Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពេលវេលា​សម្រាប់​ខ្ញុំ​ត្រឡប់​មក​វិញ

លោក Alejantro Gonzalex Davidson ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។
លោក Alejantro Gonzalex Davidson ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។ ហេង ជីវ័ន

ពេលវេលា​សម្រាប់​ខ្ញុំ​ត្រឡប់​មក​វិញ

ពេលវេលា​សម្រាប់​ខ្ញុំ​ត្រឡប់​មក​​វិញ​​ខ្ញុំ​រួម​ជាមួយ​នឹង​ស្ថាបនិក​ពីរ​នាក់​ទៀត​​​​នៃ​អង្គការ​ «មាតា​ធម្មជាតិ» ដែល​ជា​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការងារ​លើ​បញ្ហា​បរិស្ថាន​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​អ្នក​សម​គំនិត​ក្នុង​បទល្មើស​​មួយ​​ក្រោម​មាត្រា​​ ៤២៤ «​​បទ​គំរាម​កំហែង​ថា​នឹង​​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​​នូវ​បញ្ហា​អ្វី​មួយ​​»។

​បទ​ចោទប្រកាន់​នេះ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​​ទៅ​ពីរ​​ឆ្នាំ​​ និង​ពិន័យ​ជា​ប្រាក់​ផង​ដែរ​។ ជនបរទេស​ដូចជា​ខ្ញុំ​ក៏​ប្រឈម​មុខ​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​​ត្រឡប់​​មក​កម្ពុជា​វិញ​អស់​រយៈពេល​មួយ​ជីវិត​។

ដូច​ដែល​អ្នក​អាច​ចងចាំ​ហើយ​កាលពី​មួយ​ឆ្នាំ​មុន​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ថ្មី​ដល់​​ខ្ញុំ​បន្ទាប់ពី​ខ្ញុំ​ត្រូវ​បាន​ឃាត់​ខ្លួន​ហើយ​បាន​បញ្ជូន​ខ្ញុំ​ចេញ​​ពី​ប្រទេស​កម្ពុជា​។ ការ​​បណ្តេញ​ចេញ​នោះ​បាន​ធ្វើ​ឡើង​​បើ​ទោះបី​ជា​មាន​ការ​គាំទ្រ​ស្ទើរ​ទូទាំង​ប្រទេស​ពី​សំណាក់​​ប្រជាជន​កម្ពុជា​សុំ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ​។

ដោយ​​បាន​​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​​ ១៣ ​ឆ្នាំ​ខ្ញុំ​បាន​​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​រៀន​ភាសា​ខ្មែរ វប្បធម៌​ខ្មែរ និង​ប្រពៃណី​ខ្មែរ​។ ខ្ញុំ​ក្រោយ​មក​មាន​សន្ដាន​ចិត្ត​ស្រឡាញ់​ប្រទេស​​នេះ​​ និង​ប្រជាជន​កម្ពុជា​ទាំង​​ស្រុង​ស្រឡាញ់​ខ្លាំង​​រហូត​ដល់​ខ្ញុំ​មក​ដល់​ថ្ងៃ​នេះ​​មិន​អាច​បញ្ឈប់​ខ្លួនឯង​​ពី​ការ​ចាត់​ទុក​ខ្លួន​ឯង​ជា​ជនជាតិ​កម្ពុជា​ពិតប្រាកដ​ម្នាក់​។ ​

បើ​ទោះបី​ជា​មាន​ការ​​បំផ្លាញ​នៃ​ទំនប់​​វារីអគ្គិសនី​ភ្លាមៗ​បន្ទាប់ពី​ខ្ញុំ​ត្រូវ​​បាន​និរទេស​ត្រូវ​បាន​ផ្អាក​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​បេសកកម្ម​របស់​អង្គការ​មាតា​ធម្មជាតិ​​ក្នុង​ការ​លុប​បំបាត់​​ការ​បំផ្លាញ​ជា​ប្រព័ន្ធ​នៃ​ធនធាន​ធម្មជាតិ​​​របស់​ប្រទេស​យើង​នៅ​កំពុង​ពង្រីក​បេសកកម្ម​។

