Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជើងមាន់​ក្រឡុក​ហឹរ​សាច់ផុយ ឆ្អឹង​ស្រួយច្រុប ១ កែវតែ ៦០០០ រៀល

Content image - Phnom Penh Post
ជើងមាន់​ក្នុងកែវ និង​គ្រឿង​ផ្សំ​មុនពេល​ក្រឡុក។ ហុង មិនា

ជើងមាន់​ក្រឡុក​ហឹរ​សាច់ផុយ ឆ្អឹង​ស្រួយច្រុប ១ កែវតែ ៦០០០ រៀល

ភ្នំពេញ: ជើងមាន់ គឺជា​អាហារ​ចិញ្ចើមថ្នល់​ដ៏ពេញ​និយម​មួយ​មិន​ថាផាក់ឡូវ ចំហុយ អាំង ឬ​បំពង​ឡើយ។

កាន់តែ​ប្លែក​មួយកម្រិត​ទៀត នៅហាង The Street ដែល​ជំនាញ​បម្រើ​អាហារ​ចិញ្ចើមផ្លូវ​ប្រកប​ដោយ​អនាម័យ និង​ទីតាំង​ស្អាត​មាន​ផាសុកភាព​នោះ ជើងមាន់​ត្រូវបាន​ច្នៃប្រឌិត​ជាអាហារ​មួយបែប​ផ្សេង​ដែលមាន​ឈ្មោះថា «ជើងមាន់​ក្រឡុក» រសជាតិ​ឆ្ងាញ់​ប្លែក។

នៅក្នុង​កែវ​មានគម្រប​នោះ​មាន​ជើងមាន់​ចំហុយ​ក្ដៅ អម​ជាមួយ​ចាន​គ្រឿងផ្សំ​ដូចជាទឹកត្រី​កោះកុង​ហឹរ ខ្ទឹម​ក្រហម​បំពង និង​ជីរពង​ទាកូន។

នៅពេល​ទទួលទាន​ទើប​ភ្ញៀវបើក​គម្រប​កែវ ចាក់ទឹក​ត្រីម្ទេស ខ្ទឹមក្រហម​បំពង និង​ជីរពង​ទាកូន រួច​ច្របាច់​ក្រូចឆ្មារ សឹមបិទ​គម្រប​ក្រឡុក​ឲ្យ​ចូលជាតិ​សឹម​បើក​គម្រប​ញ៉ាំ។

ជើងមាន់​ក្រឡុក​ក្នុង​កែវ​តម្លៃ​ត្រឹមតែ ៦ ពាន់​រៀល។ The Street ដែល​ការតុបតែង​ហាងនេះ​មាន​លក្ខណៈ​សាមញ្ញ​បែប​យុវវ័យ ហើយ​ជម្រើស​អាហារ​ត្រូវបាន​ច្នៃប្រឌិត​ថ្មីៗ​ជារៀង​រាល់ខែ។

ហាង​ស្ថិត​នៅផ្ទះ​លេខ ២០២ ផ្លូវ ១៤៣ សង្កាត់​បឹង​កេងកង ២ ខណ្ឌចំការមន ទូរស័ព្ទ​លេខ ០១៦ ៩៣៣ ៣៨២៕

0

Comments

Please, login or register to post a comment