ព្រំដែន​។ គម្លាត​ប្រាក់​ឈ្នួល និង​រចនាសម្ព័ន្ធ​នៃ​ពន្ធ​មិន​មាន​លក្ខណៈ​តុល្យភាព និង​ហួស​សម័យ​ក៏​ត្រូវ​បាន​ឃើញ​ផង​ដែរ​ថា​ជា​អ្នក​រួម​ចំណែក​ទៅ​នឹង​កំណើន​នៃ​វិសមភាព​។

ការ​លើក​ឡើង​នូវ​សំណួរ​នោះ​ដោយ​ផ្ទាល់​អាច​ជួយ​នាំ​ឲ្យ​មាន​ដំណោះស្រាយ ប្រហែល​នាំឲ្យ​មាន​កម្មវិធី​ហ្វឹកហ្វឺន​កម្មករ​ និង​ទំនាក់​ទំនង​ថ្មី​រវាង​អ្នក​គ្រប់គ្រង​ និង​និយោជិត​។

បដិវត្តន៍​គឺ​ពិត​ណាស់​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​។ ការ​បោះពុម្ព 3D និង​ផល​ប៉ះពាល់​សក្តានុពល​ទៅ​លើ​ការ​រចនា និង​កម្ម​មន្ត​សាល​នៃ​ «​ការ​បោះពុម្ព​» ​គឺជា​ឧទាហរណ៍​។ ឧទាហរណ៍ គេ​អាច​ច្នៃ​ម៉ូដ​ស្បែកជើង​មួយ​ដោយ​ប្រើ​ឧបករណ៍​បោះពុម្ព 3D ហើយ​ឃើញ​ភាព​ច្នៃប្រឌិត​ភ្លាមៗ និង​លែង​ប្រើ​កម្លាំង​មនុស្ស​។

សូម​យក​ឧទាហរណ៍​មួយ​ទៀត​ឡាន​ដែល​គ្មាន​អ្នក​បើកបរ​ដែល​គំរាម​កំហែង​ដល់​ការងារ​ជា​រៀងរាល់​ថ្ងៃ​ជាច្រើន​ដែល​ធ្លាប់​ជា​ការងារ​របស់​អ្នក​បើកបរ និង​ជាង​ម៉ាស៊ីន​រហូត​ដល់​អ្នក​ដែល​ធ្វើការ​នៅ​ហ្គារ៉ាស់សាំង​។ ហ្គារ៉ាស់​បញ្ចូល​ថាមពល​សម្រាប់​ឡាន​អគ្គិសនី​នឹង​រារាំង​បន្ថែម​ទៀត​ទៅ​លើ​ហ្គារ៉ាសសាំង​ដែល​ធ្វើឲ្យ​បាត់បង់​ឱកាស​ការងារ​។ ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​មិន​គិត​អំពី​ភាព​ឈឺចាប់​របស់​អ្នក​ដទៃ​មាន​ផលប៉ះពាល់​សម្រាប់​អាស៊ី ជាពិសេស​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​។

ខណៈ​បច្ចេកវិទ្យា​បាន​បណ្តេញ​ការងារ​បោះពុម្ព​ជាច្រើន វិស័យ​សម្លៀកបំពាក់ ដែល​ជំរុញ​ដោយ​ខ្លួនឯង និង​ប្រើ​មនុស្ស​អាច​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ប្រសិន​បើ​មិន​លុប​បំបាត់​តម្រូវការ​កម្មករ​ប្រើ​ម៉ាស៊ីន និង​អ្នក​ដេរ​ឡេវ​។ ការងារ​ទាំង​នេះ​ និង​ការងារ​ដទៃៗ​ទៀត​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​នៅ​អាស៊ី​សប្បាយ​នឹង​ចក្ខុវិស័យ​ថ្មី​នៃ​ជីវិត​ក្រៅ​ពី​ស្រែចម្ការ​។

ការ​កើនឡើង​នៃ​វិស័យ​កម្មន្តសាល​ក្នុង​ប្រទេស​ចិន វៀតណាម និង​កន្លែង​ផ្សេងៗ​ទៀត​នៅ​អាស៊ី​បាន​ជួយ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​រវាង​សង្គម​ធ្វើ​កសិកម្ម​ឆ្ពោះ​ទៅ​រក​សង្គម​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​សេវា​។ រោងចក្រ​បាន​ជួល​កម្មករ​រាប់លាន​នាក់ ខណៈ​កម្មករ​អាស៊ី​វ័យក្មេង​ជា​ធម្មតា​បាន​ចាកចេញ​ពី​ជីវិត​ជនបទ ស្រែចម្ការ និង​ផ្លាស់ប្តូរ​ទៅ​ជា​ជីវិត​លក្ខណៈ​អ្នក​ទីក្រុង​ជាង​មុន​។