​កាល​ខែ​មេសា​ ២០១៤ យើង​បាន​​សម្រេច​ចិត្ត​ថា​វា​ដល់​​ពេល​​ដែល​ត្រូវ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សាធារណជន​ឲ្យ​ដឹង​​អំពី​​ការ​បូម​​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​​ដែល​ខុស​ច្បាប់​មិន​អាច​​ទទួល​យក​បាន និង​មាន​​លក្ខណៈ​បំផ្លាញ​ធម្មជាតិ​​អស់​រយៈពេល​យូរ​ពេក​ហើយ​​។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​បាន​ចាប់ផ្តើម​អនុវត្ត​យុទ្ធសាស្រ្ត​ដូច​គ្នា​​ដែល​​បាន​ធ្វើការ​យ៉ាង​ល្អ​​នៅ​ក្នុង​យុទ្ធនាការ​បញ្ឈប់​ទំនប់​វារីអគ្គិសនី​អារ៉ែង​៖ ​ផ្តល់​អំណាច​ដល់​សហគមន៍​ការ​​កេណ្ឌ​សហគមន៍​មូលដ្ឋាន​ ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​​លក្ខណៈ​ច្នៃប្រឌិត និង​អ្វីៗ​ផ្សេងៗ​ទៀត​ដោយ​​សេចក្តី​ក្លាហាន​។ អ្វី​ទាំងអស់​នេះ​​​ត្រូវ​បាន​ធ្វើ​ឡើង​​​ស្រប​ទៅ​តាម​​ការ​​ប្រកាន់​ភ្ជាប់​យ៉ាង​តឹងរ៉ឹង​ទៅ​តាម​​​គោលការណ៍​នៃ​ការ​មិន​មាន​ហិង្សា​ទាំង​ស្រុង​។

យុទ្ធនាការ​នេះ​បាន​បង្ហាញ​ភ្លាមៗ​ថា​វា​មាន​​តម្លៃ​ដោយសារ​រដ្ឋាភិបាល​ត្រូវ​បាន​បង្ខំ​ឲ្យ​បើក​​ភ្នែក​​​មើល​ថា​វា​ពិត​ជា​មាន​បញ្ហា​ទាំង​ស្រុង​ចំពោះ​ពាណិជ្ជកម្ម​បូម​ខ្សាច់​នេះ​​។ អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ ២ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​ដក​យ៉ាង​ស្ងាត់ៗ​។

ទោះ​យ៉ាង​ណា​ក្តី​ការ​បង្ក្រាប​ទៅ​​លើ​អង្គការ​មាតា​ធម្មជាតិ​មាន​លក្ខណៈ​ខ្លាំង​ឡើងៗ​ភ្លាមៗ​នោះ​​។ បុគ្គលិក​ ៣ ​នាក់​ក្នុង​ចំណោម​បុគ្គលិក​របស់​យើង​រួមមាន​សាន ម៉ាឡា (San Mala) ស៊ឹម សំណាង (Sim Somnang) និង​ ទ្រី សូវិគា (Try Sovikea) ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​មួយ​ដែល​ពួកគេ​មិន​បាន​​ប្រព្រឹត្ត​ហើយ​បាន​ឃុំ​ខ្លួន​ពួកគេ​មុន​ពេល​សវនាការ​។ ពួកគេ​ឥឡូវ​​នេះ​ជាប់​ពន្ធនាគារ​ដោយ​រង់ចាំ​សវនាការ​អស់​រយៈពេល​កន្លះ​ឆ្នាំ​ហើយ​។ ច្បាស់​ណាស់​នេះ​ជា​សារ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​មាន​អំណាច​​ទៅ​លើ​ចលនា​ការពារ​បរិស្ថាន​​ក្នុង​​ប្រទេស​នេះ​​ដែល​កំពុង​រីកចម្រើន​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

ខ្ញុំ​ត្រូវ​បាន​​ចោទប្រកាន់​ថា​ជា​អ្នក​សម​គំនិត​ម្នាក់​នៅក្នុង​បទល្មើស​ដូច​គ្នា​នឹង​​សកម្មជន​ទាំង​បី​នាក់​នេះ​ដែល​ឥឡូវ​នេះ​កំពុង​ជាប់​​ពន្ធនាគារ​​អស់​រយៈពេល​ជិត​​កន្លះ​ឆ្នាំ​ហើយ​​។ ជា​ផ្នែក​​​នៃ​ក្រុម​មួយ​​ដែល​បាន​ជួយ​សង្គ្រោះ​​​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បាន​បំផ្លាញ​ការ​ដែល​ក្លាយ​ខ្លួន​ជា​​អ្នក​​សមគំនិត​នៅ​ក្នុង​បទល្មើស​នោះ​តើ​វា​ជា​រឿង​អយុត្តិធម៌​យ៉ាង​ណា​ និង​​ក្រៀមក្រំ​យ៉ាង​ណា​?

