Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សហគមន៍​អាស៊ាន ​ដែល​មាន​ភាព​ត្រឹមត្រូវ

Content image - Phnom Penh Post
ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន-អាមេរិក នៅ​ប្រទេស​ឡាវ​នា​ពេល​កន្លង​មក។ រូបថត AFP

សហគមន៍​អាស៊ាន ​ដែល​មាន​ភាព​ត្រឹមត្រូវ

តាម​របាយការណ៍​អំពី​អាស៊ាន​​​ឥឡូវ​នេះ​​វា​អាច​ទៅ​រួច​ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ត​​​​នៅ​ក្នុង​អាកាសធាតុ​ណា​ក៏ដោយ​ពី​ទីក្រុង​យ៉ាំងហ្គោន (រដ្ឋធានី​ពាណិជ្ជកម្ម​របស់​ប្រទេស​មីយ៉ាន់ម៉ា​) និង​ជា​អតីត​ទីក្រុង Rangoon) ទៅ​ទីក្រុង​ហូជីមិញ​ (រដ្ឋធានី​ពាណិជ្ជកម្ម​របស់​ប្រទេស​វៀតណាម​​អតីត​សៃហ្កន (Saigon) ដោយ​ច្រក​របៀង​សេដ្ឋកិច្ច​ពី​​កើត​ទៅ​លិច​ និង​ការ​បន្ត​ទៅ​ភាគ​ខាង​ត្បូង​។ ​

ផ្លូវ​នេះ​មាន​ចម្ងាយ​​ជាង​ ២០០០ ​គីឡូម៉ែត្រ​​​ភ្ជាប់​ប្រទេស​ចំនួន​​ ៥ ​​​រួម​មាន​ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម​ និង​ថៃ​ហើយ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ៥ នេះ​​មាន​តែ​ប្រទេស​ចុងក្រោយ​​ប៉ុណ្ណោះ​​ (ថៃ) ដែល​ជា​សមាជិក​​ស្ថាបនិក​​​របស់​អាស៊ាន​។

ការ​ធ្វើ​ដំណើរ​នេះ​គឺជា​ដំណើរ​ទៅ​អតីតកាល​​ព្រម​ទាំង​អនាគត​​របស់​អាស៊ាន​ដែល​មាន​អាយុ​ ៥០ ​ឆ្នាំ​​នៅ​ឆ្នាំ​នេះ​។ មុន​ពេល​ការ​មក​ដល់​នៃ​អាណានិគម​របស់​លោក​ខាង​លិច​​នៅ​សតវត្សរ៍​ទី​ ១៩ តំបន់​នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​ដោយ​​​ចំណង​ទាក់ទង​ផ្នែក​សង្គម សេដ្ឋកិច្ច​ និង​​វប្បធម៌​​ស្មុគស្មាញ​ដែល​អាច​​និង​​ជា​ញឹកញាប់​បន្ទុច​បង្អាក់​​ដោយ​​សង្គ្រាម​ហិង្សា​​នៃ​​ការ​ដណ្តើម​អំណាច​។

ពេល​នេះ​ច្រក​របៀង​ដែល​ជា​ផ្នែក​ដ៏វែង​មួយ​​​ដែល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពាណិជ្ជកម្ម​បុរាណ​គឺជា​​ធាតុ​​ដ៏សំខាន់​នៃ​​ទស្សនវិស័យ​​របស់​អាស៊ាន​​ក្នុង​សហគមន៍​មួយ​ដែល​ត្រូវ​បាន​បង្រួប​បង្រួម​​ឲ្យ​រីកចម្រើន​​ទីផ្សារ​ផ្ទៃក្នុង​ធំ​មួយ​ហើយ​ឥឡូវ​នេះ​​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ប្រកួត​ប្រជែង​របស់​ពិភពលោក។

ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​ឧបសគ្គ​​ ៣ សំខាន់​​ចំពោះ​ការ​ធ្វើឲ្យ​មាន​​អត្តសញ្ញាណ​​អាស៊ាន​​តែ​មួយ​ហើយ​​​ការ​បង្កើត​សហគមន៍​អាស៊ាន​ត្រឹមត្រូវ​​ល្អ​មួយ​គឺ​អាច​អនុវត្ត​បាន​ចំពោះ​សមាជិក​ថ្មី​ទាំងអស់​របស់​​អាស៊ាន​ដែល​ជា​ទូទៅ​សំដៅ​ថា​ជា​ប្រទេស​ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​)។

