Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាស៊ាន​គួរ​ចាប់​យក​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​ ៤

Content image - Phnom Penh Post
មេដឹកនាំ​អាស៊ាន​ទាំង​ ១០ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣០ ​។ រូបថត courtesy of asean

អាស៊ាន​គួរ​ចាប់​យក​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​ ៤

នៅ​ពេល​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​) ​ជួបប្រជុំ​គ្នា​នៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​​ ៣១ ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កាលពី​សប្តាហ៍​មុន ពួកគេ​ក៏​ប្រារព្ធ​ផង​ដែរ​នូវ​ «ASEAN@50» ជា​សក្ខីកម្ម​មួយ​នៃ​ភាព​តស៊ូ និង​ស្ថិតស្ថេរ​របស់​អាស៊ាន​ជា​ក្រុម​ថ្នាក់​តំបន់​ដែល​មាន​រយៈពេល​យូរ​បំផុត​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ពិភពលោក​។

ចំណុច​សំខាន់​មួយ​នៅ​ក្នុង​របៀបវារៈ​គឺ​បញ្ហា​សន្តិសុខ​តំបន់ និង​ការ​ដោះស្រាយ​បញ្ហា​ភេរវកម្ម​ដែល​កំពុង​កើនឡើង​។ នេះ​គឺ​ឆ្លុះ​បញ្ចាំង​អំពី​ឫសគល់​របស់​អាស៊ាន​ដែល​ចាប់​កំណើត​ជា​កតិកាសញ្ញា​ស្តីពី​សន្តិសុខ​អ្នក​នយោបាយ​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​ក្នុង​ឆ្នាំ​ ១៩៦៧ ​។

ពិតណាស់​តួនាទី​របស់​អាស៊ាន​ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​អាស៊ី​អាគ្នេយ៍​គឺជា​ញឹកញាប់​ត្រូវ​បាន​ឲ្យ​តម្លៃ​មិន​ស្មើ​ការពិត​។ វា​ងាយស្រួល​មើល​។

សង្គ្រាម​មិន​អាច​មិន​ត្រូវ​បាន​កត់សម្គាល់​នោះ​ទេ ប៉ុន្តែ​សន្តិភាព​គឺ​ងាយស្រួល​នឹង​មើល​រំលង​។

អាស៊ាន​ គឺ​ស័ក្តិសម​ទទួល​បាន​នូវ​ការ​សរសើរ​ចំពោះ​ការ​ផ្តល់​នូវ​សន្តិភាព​។ ខណៈ​កំពុង​វិវត្តន៍​ទៅ​មុខ ជោគជ័យ​សេដ្ឋកិច្ច​របស់​អាស៊ាន​ អាច​អាស្រ័យ​ទៅ​លើ​ប្រភេទ​ផ្សេង​មួយ​នៃ​បដិវត្តន៍​។

ភាព​រីកចម្រើន​ដែល​ដឹកនាំ​ដោយ​ភាព​ច្នៃប្រឌិត​ដែល​មាន​លក្ខណៈ​រួម​បញ្ជូល ​

ការ​សង្ខេប​លទ្ធផល​សំខាន់ៗ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ៤៩ កាលពី​ខែ​កញ្ញា​ បាន​កត់សម្គាល់​ថា​អាទិភាព​ទាំង​មូល​នៃ​កិច្ចប្រជុំ​ឆ្នាំ​នេះ​គឺ​ «​ភាព​រីកចម្រើន​ដែល​ដឹកនាំ​ដោយ​ភាព​ច្នៃប្រឌិត​ដែល​មាន​លក្ខណៈ​រួម​បញ្ជូល​»​។

នេះ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​វិធានការ​យុទ្ធសាស្ត្រ​ចំនួន​បី​៖ ការ​បង្កើន​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ សមាហរណកម្ម​សហគ្រាស​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) ​ឲ្យ​ទៅ​ជា​ចង្វាក់​តម្លៃ​សកល និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ភាព​ច្នៃ​ប្រឌិត​។

