ភ្នំពេញ: ប្រកាន់​ជំហរ​ចង់​ឲ្យ​ភ្ញៀវ​ពិសា​មាន់​ស្រែ​ពិតៗ​ដើម្បី​សុខភាព និង​សុខ​សុភមង្គល​ក្នុង​គ្រួសារ​នោះ ហាង ណាណា មាន់​អាំង សសរ​ស្តម្ភ បាន​នាំនូវ​រស​ជាតិ​មាន់​អាំង ជាមួយ​គ្រឿង​ផ្សំ​ធម្មជាតិ ដោយ​ភ្ញៀវ​មិន​ចាំបាច់​លំបាក​វិល​កង់​ទៅ​ដល់​ទឹកដី​ខេត្ត​សៀមរាប​ទេ។

បញ្ជាក់​ពី​គោលការណ៍​ចង់​ឲ្យ​ភ្ញៀវ​បាន​ទទួល​ទាន​អាហារ​ឆ្ងាញ់​មាត់ ហើយ​ល្អ​ដល់​សុខភាព​រាងកាយ​នោះ លោក Bill ជា​ម្ចាស់​ហាង បាន​រៀបរាប់​ឲ្យ​ដឹង​ថា៖ «ជាទូទៅ របស់​ដែល​យើង​លក់​នៅ​ទីនេះ គឺ​ធម្មជាតិ ដូចជា​ត្រសក់ ខ្ញុំ​ទៅ​ទិញ​ពី​ខាង​អរិយក្សត្រ ឆ្លង​ដ គាត់​ដាំ​ជា​លក្ខណៈ​គ្រួសារ​របស់​គាត់ ហើយ​ក្ដឹប​អម្ពិល អត់​មាន​ក្ដឹប​អម្ពិល​ដែល​ត្រាំ​ថ្នាំ​ទេ គឺ​ធម្មជាតិ​ដូចគ្នា ហើយ​មាន់​ទីនេះ​ក៏មាន់​ស្រែ ធម្មជាតិ​ពិតៗ​ដែរ»។

ម្ចាស់​ហាង​ដ៏​រួសរាយ​រាក់ទាក់​រូបនេះ បាន​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ឈុត​មាន់​អាំង តម្លៃ ៣៥០០០ រៀល រួម​មាន បាយ​សម្រូប មាន់​អាំង បន្លែ ក្ដឹប​អម្ពិល ទឹកត្រី​ក្រហម និង​បន្ថែម​នូវ​ប្រហុក​អង្ក្រង​ដ៏​ល្បី​ល្បាញ​នៅ​សៀមរាប​ផង​ដែរ។

ចង់​ពិសា​មាន់​ស្រែ ធម្មជាតិ កុំ​ភ្លេច​ណា ណា​ណា​មាន់​អាំង​សសរ​ស្តម្ភ ដែល​មាន​ទីតាំង ផ្លូវ​ក្រោយ​ពេទ្យ​រុស្ស៊ី ផ្លូវ ៤៣០ កែង ១៧៩ ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០៨៦ ៨៩៨ ៩៩៩ និង០៩២ ៤៥៣ ៥៤។ ភ្ញៀវ​អាច​កុម្ម៉ង់​មុន​មួយ​ម៉ោង​សម្រាប់​ការ​មក​ញ៉ាំ​ដល់​ទី​កន្លែង និង​ការ​ខ្ចប់​ដឹក​ជញ្ជូន​ដល់​ផ្ទះ៕