ឧបសគ្គ​ទី​មួយ​គឺ​ការ​ខ្វះខាត​ការ​​យល់​ដឹង​​អំពី​​អាស៊ាន​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​។ ​នេះ​គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ ដោយសារ​ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន​របស់​ប្រទេស​ CLMV ​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល។ សកម្មភាព​សេដ្ឋកិច្ច​សំខាន់​ក្នុង​តំបន់​ទាំង​នេះ​គឺ​ការ​ធ្វើ​ស្រែចម្ការ​។

សម្រាប់​ប្រជាជន​នៃ​តំបន់​ទាំង​នេះ​ការ​ដាំដុះ​តាម​រដូវ​គឺ​សំខាន់​ជាង​កិច្ចប្រជុំ​កំពូល​​អាស៊ាន​ប្រចាំ​ឆ្នាំ​ទៅ​ទៀត។

ព្រឹត្តិការណ៍​​អាស៊ាន​ក៏​ត្រូវ​ការ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​មួយ​បញ្ហា​​ក្នុង​ស្រុក​​​ដែល​ជា​បញ្ហា​បន្ទាន់ ​ឬ​​មាន​តម្លៃ​ជាង​។ ​

ឧទាហរណ៍ វិទ្យុ និង​ទូរទស្សន៍​បង្ហាញ​អំពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ជា​សសរស្តម្ភ​នៃ​សហគមន៍​អាស៊ាន​ត្រូវ​បាន​ចាក់​ផ្សាយ​ជា​ទៀងទាត់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។​ បើ​ទោះបី​ជា​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ​លើ​គេហេទំព័រ​ជា​ភាសា​មីយ៉ាន់ម៉ា​ទាំង​ស្រុង​​ និង​ការ​ផ្សាយ​ជា​សាធារណៈ​ជុំវិញ​ការ​បង្កើត​​សហគមន៍​នេះ​ក្ដីក៏​ជាង​​មួយ​ឆ្នាំ​តិចតួច​មីយ៉ាន់ម៉ា​ដែល​បាន​ចូលរួម​ក្នុង​អាស៊ាន​​​​​មាន​ការ​យល់​ដឹង​នៅ​មាន​កម្រិត​​ពី​អាស៊ាន​។

នេះ​ក៏​មាន​មធ្យោបាយ​បច្ចេកទេស​​ដើម្បី​ចែករំលែក​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​សារព័ត៌មាន​មាន​សេរីភាព​ផង​ដែរ​។

ការ​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ពង្រីក​ពី​ ២ ​ភាគរយ​ក្នុង​ឆ្នាំ ២០១៤ ដល់​ ៣៩ ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០១៦។​ ការ​លក់​ទូរស័ព្ទ​ដៃ​ដែល​មាន​ចំនួន​តែ​ ៧ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១១ ឥឡូវ​នេះ​​​កើន​ឡើង​ជិត​ ៩០ ​ភាគរយ​ដោយ​ ៨០ ​ភាគរយ​នៃ​អ្នក​ទិញ​ទូរស័ព្ទ​ថ្មី​​ទិញ​ទូរស័ព្ទ​ប្រភេទ​ស្មាតហ្វូន​​ព្រោះ​ពួកគេ​អាច​ប្រើប្រាស់​បច្ចេកទេស​ទំនើប​​បាន។