ដំណើរ​យឺត​នៃ​ពាណិជ្ជកម្ម​ទំនង​ជា​លែង​មាន​លក្ខណៈ​អាក្រក់​ហើយ​មាន​ការ​បង្ហាញ​ថ្មីៗ​ថា ​ទាំង​ការ​វិនិយោគ​ឯកជន​ក្នុង​ស្រុក និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ដូចជា ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី និង​បន្ត​កើនឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ក្នុង​បណ្តា​ប្រទេស​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​។ ដើម្បី​រក្សា​ភាព​រីកច្រើន​នេះ​កំណែ​ទម្រង់​នឹង​ត្រូវ​ការ​ធ្វើ​ជា​បន្ត​។

សមិទ្ធផល​ស្តីពី​សេរីកម្ម​ពន្ធគយ​គឺ​មួយ​ផ្នែក​កើត​ចេញ​ពី​ការ​កើនឡើង​នៃ​វិធានការ​មិន​មាន​ពន្ធគយ​ដែល​ជា​ឧបសគ្គ​ដ៏សំខាន់​ចំពោះ​ពាណិជ្ជកម្ម​។

និន្នាការ​ថ្មី​ និង​កំពុង​កើនឡើង​នៅ​ក្នុង​ការ​វិនិយោគ​ឆ្លង​ព្រំដែន​គឺ​ពាក់ព័ន្ធ​នឹង​សហគ្រាស​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម ​(MSMEs) ​ខ្លាំង​ណាស់​ដែល​នាំ​ឲ្យ​របាយការណ៍​ស្តីពី​ការ​វិនិយោគ​អាស៊ាន​បាន​យក​បញ្ហា​នេះ​ជា​ប្រធានបទ​របស់​ខ្លួន ហើយ​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ភាព​ច្នៃប្រឌិត​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​ឱកាស​ដែល​កើតមាន​ពី​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​ ៤ (4IR)​។

ចំណុច​យុទ្ធសាស្ត្រ​ទាំង​ ៣ គឺ​ត្រូវ​ជាប់​ទាក់ទង​គ្នា​ជាពិសេស​ចំណុច​ ២ ​ចុងក្រោយ​ដូច​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​របាយការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​រួម​គ្នា​ដែល​មាន​ចំណងជើង​ថា​៖ «​តើ​ 4IR មាន​ន័យ​ដូចម្តេច​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​អាស៊ាន​? ដែល​ត្រូវ​បង្ហាញ​ទៅ​មេដឹកនាំ​នៅ​កិច្ចប្រជុំ​កំពូល​។

របាយការណ៍​នេះ​កត់សម្គាល់​អំពី​កម្រិត​ខុស​គ្នា​នៃ​ភាព​ត្រៀម​ខ្លួន​រួចរាល់​នៃ​បណ្តា​ប្រទេស​សមាជិក​ដែល​ជាប់​ពាក់ព័ន្ធ​ជា​លក្ខណៈ​អវិជ្ជមាន​ចំពោះ​កម្រិត​អភិវឌ្ឍ​របស់​ពួកគេ និង​របៀប​ដែល​ចំណុច​នេះ​អាច​ពង្រីក​ជា​ជាង​បង្រួញ​គម្លាត​នៃ​ការ​អភិវឌ្ឍ ប្រសិន​បើ​មិន​ត្រូវ​បាន​ដោះស្រាយ​។

4IR នាំ​មក​នូវ​បញ្ហា​ប្រឈម​នឹង​ឱកាស

​​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ 4IR គឺ​ការ​បាត់បង់​ការងារ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើ​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្តិ និង​ការ​ប្រើ​មនុស្ស​យន្ត​ដែល​មាន​លក្ខណៈ​ទំនើប​កាន់តែ​ខ្លាំង​ឡើង និង​ភាព​ឆ្លាតវៃ​សិប្បនិម្មិត​។ ការ​បាត់បង់​ការងារ​នឹង​ប៉ះពាល់​ប្រទេស​មួយ​ចំនួន​ច្រើន​ជាង​ប្រទេស​ដទៃៗ​។