ឥឡូវ​នេះ​ឧស្សាហកម្ម​កម្មន្តសាល​ស្វ័យ​ប្រវតិ្តកម្ម​កាន់តែ​ខ្លាំង​ឡើង​អាច​ឃើញ​មនុស្សយន្ត​កំណត់​ឱកាស និង​វិថី​ពី​ការងារ​រោងចក្រ​ទៅ​ការងារ​ថ្នាក់​កណ្តាល​។ សូម្បី​តែ​នៅ​ក្នុង​វិស័យ​សេវា​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ទៅ​លើ​ការងារ​កំពុង​តែ​មាន​លក្ខណៈ​ខ្លាំង​ឡើង​។

កម្មវិធី software អាច​លុប​បំបាត់​ការងារ​របស់​ជំនួយការ​ក្រុម​អ្នក​ស្រាវជ្រាវ​។ ម៉ាស៊ីន​ដែល​ឆ្លាតវៃ​ជាង​មុន​មាន​សមត្ថភាព​ប្រមូល និង​កែច្នៃ​ព័ត៌មាន​។ កាលពី​ដើម​ឆ្នាំ ២០១៤ កាសែត​មួយ​បាន​ចាប់ផ្តើម​ធ្វើ​ស្វ័យ​ប្រវតិ្តកម្ម​នៃ​របាយការណ៍​ចំណូល​របស់​ខ្លួន​។

តើ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ទាំង​នេះ​នឹង​យក​យើង​ទៅ​ណា​? ប្រទេស​នានា​ទូទាំង​ពិភពលោក​បាន​ប្រើប្រាស់​គោល​នយោបាយ​រូបិយវត្ថុ​ និង​សារពើពន្ធ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដោយ​សង្ឃឹម​ថា​កំណើន​ខ្លាំង​ជាង​មុន​នឹង​នាំ​ឲ្យ​មាន​ភាព​មាន​ការងារ​ខ្ពស់​ជាង​មុន​។

វិស័យ​ពន្ធដារ​គឺជា​អាវុធ​មួយ​ទៀត​នៅ​ក្នុង​កាំភ្លើង​ធំ​របស់​រដ្ឋាភិបាល​ដែល​ស្វែងរក​ការ​លើក​ទឹក​ចិត្ត និង​ការ​បង្កើត​ការងារ​។ នៅ​ក្នុង​ពិភពលោក​ថ្មី​នៃ​សេដ្ឋកិច្ច​ចំណេះដឹង វិធានការ​រដ្ឋាភិបាល​បែប​នេះ​តែ​មួយ​គឺ​មិន​ទំនង​ជា​គ្រប់គ្រាន់​នោះ​ទេ​។ ពិតណាស់​ដំណោះស្រាយ​នឹង​ត្រូវ​តែ​រក​នៅ​ខាង​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​សហគមន៍​របស់​យើង​ និង​ធុរកិច្ច​។

ការ​ផ្តល់​នូវ​សមភាព​នៃ​ឱកាស​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​គួរ​តែ​នៅ​តែ​ជា​គោលការណ៍​នាំ​មុខ​។ ការ​អប់រំ​នឹង​សំខាន់​។ អាជីវកម្ម រដ្ឋាភិបាល និង​មេដឹកនាំ​សង្គម​ស៊ីវិល​ត្រូវ​តែ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ធានា​ថា​សមភាព​នៃ​ការ​អប់រំ​ត្រូវ​បាន​កែលម្អ​ដើម្បី​ត្រូវ​ទៅ​តាម​តម្រូវការ​នៃ​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​បច្ចេកវិទ្យា​។

សំខាន់​ជាង​នេះ​ពលរដ្ឋ​មិន​ត្រូវ​រារាំង​ពី​សមភាព​នៃ​ការ​អប់រំ​ទេ​។ អ្នក​សុទិដ្ឋិនិយម​មាន​អារម្មណ៍​ថា​កំណើន​ផលិតភាព​នឹង​នាំ​ឲ្យ​មាន​ការ​បង្កើត​ការងារ​។ អ្នក​ទុទ្ទិដ្ឋិនិយម​មើល​ទៅ​ជំហាន​នៃ​ស្វ័យប្រវតិ្តកម្ម និង​ឃើញ​ពិភពលោក​ដែល​ភ័យ​ខ្លាច​នាពេល​ខាង​មុខ​។

ក្នុង​នាម​ជា​មនុស្ស យើង​ធ្វើ​ទឡ្ហីករណ៍​ថា​ការងារ​ច្រើន​ជាង​នេះ​គួរ​ធ្វើ​ដើម្បី​ទទួល​ស្គាល់ និង​ដោះស្រាយ​តម្រូវការ​នៃ​មនុស្ស​ទាំងអស់​ដែល​មិន​ត្រូវ​បាន​អើពើ​៕ PS

ដោយ Curtis Chin អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ RiverPeak Group, LLC​។ Meera Kumar ក៏​ធ្លាប់​ធ្វើការ​ជាមួយ ADB ផង​ដែរ​ហើយ​ជា​អ្នក​វិភាគ​អំពី​អាស៊ី​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក និង​ជា​អ្នក​ប្រឹក្សា​យោបល់​អំពី​ការ​ប្រាស្រ័យ​ទាក់ទង​។ ​សូម​ចុច Follow ពួកគាត់​នៅ​លើ Twitter @CurtisSChin និង @MeeraKumar212​។

0

Comments

Please, login or register to post a comment