ទោះ​យ៉ាង​ណា​ក្តី​ប្រព័ន្ធ​បច្ចេកវិទ្យា​សង្គម​កំពុង​សកម្ម​ខ្លាំង​​ដោយ​ផ្តោត​ទៅ​លើ​​បញ្ហា​អ្នក​នយោបាយ​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​​ ឬ​​រឿង​អាស្រូវ​ស្នេហា​ដែល​ត្រូវ​បាន​ថត​ក្នុង​វីដេអូ​ជា​ជាង​សហគមន៍​អាស៊ាន​ ឬ​ថែម​ទាំង​ព័ត៌មាន​អំពី​​សមាជិក​អាស៊ាន​។ សាច់​រឿង​អាស៊ាន​សំខាន់ៗ​ដូចជា​បញ្ហា​ឆ្លង​ព្រំដែន​​ ឬ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​​​មាន​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន ប៉ុន្តែ​​មិន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយសារ​​ប្រទេស​មីយ៉ាន់ម៉ា​ក៏​ដូចជា​ប្រទេស​ CLMV ភាគច្រើន​បំផុត​ដែរ​មិន​រង​ប៉ះពាល់​ផ្ទាល់​ពី​បញ្ហា​ទាំង​នេះ​។

ផ្នែក​ដ៏ធំ​មួយ​នៃ​ការ​ខ្វះខាត​ការ​យល់​ដឹង​អំពី​អាស៊ាន​​​អាច​បណ្តាល​មកពី​រដ្ឋាភិបាល​​មិន​វិនិយោគ​​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លាំង​ក្នុង​ការ​ពន្យល់​​អំពី​ប្រវត្តិ​​នៃ​តំបន់​​ និង​អាស៊ាន​​ទៅ​ពលរដ្ឋ​របស់​ខ្លួន​។ ប៉ុន្តែ​វា​ក៏​ជា​ការពិត​មិន​អាច​ប្រកែក​បាន​​ដែល​​សាច់​រឿង​អាស៊ាន​ដូច​វា​ត្រូវ​បាន​បង្ហាញ​នា​ពេល​បច្ចុប្បន្ន​ដែល​ត្រូវការ​ខិតខំ​ប្រឹងប្រែង​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​។

អំណរសាទរ​មាន​កម្រិត​​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​ដោយ​វិស័យ​ឯកជន និង​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​គឺជា​ចំណុច​រារាំង​ទី​ពីរ​​ចំពោះ​ការ​បង្កើត​សហគមន៍​អាស៊ាន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ជាទូទៅ​មាន​ការ​យល់​ដឹង​មួយ​ចំនួន​​យ៉ាង​ហោច​ណាស់​កម្រិត​មូលដ្ឋាន​អំពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​តិច​បំផុត​ក៏​​នៅក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ធំៗ​ដែរ​។ ទោះ​យ៉ាង​ណា​ក្តី​នេះ​មិនមែន​ជា​ការ​រារាំង​ក្រុមហ៊ុន​ធំៗ​​ពី​ការ​បង្ហាញ​ទស្សនៈ​​ថា​ពួកគេ​ «​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​» ទេ។ ​

ពី​ទស្សនវិស័យ​របស់​ពួកគេ​ការ​ប្រកួតប្រជែង​កើតឡើង​ពី​​ទំនិញ​នាំ​ចូល​​កំពុង​តែ​ប្រឈម​មុខ​​។ ប៉ុន្តែ​នៅ​ពេល​វា​ត្រូវ​បាន​អម​ដោយ​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើង​​នៅក្នុង​ផ្នែក​សេវា​ និង​ការ​វិនិយោគ​​ផង​នោះ​អំណរ​សាទរ​ឲ្យ​មាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​ការ​ធ្លាក់​ចុះ​។

នេះ​ជា​ការ​គណនា​​លើ​ការ​ចំណាយ​ និង​អត្ថប្រយោជន៍​នៃ​កិច្ចសហប្រតិបត្តិការ​តំបន់​​ទូទាំង​ប្រទេស​ដូចជា​នៅ​ក្នុង​​ចំណោម​ប្រទេស​ទាំង​នោះ។

ក្រុមហ៊ុន​ឯកជន​ភាគច្រើន​បំផុត​នៅក្នុង​បណ្តា​ប្រទេស​ CLMV ជា​ក្រុមហ៊ុន​តូច​ និង​តម្រូវ​​តាម​​ទីផ្សារ​ក្នុង​ស្រុក​ ឬ​តំបន់។