ការងារ​ជំនាញ​ទាប​ (​ដូចជា​កម្មករ​ក្នុង​ចង្វាក់​ផលិត​ដំឡើង​អ្វី​មួយ​) ​គឺ​មាន​ហានិភ័យ​បំផុត​។

ជា​ការ​ឆ្លើយតប​ភ្លាមៗ​ការ​ធ្វើឲ្យ​មាន​ការ​ប្រមូល​កម្មករ​គ្មាន​ជំនាញ​បាន​ច្រើន​ជាង​មុន​នឹង​ទប់ស្កាត់​មិន​ឲ្យ​មាន​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​បញ្ជូន​ពលករ និង​ជួយ​រក្សា​កំណើន​នៅ​ក្នុង​ប្រទេស​ទទួល​ពលករ ខណៈ​ក៏​ជួយ​ទប់ស្កាត់​ផង​ដែរ មិន​ឲ្យ​មាន​វិសមភាព​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​រវាង​ប្រទេស​នានា​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​ឧស្សាហកម្ម​ថ្មី​នឹង​រីកចម្រើន ហើយ​កម្មករ​នឹង​ត្រូវ​ការ​ជំនាញ​ថ្មី​។

ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ធនធាន​មនុស្ស​ត្រូវតែ​ចាប់​ផ្តើម​នាពេល​ឥឡូវ​នេះ​។ ជំនាញ​ដែល​ត្រូវការ​គឺ​លើស​ពី​សមត្ថភាព​បច្ចេកទេស​ដើម្បី​រួម​បញ្ចូល​ការ​ដោះស្រាយ​បញ្ហា​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​។

ជាង​នេះ​ទៅ​ទៀត​ ការ​បង្កើន​ជំហាន​នៃ​ការ​ផ្លាស់ប្តូរ​ទាមទារ​ឲ្យ​មាន​ការ​បណ្តុះបណ្តាល​មនុស្ស​ពេញវ័យ និង​ការ​រៀន​សូត្រ​អំពី​ជំនាញ​បន្ថែម មិនមែន​ត្រឹម​តែ​ការ​អប់រំ​នោះ​ទេ​។

ក្រៅពី​នេះ​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​ទៅវិញ​ទៅមក​ក៏​ត្រូវ​តែ​ពង្រីក​ផង​ដែរ​ដើម្បី​គ្រប​ដណ្តប់​លើ​មុខ​អាជីព​ថ្មីៗ ខណៈ​កំពុង​បង្កើន​ល្បឿន​សុខដុម​នីយកម្ម និង​ពង្រឹង​ទិដ្ឋាការ​ការងារ​។

សមាហរណកម្ម​សហគ្រាស​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម​ (MSMEs) ​ចូល​ទៅ​ក្នុង​ចង្វាក់​តម្លៃ​សកល

​​ឱកាស​មួយ​ក្នុង​ចំណោម​ឱកាស​សំខាន់ៗ​នៃ 4IR ដូច​គូស​បង្ហាញ​នៅ​ក្នុង​របាយការណ៍​គឺ​សក្តានុពល​នៃ «​បច្ចេកវិទ្យា​ដែល​មាន​លក្ខណៈ​បង្ក​ឲ្យ​មាន​ភាព​រាំងស្ទះ​» ដើម្បី​ផ្តល់​អំណាច​ដល់​សហគ្រាស​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម​ (MSMEs) ​។ ជាង ៩០% នៃ​សហគ្រាស​នៅក្នុង​អាស៊ាន​គឺជា MSMEs ហើយ​ពួកគេ​ផ្តល់​ការងារ​ភាគច្រើន​បំផុត​ក្នុង​ចំណោម​ការងារ​នៅ​ក្នុង​រដ្ឋ​សមាជិក​។