សិទ្ធិ​របស់​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ដើម្បី​ការពារ​ខ្លួន​ក្នុង​តុលាការ​​គឺជា​គោលការណ៍​មូលដ្ឋាន​នៃ​ច្បាប់​។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ (មាត្រា​ ៣៨) ​នីតិវិធី​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា (មាត្រា ៣០០) ​និង​យន្តការ​អន្តរជាតិ​មួយ​ចំនួន​ដែល​កម្ពុជា​ជា​​ប្រទេស​ហត្ថលេខី និង​ជាពិសេស​អនុសញ្ញា​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​នយោបាយ​ (មាត្រា​ ១៤) ទាំងអស់​នេះ​ធានា​នូវ​គោលការណ៍​នេះ​។ ខ្ញុំ​កំពុង​ផ្តោត​​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​​លើ​ការ​ធានា​ថា​សិទ្ធិ​មូលដ្ឋាន​នឹង​​ត្រូវ​បាន​គោរព​ពាក់ព័ន្ធ​នឹងបទ​​ចោទប្រកាន់​ទាំង​នេះ​នៅក្នុង​សវនាការ​នា​ពេល​ខាង​មុខ​។ ​នេះ​រួម​មាន​សិទ្ធិ​មាន​វត្តមាន​ចូលរួម​នៅ​ក្នុង​​នីតិវិធី​តុលាការ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​ការពារ​ខ្លួន​ព្រម​ជាមួយ​ចុង​ចោទ​ដទៃៗ​ទៀត​​ប្រឆាំង​នឹង​ការ​ចោទប្រកាន់​មួល​បង្កាច់​​ និង​គ្មាន​មូលដ្ឋាន។ ច្បាស់​ណាស់​វា​នឹង​​ជា​​លក្ខណៈ​ខុស​ច្បាប់​ដែល​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​​អាច​ការពារ​ខ្លួនឯង​ដោយ​​​ផ្ទាល់​។

តើ​នេះ​​អាច​ទទួល​ស្គាល់​​ទាំង​ស្រុង​​បាន​​​ឬ​អត់​ដោយ​​អ្នក​ដែល​​បាន​ធ្វើការ​ចោទប្រកាន់? ​តើ​​ពួកគេ​ឥឡូវ​នេះ​ត្រៀម​ខ្លួន​​ហើយ​ឬ​នៅក្នុង​ការ​លើក​កម្ពស់​​គោលការណ៍​សំខាន់​នេះ​​ដោយ​ផ្តល់​ឲ្យ​ខ្ញុំ​​នូវ​ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​?

ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ និង​ពីរ​បី​សប្តាហ៍​ខាង​មុខ​ខ្ញុំ​នឹង​​ខិតខំ​ប្រឹងប្រែង​ដើម្បី​មើល​ថា​តើ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌​​នឹង​ត្រូវ​បាន​​​គោរព​​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​តុលាការ​ខេត្ត​កោះកុង​ឬ​អត់​។ ​ខ្ញុំ​សង្ឃឹម​​ថា​សង្គម​ស៊ីវិល​រួម​ទាំង​ក្រុម​​ដែល​គាំទ្រ​កាល​​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៥​ ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​បន្ត​ទិដ្ឋាការ​របស់​ខ្ញុំ​នឹង​នៅ​ពី​ក្រោយ​ការ​សម្រេច​​ចិត្ត​​​នេះ​។ ​ខ្ញុំ​សង្ឃឹម​​ថា​ស្ថានទូត​ និង​គណៈប្រតិភូ​នៃ​ប្រទេស​នានា​ដែល​ទាមទារ​ជានិច្ច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​នីតិរដ្ឋ​ប្រមូល​ផ្តុំ​នៅ​ពី​ក្រោយ​​ការ​​​សម្រេច​​ចិត្ត​នេះ​។ ជា​ទីបញ្ចប់​ខ្ញុំ​សង្ឃឹម​ថា​ប្រជាជន​​កម្ពុជា​ដែល​​បាន​ផ្តល់​ឲ្យ​ខ្ញុំ​យ៉ាង​ច្រើន​​ក្នុង​អំឡុង​រយៈពេល​ ១៣ ​ឆ្នាំ​ចុងក្រោយ និង​អ្នក​ដែល​ខ្ញុំ​នឹង​ដឹង​គុណ​ជានិច្ច​នឹង​ប្រមូល​ផ្តុំ​នៅ​ពី​​ការ​​​សម្រេច​​ចិត្ត​​នេះ​៕ PS

Alejandro Gonzalex-Davidson
ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មាតា​ធម្មជាតិ

0

Comments

Please, login or register to post a comment