Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តៅហ៊ូ​ក្ដៅៗ​ ទឹក​ស្ករ​ត្មោត​ខ្ញី​ ញ៉ាំ​បាន​មិន​ថា​យប់​ថ្ងៃ​តែ ១២០០០ ៛

Content image - Phnom Penh Post

តៅហ៊ូ​ក្ដៅៗ​ ទឹក​ស្ករ​ត្មោត​ខ្ញី​ ញ៉ាំ​បាន​មិន​ថា​យប់​ថ្ងៃ​តែ ១២០០០ ៛

ភ្នំពេញ: តៅហ៊ូ​ស្រូប​ទឹក​ស្ករ​ខ្ញី ដែល​ពី​មុន​យើង​ច្រើន​ទិញ​ពី​អ្នក​លក់​ដើរ​រែក​លក់​តាម​ផ្លូវ​នោះ ឥឡូវ​នេះ យើង​អាច​រក​ញ៉ាំ​បាន​នៅ ភោជនីយដ្ឋាន Huat Huat Restaurant Cafe & Dessert ដែល​មាន​កន្លែង​អង្គុយ​ផាសុកភាព​ជាមួយ​បរិយាកាស​ត្រជាក់ បុគ្គលិក​រួសរាយ ជា​ពិសេស​គឺ​រស​ជាតិ​តៅហ៊ូ​ទន់​ក្តៅៗ​ជាមួយ​ទឹក​ស្ករ​ត្នោត​ឈ្ងុយ​ក្លិន​ខ្ញី​ផ្អែម​ល្មួត។

អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​តៅហ៊ូ តៅហ៊ូ​ស្រូប​ទឹក​ស្ករ​ខ្ញី ឥឡូវ​មិន​បាច់​ទន្ទឹង​រង់ចាំ​អ្នក​រែក​លក់​ដើរ​តាម​ផ្លូវ​ទៀត​ឡើយ គឺអាច​ទៅ​រក​ញ៉ាំ​បាន​នៅ ភោជនីយដ្ឋាន​នេះ ទោះបី​ជា​នៅ​ពេល​យប់​ក៏ដោយ។

តៅហ៊ូ​ស្រូប​ទឹក​ស្ករ​ខ្ញី​នៅ​ទីនេះ មាន​រសជាតិ​ឆ្ងាញ់​ជាមួយ​នឹង​ការ​តុបតែង​ដាក់​ក្នុង​ចាន​ដែក​ស្រោប​ក្រឡ​ឈើ មើល​ទៅ​ទាក់ទាញ​ភ្នែក​ម្យ៉ាង។ ភ្ញៀវ​ដែល​ចូល​ញ៉ាំ​ដំបូង ពួកគេ​តែង​តែ​ថតរូប​ចាន​តៅហ៊ូ​នេះ​ទុក​ជា​អនុស្សាវរីយ៍​មុន​នឹង​ញុំា។

តៅហ៊ូ​ស្រូបទឹក​ស្ករត្នោត​ខ្ញី ភ្ញៀវ​អាច​ស្រូបទឹក​ស្ករត្នោត​ខ្ញី និង​ខ្ទិះ​ដោយ​ខ្លួនឯង​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ក្នុង​មួយ​ឈុត​តម្លៃ ៨០០០ រៀល។

ក្រៅ​ពី​តៅហ៊ូ​នេះ នៅ​ភោជនីយដ្ឋាន Huat Huat Restaurant Cafe & Dessert ក៏ល្បី​ទឹកកក​ឈូស​ស្រូប​ទឹក​ស្ករ​ត្នោត​ខ្មែរ​ដូងខ្ចី ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​អាច​កុម្ម៉ង់​ទទួល​ទាន​ឈុត​ជាមួយ​នឹង​ទឹកដូង​មួយ​កែវ​វែង​ក្នុង​មួយ​ឈុត ១២០០០ រៀល។

ភោជនីយដ្ឋាន Huat Huat Restaurant Cafe & Dessert ស្ថិត​នៅ​ផ្លូវ​លេខ ៣១០ នៅ សង្កាត់​បឹងកេងកង​មួយ ឬ​អាច​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ ០២៣ ២១៩ ៤៣៦៕

0

Comments

Please, login or register to post a comment