MSMEs ជា​ញឹកញាប់​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​ការ​ខ្វះ​លទ្ធភាព​ចំពោះ​អាជីវកម្ម និង​សេវា​ហិរញ្ញវត្ថុ​។ បច្ចេកវិទ្យា​មាន​សក្ដានុពល​បង្កើន​សន្ដិសុខ​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ឆ្លង​ព្រំដែន​ និង​ភ័ស្តុភារ​សូម្បី​នៅ​ក្នុង​ប្រទេស​ដែល​សេវា​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​អភិវឌ្ឍ​ក៏ដោយ​។

បច្ចេកវិទ្យា​នេះ​មាន​សក្តានុពល​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​តូចៗ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​បំផុត​របស់​អាស៊ាន​។ ការ​កើនឡើង​នៃ​ទីផ្សារ​តាម​អនឡាញ​ក៏​ផ្តល់​នូវ​វេទិកា​ផង​ដែរ​សម្រាប់ MSMEs ដើម្បី​មាន​លទ្ធភាព​ទៅ​លើ​ទីផ្សារ​តំបន់ និង​សកល​។

ហេតុ​ដូច្នេះ 4IR ការ​ផ្តល់​នូវ​ឱកាស​សម្រាប់​អាស៊ាន​សម្រេច​ទទួល​បាន​នូវ​គោលដៅ​នៃ​ការ​រួម​បញ្ចូល​ប្រសើរ​ឡើង​ដោយ​ការ​ធ្វើ​សមាហរណកម្ម MSMEs ទៅ​ក្នុង​ចង្វាក់​តម្លៃ​សកល​។ ប៉ុន្តែ​វា​ក៏​បាន​ផ្តល់​ផង​ដែរ​នូវ​បញ្ហា​ប្រឈម​មួយ​ដល់​តំបន់​ឲ្យ​វិនិយោគ​ក្នុង​វិស័យ​ធនធាន​មនុស្ស ដើម្បី​បន្ត​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការ​វិនិយោគ និង​ដើម្បី​ឲ្យ​អាច​មាន​នូវ​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ភាព​ច្នៃប្រឌិត​។

ដោយសារ​តែ​ផលប៉ះពាល់​មិន​ស្មើភាព​គ្នា​នៃ​បច្ចេកវិទ្យា​ថ្មី​នៅ​ក្នុង​តំបន់ ការ​ជំរុញ​ឲ្យ​មាន​ភាព​រីកចម្រើន​ដែល​មាន​លក្ខណៈ​រួមបញ្ចូល​ត្រូវ​តែ​មើល​ឃើញ​ផង​ដែរ​ថា​ជា​សសរស្តម្ភ​សំខាន់​មួយ​នៅ​ក្នុង​ការ​បង្កើន​កម្លាំង និង​ការ​គាំទ្រ​នៅ​ក្នុង​តំបន់​។

វិសមភាព​សេដ្ឋកិច្ច​ខ្លាំង​ឡើង​អាច​នឹង​រួម​ចំណែក​យ៉ាង​លឿន ទៅ​ដល់​ភាព​ចលាចល​សង្គម និង​អស្ថិរភាព​នយោបាយ​។

ការ​ចាប់​យក 4IR និង​ភាព​រីកចម្រើន​ដែល​ដឹកនាំ​ដោយ​ភាព​ច្នៃប្រឌិត​ដែល​មាន​លក្ខណៈ​រួម​បញ្ចូល​នឹង​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​ទទួល​បាន​សន្តិភាព​នៅ​ក្នុង​អាស៊ាន​រយៈពេល ៥០ ឆ្នាំ​ទៀត​៕ PS

Jayant Memon ជា​អ្នក​សេដ្ឋកិច្ច​នាំ​មុខ និង Anna Fink ជា​អ្នក​សេដ្ឋកិច្ច​នៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី

0

Comments

Please, login or register to post a comment