Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្ដាមសេះ ​ឆាម្រេច​ខ្ចី​ ល្បី​ពីហាង​ស៊ុបម្រះ​សៀមរាប

Content image - Phnom Penh Post
ក្ដាម​សេះឆា​ម្រេច​ម៉ដ្ឋ និង​ម្រេច​ខ្ចី​ហឹរឆ្ងាញ់​។ ហុង មិនា

ក្ដាមសេះ ​ឆាម្រេច​ខ្ចី​ ល្បី​ពីហាង​ស៊ុបម្រះ​សៀមរាប

សៀមរាប: ហាង​ស៊ុបម្រះ​ស្ថិតនៅ​ពីក្រោយ​ស្តាតចាស់ ជិត​សារមន្ទីរ​ជាតិ ទឹកដី​ខេត្តសៀមរាប អង្គរ មាន​ទីធ្លាធំ​ទូលាយ​ជាមួយ​បរិយាកាស​ល្អមាន​ផាសុកភាព ភ្ញៀវ​អាច​អង្គុយ​ជួបជុំគ្នា​ជជែក​កម្សាន្ត​នៅក្រោម​ហាង​ដែលមាន​ដំបូល​ប្រក់​ស្បូវ ជាពិសេស​អាចញុំា​ស៊ុបម្រះ ដែល​ល្បីថា​ឆ្ងាញ់​ប្រចាំ​ហាង​តែម្តង។

អ្នកនាង គីម លក្ខិណា ជា​ម្ចាស់​ហាងនេះ​បាន​និយាយថា៖ «មុនដំបូង​ឡើយ​គឺខ្ញុំ​គ្រាន់តែ​សាកល្បង​បើកជា​ហាង​តូចមួយ​ធម្មតា​លក់​ស៊ុបម្រះ​តែប៉ុណ្ណោះ បន្ទាប់មក​មានការ​គាំទ្រ​ញ៉ាំ​ច្រើន​ពីភ្ញៀវ និង​មានការ​សំណូមពរ​ឲ្យលក់​ម្ហូប​បន្ថែមទៀត អ៊ីចឹង​ហើយក៏​សម្រេចចិត្ត​ពង្រីក​ហាង​ឲ្យធំ​បន្តិច​រចនា​ឲ្យមាន​សោភណភាព​បន្ថែម​ជាមួយ​នឹង​កន្លែង​អង្គុយមាន​ផាសុកភាព និង​អនាម័យ ទោះបីជា​ហាង​យើង​ធម្មតា​មែន​ក៏ប៉ុន្តែ សេវាកម្ម​និង​អនាម័យ​គឺមិន​ចាញ់​ហាងធំៗ​នោះទេ»។

ទន្ទឹមនឹង​លក់​ស៊ុបម្រះ​ដាច់ខ្លាំង​ហើយ​នោះ ក្នុង​ហាងនេះ​ក៏មាន​ម្ហូប​បែប​ស្រុកស្រែ​ជាច្រើន​មុខដែល​ភ្ញៀវ​ចង់​ទទួលទាន​តែង​មិនចង់​ចម្អិន​ដោយ​ខ្លួនឯង ដូចជា អន្ទង់​ប្រឡាក់​គ្រឿង​អាំង​រសជាតិ​ប្លែក​មាត់ខ្យង​ស្រែ​ញាត់​សណ្តែកដី ខ្យង​អប់​គ្រឿងគល់​ស្លឹកគ្រៃ និងម្ហូប​ជាច្រើន​មុខទៀត​ជា​លក្ខណៈ​ម្ហូប​ខ្មែរសុទ្ឋ និងខ្មែរ​ក្លាយ ធ្វើទៅតាម​តម្រូវការ​របស់​ភ្ញៀវ។

សប្តាហ៍​នេះខាង​ហាង​ស៊ុបម្រះ​បានបង្ហាញ​ពីម្ហូប​គ្រឿង​សមុទ្រ​មួយ​មុខគឺ​ក្តាម​ឆាម្រេចខ្ចី​រសជាតិ​បែប​អ្នក​សៀមរាប។

ម្ហូបនេះ​គេឆាក្តាម​ជាមួយ​ម្រេចម៉ដ្ឋ និងខ្ចី​ជាមួយគ្នា ដោយ​បន្ថែម​ខ្ទឹមបារាំង និង​ស្លឹកខ្ទឹម​ធ្វើឲ្យ​មានក្លិន​ឈ្ងុយ​និង​រសជាតិ​ហឹរឆ្ងាញ់ ក្ដៅពោះ​តែម្ដង។ ក្នុងមួយ​ចានមានតម្លៃ ១៤ ០០០ រៀល។

សម្រាប់​ភ្ញៀវទេសចរ​ដែល​ស្វែង​ញ៉ាំ​អាហារ​ឆ្ងាញ់ ហាង​ស៊ុបម្រះ នៅ​សៀមរាប អាចទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩២ ៥៣៤ ៤៤៣៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