សម្រាប់​ពួកគេ​ការ​ជជែក​ពី​ទីផ្សារ​​បង្រួប​បង្រួម​រឹងមាំ​ ៦៥០ ​លាន​ដុល្លារ​គឺ​មិន​ពាក់ព័ន្ធ​ខ្លាំង​ទេ។ សម្រាប់​ក្រុមហ៊ុន​ធំ​ជាង​នេះ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​ន័យ​ថា​ជា​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើង​​ភាព​មិន​​ច្បាស់លាស់​ក៏ខ្លាំង ​និង​ការ​ចំណាយ​ប្រែប្រួល​ហើយ​ទោះបី​ជា​ក្រុមហ៊ុន​តែ​ពីរ​បី​​ដែល​រឹងមាំ​ខ្លាំង​​ក្នុង​ការ​យក​ប្រយោជន៍​​ពី​ឱកាស​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​អាច​ឲ្យ​​ភ្ជាប់​​សេដ្ឋកិច្ច​មិនមែន​អាស៊ាន​មាន​ទីផ្សារ​ធំ​ជាង​មុន​ក្ដី​ក៏​មាន​ភាព​លំបាក​​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ពាណិជ្ជកម្ម​ AEC និង​ការ​កើត​មាន​ច្រើន​ឡើង​ចំពោះ​រនាំង​ពន្ធ​គយ​នៅក្នុង​អាស៊ាន។

ប្រសិន​បើ​មាន​យន្តការ​ផ្តល់​សំណង​ ឬ​មូលនិធិ​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ការ​ទូទាត់​ថ្លៃ​ដើម​ភ្ជាប់​ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ ឬ​ប្រសិន​បើ​មាន​តែ​វិស័យ​សាធារណៈ​ដែល​គាំទ្រ​នោះ​ទស្សនវិស័យ​ឯកជន​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​អាច​នឹង​ប្រសើរ​ឡើង។ បើ​ដូច្នេះ​តម្លៃ​ចំណាយ​សម្រាប់​បើក​ព្រំដែន​សេដ្ឋកិច្ច​កាន់​តែ​មាន​ភាព​​ច្បាស់លាស់ ​និង​ឆាប់​រហ័ស ខណៈ​​ផលប្រយោជន៍​នៃ​កិច្ចសហប្រតិបត្តិការ​ ភាព​​មិន​ប្រាកដប្រជា​ និង​ភាព​ជាក់លាក់​អាច​មាន​ច្រើន​ទៀត​នៅ​ថ្ងៃ​អនាគត​។

ឧបសគ្គ​ទី​បី​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឲ្យ​បាន​ឆាប់​រហ័ស​ជាមួយ​នឹង​ការ​កើនឡើង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​គ្រប់​គ្នា​គឺ​សមត្ថភាព​មាន​កម្រិត​របស់​វិស័យ​សាធារណៈ​ក្នុង​ការ​ដឹកនាំ​ និង​គ្រប់គ្រង​សកម្មភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​នេះ​។

រដ្ឋាភិបាល​កិច្ចការ​រដ្ឋបាល​ និង​សមត្ថភាព​គ្រប់គ្រង​របស់​ពួកគេ​គឺ​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​អនុវត្ត​ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​​មិន​ប្រាកដប្រជា​ និង​អាច​ត្រូវ​ប្រើ​រយៈពេល​យូរ​។ ​អាស៊ាន​អាច​មាន​ការ​បណ្តាក់​ទុន​ច្រើន​ក្នុង​រយៈពេល​វែង​ដោយ​សង្ឃឹម​ថា​នឹង​ធ្វើឲ្យ​តំបន់​នេះ​ចម្រើន​រុងរឿង។

កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រទេស​ជា​សមាជិក​នីមួយៗ​ហើយ​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​​ និង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​មួយ​ដែល​អាច​សម្រេច​បាន​នូវ​គោលដៅ​សេដ្ឋកិច្ច​ជាតិ​ដើម្បី​ឲ្យ​វា​ស្រប​គ្នា​ជាមួយ​នឹង​គោលដៅ​ និង​ការ​ចង់​បាន​របស់​ប្រទេស​ក្នុង​តំបន់។

សមត្ថភាព​វិស័យ​សាធារណៈ​ក្នុង​ការ​ដឹកនាំ​ និង​គ្រប់គ្រង​គឺ​នៅ​មាន​កម្រិត​យ៉ាង​ខ្លាំង​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន​ថ្មី។

