ភ្នំពេញ: ជាភោជនីយដ្ឋាន ដែលផ្តោតទៅលើអាហារសុខភាពគ្មានប៊ីចេង តែរក្សារសជាតិបានឆ្ងាញ់ដូចដើម ផាកកាហ្វេ បានបន្តពង្រីកសាខាទីតាំងថ្មីៗ ទន្ទឹមនឹងការអភិវឌ្ឍនូវមុខម្ហូបថ្មីៗប្រកបដោយភាពច្នៃប្រឌិតបន្ថែមក្នុងបញ្ជីមុខម្ហូបរបស់ខ្លួនផងដែរ។
នាចុងខែមករានេះ ផាកកាហ្វេ បានប្រកាសចេញលក់នូវបបរកង្កែបថ្មី ដែលមានជម្រើសរសជាតិ ដូចជា បបរកង្កែបរសជាតិខ្ញី បបរកង្កែបរសជាតិម្ទេសហឹរ និងកង្កែបបំពង ហើយម្ហូបថ្មីនេះនឹងមានលក់នៅសាខា ផាកកាហ្វេ បាក់ទូក តែប៉ុណ្ណោះ។
បើនិយាយពីបបរខកង្កែប គឺមានបម្រើនៅតាមហាងជាច្រើន ក្នុងរាជធានីភ្នំពេញ។ ពីកន្លែងមួយទៅកន្លែងមួយរសជាតិខុសៗគ្នា។ ប៉ុន្តែជាទូទៅ រសជាតិដែលទទួលបានការពេញនិយមជាងគេគឺបបរខកង្កែបបែបសិង្ហបុរី។
យ៉ាងណាមិញ សម្រាប់គ្រឿងផ្សំខកង្កែប នៅហាង ផាកកាហ្វេ ជាការច្នៃផ្សំបន្ថែមពីលើរសជាតិដើមបែបសិង្ហបុរី ដើម្បីតម្រូវរសជាតិរបស់ខ្មែរយើងតែម្តង។
ប្រិយមិត្ត ដែលចូលចិត្តញ៉ាំបបរមានរសជាតិឈ្ងុយឆ្ងាញ់ អាចសាកល្បងបបរខកង្កែបថ្មីនៅភោជនីយដ្ឋាន ផាកកាហ្វេ បាក់ទូក ព្រោះតែការចម្អិនបានជ្រើសរើសនូវកង្កែបស្រស់ៗ និងត្រូវបានចម្អិនដោយចុងភៅមានបទពិសោធខ្ពស់ ប្រកបដោយអនាម័យ។ រីឯតម្លៃវិញក៏សមរម្យ ដោយក្នុងមួយឈុត ត្រឹមតែ ៦,៩៩ ដុល្លារ និងអាចទទួលទាន ២ នាក់ឆ្អែតល្មម។
នៅភោជនីយដ្ឋានផាកកាហ្វេ មិនត្រឹមតែមានបបរកង្កែបតែមួយនោះទេ។ អតិថិជននឹងរីករាយជាមួយរសជាតិអាហារ និងភេសជ្ជៈថ្មីៗ ឆ្ងាញ់ប្លែកមាត់ ជារៀងរាល់ខែ។ តោះ ទៅសាកល្បងទាំងអស់គ្នា!
បបរកង្កែបថ្មីនេះ នៅសាខាផាកកាហ្វេបាក់ទូក មានលក់ចាប់ពីម៉ោង ២ រសៀលទៅ៕