ភ្នំពេញ: ក្រៅពីល្បីខ្យងអាំងខ្ទិះដូងខ្ទឹមបំពង អាហារដ្ឋន ៣ ជំនាញ ក៏ បានបញ្ចេញនូវមុខម្ហូបពិសេសរបស់ ខ្លួនបន្ថែមទៀតគឺ «ឆាទាព្រួសភ្លើង» ដែលជាម្ហូបត្រូវមាត់អ្នកក្លែមតែម្តង។
គ្រាន់តែឮឈ្មោះគឺ ស្រក់ទឹកមាត់បាត់ទៅហើយ! ឆាទាព្រួសភ្លើង គឺជាម្ហូបដែលពេញនិយមសម្រាប់អ្នកក្លែម ដោយសារតែរសជាតិរបស់វាហឹរឆ្ងាញ់ ញ៉ាំហើយចង់ញ៉ាំទៀត។
លោក សយ វិរៈ ម្ចាស់អាហារដ្ឋាន ៣ ជំនាញ និយាយថា៖ «ទាដែលយើងយកមកឆានេះគឺខ្ញុំទៅទិញផ្ទាល់ពីកន្លែងចិញ្ចឹមតែម្តង រើសយកតែសាច់ទាល្អៗ ដើម្បីពេលដែលយើងយកវាមកធ្វើម្ហូបគឺវាមានរសជាតិឆ្ងាញ់»។
ក្រៅពីបញ្ជាក់នូវប្រភពសាច់ទា ដ៏សម្រិតសម្រាំង លោកបានឲ្យដឹងទៀតថា៖ «ជាពិសេសទានេះគឺត្រូវបំផុតសម្រាប់់ឆាគ្រឿងតែម្តងជាមួយនឹងគ្រឿងផ្សំដែលខ្ញុំធ្វើដោយខ្លួនឯង រសជាតិរបស់វាប្លែកជាងហាងដទៃ»។
មិនត្រឹមតែជាហាងបម្រើអាហារនោះទេ លោក វិរៈ បានបន្តថា៖ «នៅក្នុងហាងរបស់ខ្ញុំក៏ទទួលធ្វើម្ហូបអាហារសម្រាប់ជប់លៀងខ្នាតតូចធំផងដែរ មិនថាឡើយភ្ញៀវកុម្ម៉ង់ឲ្យប្រឡាក់សាច់ ១០ គីឡូក្រាមក៏យើងអាចធ្វើឲ្យបាន ឲ្យតែកុម្ម៉ង់គឺយើងអាចធ្វើឲ្យបានទាំងអស់ ជាមួយមុខម្ហូបជាច្រើនមុខរសជាតិឆ្ងាញ់ និងអនាម័យ»។
អាហារដ្ឋាន ៣ ជំនាញក៏ល្បីខ្យងអាំងខ្ទិះដូងខ្ទឹមបំពងមួយចានត្រឹមតែ ៥ ០០០ រៀល កង្កែបអាំង ១២ ០០០ រៀល និងឆ្អឹងជំនីរជ្រូក ១ ចានតម្លៃ ៨ ០០០ រៀល។ ទំនាក់ទំនងទូរស័ព្ទលេខ ០៨៩ ៧៧៨ ៨៧៧៕