សមត្ថភាព​នៅ​មាន​កម្រិត​ទាំង​នោះ​មាន​ដូចជា​ជំនាញ​ពេលវេលា ​និង​ធនធាន​ហិរញ្ញវត្ថុ​ហើយ​ជា​ញឹកញាប់​គឺ​វា​កើតឡើង​ចំពោះ​បញ្ហា​ក្នុង​ស្រុក​ជាង​បញ្ហា​ក្នុង​តំបន់​ដែល​គ្មាន​ការ​ចែក​រំលែក​​​ទស្សនៈ​នយោបាយ​គ្នា​។

មួយ​វិញ​ទៀត​បើ​វា​កើត​ឡើង​ញឹកញាប់​ពេក​នោះ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ខាង​ក្រៅ​រវាង​បណ្តា​ប្រទេស​អាស៊ាន​ជាមួយ​ប្រទេស​ខាង​ក្រៅ​មួយ​ចំនួន​ដូចជា (​ប្រទេស​ជប៉ុន ចិន និង​សហរដ្ឋអាមេរិក) ​អាច​នឹង​ជួប​បញ្ហា​ប្រឈម​ហើយ​អ្នក​បង្កើត​គោលនយោបាយ​សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង​ក៏​ដូចគ្នា​ដែរ​គឺ​មាន​ការ​គិត​គូរ​តិចតួច​អំពី​អាស៊ាន​ និង​ការ​បែងចែក​ធនធាន។

ចំនួន​ជាក់លាក់​នៃ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ដែល​មាន​ប្រទេស CLMV គឺជា​ភាគី​មួយ​ផង​ដែរ​នោះ​បាន​ក្លាយ​ជា​បន្ទុក​មួយ​បន្ថែម​ទៀត​ទៅ​លើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ដែល​នៅ​មាន​កម្រិត​។ កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ចំនួន​ពីរ​ដែល​ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​កិច្ចប្រជុំ​ផ្សេងៗ​​​​​ចំនួន​​ ១២០០​ សម្រាប់​អាស៊ាន​តែ​មួយ​គឺ​វា​ស្ទើរតែ​ច្រើន​លើសលប់​ពេក​ណាស់​ទៅ​ហើយ​។

ជាមួយ​គ្នា​នេះ​ក៏​មាន​ផង​ដែរ​នូវ​ការ​បន្ថែម​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត​ដូចជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​​ និង​កិច្ចប្រជុំ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​នីមួយៗ​ទៅ​តាម​កម្មវិធី​ផ្សេងៗ​គ្នា​។

ឧទាហរណ៍​ដូចជា​ប្រទេស​មីយ៉ាន់ម៉ា​ជាដើម​គឺ​បាន​ចូលរួម​ក្រុម​ក្នុង​តំបន់​យ៉ាង​ហោច​ណាស់​ចំនួន​ ៥ ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​​នឹង​តំបន់​អាស៊ី​ខាង​កើត​ និង​អាស៊ី​ខាង​ត្បូង​រួម​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ ហើយ​នេះ​មិន​រាប់​ដល់​ការ​ចូលរួម​ប្រជុំ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ផង​ទេ​។ ការ​ចូលរួម​ប្រកប​ដោយ​អត្ថន័យ​នៅក្នុង​ការពិភាក្សា ការ​សម្រប​សម្រួល​កម្មវិធី​ផ្សេងៗ​ និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​ទាំងអស់​នេះ​គឺជា​ការ​ធានា​ និង​ការពារ​សុខុមាលភាព​របស់​​ពលរដ្ឋ​នៃ​ជាតិសាសន៍​នីមួយៗ​ ប៉ុន្តែ​វា​អាច​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ធ្ងន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ថ្មី​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​គឺ​វា​បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​ទាំង​នេះ។

ទន្ទឹម​នឹង​នេះ​ក្រុម​អ្នក​សង្កេតការណ៍​ជា​ញឹកញាប់​បាន​គូសបញ្ជាក់​ពី​ភាព​ខុស​គ្នា​ដ៏​ខ្លាំង​នៃ​ប្រាក់​ចំណូល​សរុប​របស់​មនុស្ស​​ម្នាក់​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ដោយ​បែងចែក​តាមយៈ​ការ​អភិវឌ្ឍ​ដើម្បី​យក​ទៅ​ពន្យល់​ថា​ហេតុអ្វី​បាន​ជា​វា​លំបាក​សម្រាប់​អាស៊ាន​ដើម្បី​ក្លាយ​ជា​សហគមន៍​ដ៏ពិត​ប្រាកដ​មួយ​។

ជា​ការពិត​ណាស់​គឺថា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ដូចជា​មីយ៉ាន់ម៉ា​គឺ​ផលិតផល​ភាគច្រើន​ដែល​គេ​ផលិត​បាន​គឺ​អង្ករ​ ខណៈ​ដែល​ប្រទេស​សិង្ហបុរី​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​គឺ​គេ​ផលិត​គ្រឿង​ម៉ាស៊ីន​ទំនើបៗ ដូច្នេះ​ហើយ​នេះ​គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​ខុស​គ្នា​ក្នុង​ការ​ប្រៀបធៀប​ដែល​ជា​មូលដ្ឋាន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។​ ការ​ពិត​ឧបសគ្គ​ចម្បង​នៃ​ការ​បង្កើត​សហគមន៍​អាស៊ាន​គឺ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​មូលហេតុ​មិន​ច្បាស់លាស់​ក្នុង​ការ​ថែរក្សា​សហគមន៍​មួយ​នេះ​។

លើស​ពី​នេះ​ទៀត​ករណី​របស់​សហគមន៍​មួយ​នេះ​គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ជឿជាក់​រួម​ទាំង​តំណាង​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​ផង​ដែរ។

នៅ​ក្នុង​តំបន់​នេះ​មាន​ការ​បែងចែក​ជាច្រើន​អម្បូរ​ជាតិ​សាសន៍ បទពិសោធ​ប្រវត្តិសាស្ត្រ​ និង​ប្រព័ន្ធ​នយោបាយ។ ហេតុផល​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​គឺ​សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​​ការ​ចែក​រំលែក​ភាព​រីកចម្រើន​​។

ការ​ប្រកួត​ប្រជែង​របស់​អាស៊ាន​គឺ​ថា​នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្លាយ​ជា​ចំណុច​​ស្នូល​របស់​សមាគម​មួយ​នេះ​នោះ​អាស៊ាន​នឹង​ព្យាយាម​ធ្វើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ជឿជាក់​លើ​ខ្លួន​ហើយ​ប្រទេស​អាស៊ាន​ដែល​មាន​ព្រំដែន​សេដ្ឋកិច្ច​បើក​ចំហ​ និង​មាន​ការ​ប្រកួតប្រជែង​ជាមួយ​បរទេស​ច្រើន​នោះ​នឹង​ធ្វើឲ្យ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​បាន​ប្រសើរ​ឡើង​។

រឿង​ទាំងអស់​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​បញ្ហា​ប្រឈម​សំខាន់ៗ​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ហ្មត់ចត់​ពី​រដ្ឋ​ជា​សមាជិក​ទាំងអស់​បើ​មិន​ដូច្នេះ​ទេ​សហគមន៍​អាស៊ាន​ពិតប្រាកដ​នឹង​នៅ​តែ​ជា​ការងារ​មួយ​ដែល​ដំណើរការ​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​នោះ​ទេ​៕ PS/NS

ដោយៈ លោក Myo Thant ប្រធាន​ផ្នែក​សេដ្ឋវិទូ​នៅ​ក្នុង​ក្រុម Paramis Roundtable Group ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​យ៉ាំងហ្គោន​ប្រទេស​មីយ៉ាន់ម៉ា។

លោក​បាន​ធ្វើការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​អស់​រយៈពេល ២៧ ឆ្នាំ​មាន​ឯកទេស​ក្នុង​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​បណ្តាញ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។ សេចក្តី​រាយការណ៍​នេះ​គឺជា​ផ្នែក​​មួយ​របស់​ Reporting ASEAN Series​៕

0

Comments

Please, login or register to post a comment